ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

រណ្តៅដី៣ទៅ៤កន្លែងឈ្មួញជីកយកដីលក់ដឹកបំផ្លាញផ្លូវនិងដីហុយប៉ៈពាល់បរិស្ថានប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖រណ្តៅដី៣ទៅ៤កន្លែងឈ្មួញជីកយកដីលក់ដឹកបំផ្លាញផ្លូវនិងដីហុយប៉ៈពាល់បរិស្ថានទំនងប្រជាពលរដ្ឋស្ថិតនៅភូមិ.ឃុំទឹកជោ ស្រុកព្រៈនេត្រព្រៈ។
ជាក់ស្តែងនៅកណ្តាលវាលស្ថិតកក្នុងភូមិ.ឃុំទឹកជោ ឃើញមានរណ្តៅដី៣ទៅ៤កន្លែងដែលឈ្មួញយកអ៊ែស្កាកាយយកដីដឹកចេញលក់យ៉ាងគគ្រឹកគ្រេងទៅចាក់តាមកន្លេងដីឡូតិ៍ដែលដឹកយ៉ាងហ៊ុយប៉ៈពាល់ប្រជាពលរដ្ឋរស់និងធ្វើអោយខូចខាតផ្លូវ។
ប្រជាពលរដ្ឋភូមិ.ឃុំទឹកជោបានប្រាប់ថា៖ឈ្មួញកាយដីស្រែលក់រាប់ខែមកហើយមានរណ្តៅដីជីកមានប្រមាណ៣ទៅ៤កន្លែងដែលមានជម្រៅប្រមាណ៥ទៅ៦ម៉ែត្រដែលនៅវាលស្រែខាងលិចភូមិហើយដឹកចេញទៅលក់តាមដីឡូតិ៍ដែលបណ្តាលខូចខាតផ្លូវជួបការលំបាក់សល់ប្រជាពលរដ្ឋធ្វើដំណើរនិងរស់នៅក្បែរផ្លូវបណ្តាលហុយចូលផ្ទៈប្រឈមប៉ៈពាល់សុខភាព។
ប្រជាពលរដ្ឋសុំអោយអាជ្ញាធរឃុំ/ស្រុកគួរតែចុះពិនិត្យមើលផង កុំបណ្តែតបណ្តោបយអោយឈ្មួញដឹកបំផ្លាញផ្លូវហើយមិនស្រោចទឹកបណ្តាលហុយប៉ៈពាលដល់ប្រជាពលរដ្ឋរស់នៅតាមដង ព្រោះប្រជាពលរដ្ឋធ្លាប់បានប្រាប់ទៅអាជ្ញាធរភូមិឆ្លើយតបថាលោកបានប្រាប់ម្តងជាពីដងហើយអោយដឹកដីលើងផ្លូវត្រូវស្រចទឹកកុំអោយហុយប៉ៈពាល់ដល់ប្រជាពលរដ្ឋកុំគិតតែប្រយោជន៍ខ្លួនមិនគឹតពីសុខភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖រណ្តៅដីដែលឈ្មួញកាយប្រមាណជាង៣ទៅ៤កន្លែងក្នុងឃុំទឹកជោ ស្រុកព្រៈនេត្រព្រៈ មិនដឹងថាមានច្បាប់រឺអត់នោះទេតែឃើញធ្វើសកម្មភាពកាយដីធ្វើអោយប្រជាកសិករដែលធ្វើស្រែនិងចិញ្ចើមគោ.ក្របីដែលលេងទៅអោយស៊ីតាមវាលស្រែអាចប្រឈមគ្រោះថ្នាក់បានគ្រប់ពេល។
ពាក់ព័ន្ធការជីករណ្តៅដីនៅស្រុកព្រៈនេត្រព្រៈអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈនិងលោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានទូរស័ព្ទចូល២ទៅ៣ដងតែមិនទទួល៕(អា បង ស្អាត)

ក្រោយពេលដែលរថយន្តបុកពាទាក់ដាច់ភ្លើងស្តប់ផ្លូវបំបែកខាងលិចផ្សារទឹកថ្លាអាជ្ញាធរក្រុងដឹកនាំមន្ត្រីជំនាញធ្វើការជួសជុលឡើងវិញហើយគ្រោងដាក់កាំមេរ៉ាសុវត្ថិភាពនិងមេក្រូ បន្ទាយមានជ័យ៖ក្រោយពេលដែលរថយន្តបុកពាទាក់ដាច់ភ្លើងស្តប់ផ្លូវបំបែកខាងលិចផ្សារទឹកថ្លាអាជ្ញាធរក្រុងដឹកនាំមន្ត្រីជំនាញធ្វើការជួសជុលឡើងវិញហើយគ្រោងដាក់កាំមេរ៉ាសុវត្ថិភាពនិងមេក្រូបំពង់សំលេងគោរពទង់ជាតិដែលធ្វើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖កាលពីថ្មីៗនេះមានរថយន្តបានបុកពានិងទាក់ដាច់ភ្លើងស្តប់ផ្លូវបំបែកជាបីខាងលិចផ្សារទឹកថ្លាបណ្តាលភ្លើងស្តប់ខូចជួបការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាពិសេសសិស្សដែលទៅនិងចេញពីសាលារៀនប្រឈមនិងងគុណចំពោះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណនិងខេត្តដែលបានធ្វើចរាចរណ៍រាល់ថ្ងៃដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។ លោកបានបញ្ជាក់ថា៖ជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី លោកបានដឹកនាំមន្ត្រីជំនាញមានក្រុមបច្ចេកទេសអគ្គីសនីខេត្តបានចុះមកធ្វើការជួសជុលឡើងវិញនិងត្រូវផ្លាស់ផ្តូរសម្ភារៈភ្លើងស្តប់មួយចំនួនដើម្បីអោយដំណើរការដូចដើមហើយរដ្ឋបាលក្រុងសិរីសោភ័ណគ្រោងដាក់កាំមេរ៉ាសុវត្ថិភាពងាយស្រួលដល់មន្ត្រីនិងសមត្តកិច្ចជំនាញតាមដានបទល្មើសនិងគ្រោងដាក់មេក្រូបំពង់សំលេងនៅក្បែរភ្លើងស្តប់ដើម្បីបងប្អូនដែលកំពង់ជាប់ស្តប់ចូលរួមគោរពទង់ជាតិអោយបានគ្រប់គ្នា។ លោក ស្រេង សុផល បានបញ្ជាក់ថា៖ដោយឡែករដ្ឋបាលក្រុងសិរីសោភ័ណដាក់កាំម៉េរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តប់នានាក្រុងសិរីសោភ័ណអោយមន្ត្រីនិងសមត្តកិច្ចតាមដានបទល្មើសគឺអាជ្ញាធរក្រុងរំពឹងថាបងប្អូនដែលមានធន់ធានអាចចូលរួមតាមរយៈរដ្ឋបាលក្រុងសិរីសោភ័ណដើម្បីការពារសុវត្ថិភាពនិងសន្តិសុខដើម្បីភូមិ.ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលធ្វើដំណើរទៅមកឆ្លងកាត់ក្រុងសិរីសោភ័ណ៕(អាបងស្អាត)

ប្រតិភូយោធភូមិភាគទី៥កម្ពុជានិងយោធភូមិភាគទី១ថៃបានជួបគ្នានៅលើស្ពានមិត្តភាព.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នាកងកម្លាំងជាប់ព្រំដែន បន្ទាយមានជ័យ៖ប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃបានជួបគ្នានៅលើស្ពានមិត្តភាព.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នាកងកម្លាំងជាប់ព្រំដែននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នៅក្រុងប៉ោយប៉ែត។ ក្នុងឱកាសដែលជួបស្វាគមន៍នៅលើស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រទេសកម្ពុជានិងច្រកខ្លងឡឹកប្រទេសថៃភាគីកម្ពុជាមានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងថ្នាក់ដឹកនាំយោធភូមិទី៥និងភាគីថៃមានលោកឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការភូមិភាគទី១ថៃឯកឧត្តម ប៉ាក់រិយ៉ា ពោសាត់ អភិបាលខេត្តស្រៈកែវ លោកឧត្តមសេនីយ៍ត្រី សារ៉ាវុធ ឆៃសិទ្ធ មេបញ្ជាការកម្លាំងបូព៌ានិងថ្នាក់ដឹកនាំភាគីថៃជាច្រើនរូបទៀត។ លោកឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥បានប្រាប់ថា៖ក្នុងឱកាសដែលជួបស្វាគមន៍រវាងប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃនៅលើស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រកខ្លងលឹកថៃ និងចូលជួបប្រជុំនៅអគារសាលប្រជុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសម្តែងការគួសមរវាងប្រតិភូយោធភាគទី៥កម្ពុជានិងភូមិភាគទី១ថៃ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នារវាងកម្លាំងយោធាជាប់ព្រំដែនកម្ពុជា.ថៃ។ លោកបានបញ្ជាក់ថា៖ការជួបប្រជុំពិភាក្សារវាងប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃដើម្បីសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែននិងតាមបន្ទាត់ព្រំដែននិងការពារសន្តិសុខនិងសណ្តាប់ជូនប្រជាពលរដ្ឋរស់ជាប់ជាយដែនមានសុខសន្តិភាពនិងការអភិវឌ្ឍន៍អោយកាន់តែរីកចម្រើន។ក្រោយកិច្ចប្រជុំពិភាក្សាហើយប្រតិភូកម្ពុជា.ថៃបានជូនវត្ថុអនុស្សារីយ៍និងកាដូររវាងប្រតិភូយោធភូមិ៥កម្ពុជានិងភូមិភាគទី១ថៃ៕(អា បង ស្អាត)

គ្រឿងចក្រប្រភេទអ៊ែស្កាទ័រប្រមាណ២គ្រឿងកំពុងកាយដីប្រមាណ៤ទៅ៥ហិកតាអាជ្ញាធរថាកំពុងរត់ការសុំច្បាប់ បន្ទាយមានជ័យ៖គ្រឿងចក្រប្រភេទអ៊ែស្កាទ័រប្រមាណ២គ្រឿងកំពុងកាយដីប្រមាណ៤ទៅ៥ហិកតាអាជ្ញាធរថាកំពុងរត់ការសុំច្បាប់នៅទល់មុខដីឡូតិ៍មួយកន្លែងចំណុចខាងត្បូងផ្លូវរថភ្លើងចូលវត្តអញ្ចាញស្ថិតព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ។ យោងតាមព័ត៌មានបានអោយដឹងពីអ្នករស់ជិតខាងប្រាប់ថា៖គ្រឿងចក្រដែលចុះកាយដីស្រែធ្វើទំនប់ព័ទ្ធជុំវិញប្រមាណជាង៤ទៅ៥ហិកតានេះឃើញសកម្មភាពកាយយកដីដឹកចេញ.ចូលរយៈពេលជិតកន្លៈខែហើយដែលធ្វើផ្លូវចូលវត្តអញ្ចាញរងការខូចនិងដីជ្រុះតាមដងផ្លូវជាតិលេខ៥ដែលប្រឈមអ្នកដំណើរគ្រោះថ្នាក់គ្រប់ពេលព្រោះរថយន្តដឹកដីចេញមិនបានគ្របនោះទេសុំអាជ្ញាធរនិងមន្ត្រីជំនាញជួយមើលផងចាំគ្រោះថ្នាក់ទើបមើលឃើញអី។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ថា៖ក្រុមហ៊ុនដែលជីកកាយដីដឹកចេញលក់ដែលមានទំហំធំគឺផុតពីការងាររដ្ឋបាលក្រុងហើយជាការងារមន្ទីរ៉ែនិងថាមពលខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ តែការដឹកជញ្ជូនដីតាមផ្លូវជាតិគ្មានការគ្របរឺបិតបាំងអោយជិតជ្រុះតាមដងផ្លូវប្រឈមគ្រោះដល់អ្នកដ៍ទៃរដ្ឋបាលក្រុងចុះទៅពិនិត្យបើណែនាំមិនស្តាប់ទេនិងមានវិធានការផ្លូវច្បាប់ចំពោះអ្នកស៊ីយកលុយដាក់ហោប៉ៅខ្លួនប៉ៈពាលអ្នកដ៍ទៃ។ លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖គ្រឿងចក្រដែលកំពុងកាយដីនៅខាងត្បូងផ្លូវរថភ្លើងផ្លូវចូលវត្តអញ្ចាញព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ អភិបាលខេត្តបន្ទាយមានជ័យបានអោយមន្ត្រីជំនាញចុះទៅពិនិត្យហើយកំពុងរត់ច្បាប់ធ្វើអាជីវកម្មកាយដី តែណែនាំអោយដឹកចេញត្រូវគ្របអោយបានជិតមិនជ្រុះលើដងផ្លូវបើប៉ៈពាល់អ្នកដ៍ទៃត្រូវទទួលខុសត្រូវមុខច្បាប់។ ពាក់ព័ន្ធការកាយធ្វើអាជីវកម្មដែលមានទំហំ៤ទៅ៥ហិកតាអ្នកយកព័ត៌មានទំនាក់ទំនងទៅលោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យតាមប្រព័ន្ធទូរស័ព្ទចូលតែគ្មានអ្នកទទួល២ទៅ៣លើក៕(អា បង ស្អាត)

(បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែមករា​ ឆ្នាំ​២០២៣​ លោកឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​​ បានអញ្ជេីញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងបាននាំយកអំណោយកុំព្យូទ័រ​ (Computer)ចំនួន១៥គ្រឿង ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥សាលាបន្ថែមទៀត​ ដែលខ្វះខាតុំព្យូទ័រ​សំរាប់បម្រើការងារក្នុងសាលារៀន​ ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ។ ការនាំយកអំណោយកុំព្យូរទ័រផ្តល់ជូនសាលាចំនួន១៥សាលា​ ក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត​ លោកឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ​ និងក្រុមការងារអមដំណេីរ​ លោក​ ជូ​ បុត្រ​ អភិបាល​ស្រុកភ្នំស្រុក​ លោកមេឃុំទាំង០៦ សរុបជិត២០០នាក់​ ប្រារព្វធ្វេីឡេីងនៅសាលប្រជុំ​សាលាស្រុកភ្នំស្រុក។ មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មានប្រសាសន៍ថា​ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ​ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស​ ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស​ ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ​ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ​ បណ្តុះបណ្តាល​ធនធានមនុស្ស​។ លោកឧត្តមសេនីយ៍ត្រី​​បញ្ជាក់​ថា​ ជាការពិត​ លោកគ្រូ-អ្នកគ្រូ​ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត​ ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស​ ដោយមិនខ្លាចនឿយហត់​ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា​ មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ​ វិស័យអប់រំ​ ក៏មិនអាចមានរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ​ ជាវិស័យអាទិភាពទីមួយ​ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់​ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ វិស័យអប់រំបានរីកចម្រេីនយ៉ាងខ្លាំង​ សម្តេច​បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង​ ប្រជុំជន​ ឬទីជនបទឡេីយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ។ នាឱកាសនោះ​ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហេីយនោះ​ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ​។ ទន្ទឹមជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាននាំយក​ ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥​,​ បាល់ទះ ១០ គ្រាប់,​ បាល់ទាត់ ២០ គ្រាប់,​ សំណាញ់បាល់ ៦ ឈុត,​ ស្រោមដៃកីឡា​ ១២ គូរ,​ លោកគ្រូអ្នកគ្រូ​ អាជ្ញាធរ​មូលដ្ឋាន​ សរុប១៧៥នាក់​ ក្នុងម្នាក់ទទួល​ សារ៉ុង។ សូមបញ្ជាក់ផងដែរថា​ ទូទាំងស្រុក​ភ្នំស្រុកមានសាលារៀនសរុបចំនួន​ ៥៣សាលា​ ក្នុងនោះ​  វិទ្យា​ល័យ​ចំនួន៣សាលា,​ អនុវិទ្យាល័យ​ចំនួន៤,​ បឋមសិក្សា​ចំនួន៤២សាលា,​ មត្តេយ្យចំនួន២សាលា។ ហេីយការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលេីកទី២ហេីយ​ លេីកទី១​ ផ្តល់ជូនសាលាចំនួន​១៥សាលា​,​ ហេីយលេីកទី២នេះ​ ផ្តល់ជូនចំនួន១៥សាលាបន្ថែមទៀត៕

ប្រជាពលរដ្ឋពុទ្ធបរិស័តចំណុះជើងវត្តប្រមាណជិត១០០នាក់នៅការពារព្រៈគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថានិងបណ្តេញពីវត្តក្រោយមានអធិករក្នុងវត្ត បន្ទាយមានជ័យ៖ប្រជាពលរដ្ឋពុទ្ធបរិស័តចំណុះជើងវត្តប្រមាណជិត១០០នាក់នៅការពារព្រៈគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថានិងបណ្តេញពីវត្តក្រោយមានអធិករក្នុងវត្តឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នៅភូមិចាថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។ ប្រជាពលរដ្ឋបានប្រាប់ថា៖មូលហេតុដែលពួកគាត់ប្រមាណជាង១០០នាក់បានផ្តិតមេដាយគាំទ្រព្រៈគ្រូចៅអធិការវត្តចាថ្មីមិនអោយអាជ្ញាធររឺមន្ត្រីសង្ឃរំសាយចេញពីវត្តចាថ្មី ព្រោះគ្រូចៅអធិការវត្តចាថ្មីជាសង្ឃល្អចេះតែកសាងវត្តព្រោះព្រៈគ្រូចៅអធិការវត្តគ្មានញាតិញ៉ោមសាចញាតិនោះទេ ទំនាស់ដែលត្រូវអាជ្ញាធរឃុំប្តឹងសុំរំសាយព្រៈចៅអធិការព្រោះរឿងលុយកឋិនទានសាមគ្គីមានប្រាក់ជាង១០ម៉ឺនបាតនិងប្រាក់រៀលជាង២០លានរៀល។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយពេលដែលម្ចាស់អង្គឋិនទាននាំគ្នាទាលុយពីគណៈកម្មការនិងអាចារ្យវត្តចារថ្មីហើយអាជ្ញាធរឃុំ.ភូមិបាននាំគណៈកម្មការនិងអាចារ្យយកមកប្រគល់ជូនព្រៈគ្រូចៅអធិការវត្តដើម្បីយកទៅទូទាត់ថ្លៃជំពាក់កសាងវត្តនិងសេះសល់ប៉ុណ្ណាកសាងវត្តបន្ត តាំងពេលនោះមកទំនាស់បានកើតឡើងរហូតដល់អាជ្ញាធរឃុំ.ភូមិបានសុំទៅមន្ទីធម្មការនិងសាសនាខេត្តដល់មន្ត្រីសង្ឃខេត្តដើម្បីរំសាយព្រៈសង្ឃចេញពីវត្តរៀបចំថ្មីទាំងចៅអធិការវត្ត គណៈកម្មការ និងអាចារ្យ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ទំនាស់រឺអធិករក្នុងវត្តនេះបង្កចេញពីអាជ្ញាធរដែលខឹងគោវ៉ៃរទេះព្រោះតែរឿងទាលុយយកមកប្រគល់ជូនចៅអធិការកសាងវត្ត ប្តឹងរំសាយព្រៈចៅអធិការដូចជារឿងអយុត្តិធម៌ពេកហើយសួរថា៖ព្រៈគ្រូចៅអធិការវត្តចារថ្មីខុសអ្វីតើទំនាស់អធិករចេញពីអ្នកណាសុំជួយរកយុត្តិធម៌ជូនព្រៈគ្រូចៅអធិការវត្តផងវាដូចជារឿងអយុត្តិធម៌ពេកហើយទើបពួកគាត់នៅការពារមិនអោយរំសាយ។ អាជ្ញាធរឃុំគោកបល័្លង្គបានបញ្ជាក់ថា៖មូលហេតុសុំអោយមន្ត្រីសង្ឃរំសាយព្រៈសង្ឃនិងគណៈកម្មការ អាចារ្យវត្ត ចេញហើយរៀបចំថ្មី ព្រោះតែកើតមានរឿងអធិករក្នុងវត្តហើយព្រៈគ្រូចៅអធិការវត្តចារថ្មីខឹងគណៈកម្មការនិងអាចារ្យវត្តមិនប្រគល់លុយកឋិនទានអោយកាន់ជេបញ្ចរគណកម្មការនិងអាចារ្យកើតរឿងអធិករក្នុងវត្តប៉ៈពាល់វិស័យសាសនាទើបសុំមន្ត្រីសង្ឃរំសាយចេញទាំងអស់បង្កើតថ្មី។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖រឿងរ៉ាវអធិករជំលួសក្នុងវត្តចារថ្មីឃុំគោកបល័្លង្គដែលមានប្រជាពលរដ្ឋធ្វើការតវ៉ាជំទាស់មិនអោយរំសាយព្រៈសង្ឃក្នុងវត្តនោះគឺមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងមន្ត្រីសង្ឃនិងមេគន្ធខេត្តបានសម្រេចហើយបានជូនដំណឹងទៅព្រៈគ្រូចៅអធិការវត្តចារថ្មីត្រូវរៀបចំអីវ៉ាន់ចេញពីវត្តដោយខ្លួនឯងបើសិនជាមិនរំសាយទេអាចប្រជុំគណៈកម្មការដើម្បីបណ្តេញព្រៈសង្ឃចេញពីវត្តដើម្បីរៀបចំថ្មីព្រោះមានទំនាស់រឺអធិករក្នុងវត្តប៉ៈពាល់សាសនាមិនអាចទុកបានឡើយ៕(អា បង ស្អាត)

ជនរងគ្រោះ៣នាក់២នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានសង្គ្រោះដោយពុលស្រាអុករឺស្រាក្រឡុកនៅក្រុងប៉ោយប៉ែត បន្ទាយមានជ័យ៖ជនរងគ្រោះ៣នាក់២នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានសង្គ្រោះដោយពុលស្រាអុករឺស្រាក្រឡុកដែលកំពុងធ្វើបុណ្យតាមប្រពៃណីយ៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។ នៅពេលចុះពិនិត្យនិងយកសំណាក់ដែលបណ្តាលពុលស្លាប់មនុស្ស២នាក់ស្រី១នាក់និងសង្គ្រោះម្នាក់ស្រីគេឃើញមន្ត្រីនគរបាលជំនាញខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងនគរបាលប៉ុស្តិ៍អូរជ្រៅរួមជាមួយមន្ត្រីសុខាភិបាលខេត្តប្រមាណជិត២០នាក់។ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អ្នករងគ្រោះដោយសារពុលស្រាអអុករឺស្រាក្រឡុកស្លាប់២នាក់មាន១.ឈ្មោះ ពេក អានី ភេទស្រីអាយុ៣៣ឆ្នាំមានកូន២នាក់រស់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ២.ឈ្មោះ ហ៊ាន ប៊ុនរ៉ាន ភេទប្រុសអាយុ៤៧ឆ្នាំ(មានកូន២នាក់ត្រូវជាបងថ្លៃ)រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងជនរងគ្រោះដែលកំពុងសង្គ្រោះ៣.ឈ្មោះ ជា ធានី ភេទស្រីអាយុ២៧ឆ្នាំ(ត្រូវប្អូនជាថ្លៃ)រស់នៅភូមិភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវេជ្ជៈបណ្ឌិតបានបញ្ជាក់ថា៖ក្រោយមានករណីពុលស្រាអុករឺស្រាក្រឡុកបណ្តាលស្លាប់២នាក់និងសង្គ្រោះម្នាក់ហើយមន្ត្រីជំនាញបានចុះទៅពិនិត្យនិងសំណាក់មានដូចជា ស្រារត្រាំជាង១ឆ្នាំ និងស្រាជិនរីស្រាកូរ៉េ កូកាកូឡា និងក្រូចឆ្មា និងគ្រឿងខ្លែមមួយចំនួនទៀតត្រូវបានប្រមូលយកទៅធ្វើសំណាក់វិភាគនៅក្រសួងជំនាញ។ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា៖បញ្ហាពុលនេះមិនទាន់ច្បាស់នៅឡើយទេតែសំដីសាច់ញាតិបានអោយដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នៅផ្ទៈឈ្មោះ ពេក អានី នៅពេលសាច់ញាតិមកលេងបានបបួលគ្នាផឹកស្រាអុករឺស្រាក្រឡុកដែលទិញស្រាជិនរ៉ូ មកលាយជាមួយស្រាសដែលទិញត្រាំទុកអោយប្រពន្ធឆ្លងទន្លេជាង១ឆ្នាំមកលាយជាមួយកូកាកូឡានិងក្រូចឆ្មាសូដាបានផឹកក្នុងចំណោម៣នាក់ស្រី២នាក់ប្រុសម្នាក់ដែលជាសាច់ញាតិហើយមានអាការៈឈឺពោះឈឺក្បាលវិលមុខហើយទិញថ្នាំអោយលេប។ រហូតដល់នៅវេលាម៉ោង១ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ឈ្មោះ ពេក អានី បានស្លាប់ នៅម៉ោង១១យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ឈ្មោះ ហ៊ាន ប៊ុនរ៉ាត បានស្លាប់បន្ត ហើយត្រូវបានសង្គ្រោះឈ្មោះ ជា ធានី ទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដោយអាការៈធ្ងន់ធ្ងរបានបញ្ជូនទៅពេទ្យរ៉ូយ៉ាល់អង្គរសៀមរាបដើម្បីធ្វើការលាងឈាមនៅពេលនេះអាការរៈបានធូស្រាលហើយតែលទ្ធផលមិនដឹងថាពុលអ្វីពិតប្រាកដនៅឡើយទេរងចាំលទ្ធផលចេញវិទ្យាស្ថានទើបដឹងពុលអ្វីពិតប្រាកដ៕(អា បង ស្អាត)

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់សញ្ញាប័ត្រដល់និសិ្សតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់ បន្ទាយមានជ័យ៖ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់សញ្ញាប័ត្រដល់និសិ្សតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នៅក្រុងសិរីសោភ័ណ។ លោក ណង ស៊ីថា សាកលវិទ្យាធិការរងនិងជានាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖សមទ្ធិផលដ៍ថ្លៃថ្លាដែលនិសិ្សតលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់ដែលសម្រេចបានមិនត្រិមតែធនធានមនុស្សដ៍សំខាន់សម្រាប់ដឹកនាំជីវិតនិងជីវភាពគ្រួសារដ៍សំខាន់។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យក្នុងចំណោមសាកលវិទ្យាល័យក្នុងខេត្តបន្ទាយមានជ័យដែលត្រូវបានបណ្តុះបណ្តាលនិស្សិតទទួលបានចំណេះដឹងនិងធនធានដ៍ប្រសើរដែលមានសមត្ថភាពនិងគុណធម៌បានចូលបម្រើការងារក្នុងសង្គមជាមន្ត្រីក្នុងស្រុក/ក្រុងនិងខេត្ត។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ប្រគល់សញ្ញាប័ត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់នេះហើយជាការអភិវឌ្ឍន៍ធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការចាំបាត់បំផុតដែលមិនអាចខ្វៈបានមានធនធានហិរញ្ញវត្ថុ រូបវន្តមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដែលជបរិមាណនិងគុណភាពការអភិវឌ្ឍន៍មានការរីកចម្រើនលើវិស័យធនធានមនុស្ស។ ឯកឧត្តមបានបញ្ជាក់ថា៖នៅពេលដែលប្រទេសមានសុខសន្តិភាពក្រោការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍និងរីកចម្រើនរាជរដ្ឋាភិបាលកម្ពុជាតម្រូវការធនធានមនុស្សដើម្បីបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិខណៈពេលដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពី៤ទៅ៧ភាគរយធ្វើអោយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕(អា បង ស្អាត)

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំដល់កងកម្លាំងពេលអនុវត្តន៍ការងារមិនត្រូវដណ្តើមបទល្មើសគ្នាអ្នកណាទៅបានមុនអ្នកនោះធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គម
បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំដល់កងកម្លាំងពេលអនុវត្តន៍ការងារមិនត្រូវដណ្តើមបទល្មើសគ្នាអ្នកណាទៅបានមុនអ្នកនោះធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គម ដែលលើកឡើងក្នុងពិធីសម្ពោអគាររដ្ឋបាលនិងប្រកាសចូលកាន់តំណែងមេបញ្ជាការនិងមេបញ្ជាការរងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នៅស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ទោ ទួត ឧត្តម ប្រធានមន្ទីភស្តុភារនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាន៍ថា៖អគាររដ្ឋបាលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ត្រូវបានកសាងនៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០ហើយត្រូវបានបញ្ចប់នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២រយៈពេលសាងសង់១ឆ្នាំ៧ខែ១៣ថ្ងៃដែលមានអគាររដ្ឋបាល៦បន្ទប់ អគារស្នាក់នៅឃ្លាំងសម្ភារៈ ផ្ទៈបាយនិងបន្ទប់ឃុំខ្លួនបណ្តុះអាសន្ន បន្ទប់ទឹក របងថ្មខ្លោងទ្វារប៉ុស្តិ៍យាមចាក់សាបដែលសរុបថវិការអស់១៦១.៨៤៨ដុល្លា។
លោកវរៈសេនីយ៍ត្រី ជួន សុភា នាយការិយាល័យបុគ្គលិកនៃបញ្ជាការដ្ឋានកងរជាអាវុធហត្ថខេត្តបានអានសេចក្តីសម្រេចតែងតាំង១.លោកវរៈសេនីយ៍ត្រី ចាន់រដ្ឋា ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី ២.លោកអនុសេនីយ៍ឯក រឿង យូរ៉ាន់ ជាមេបញ្ជាការរង ៣.លោកអនុសេនីយ៍ឯក វេន ឆោវ័ន្ត ជាមេបញ្ជាការរង ៣.លោកអនុសេនីយ៍ឯក តាំង ប៊ុនហុក មេបញ្ជាការរង។
លោកឧត្តសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រោយទទួលសមទ្ធិផលហើយត្រូវចូលរួមថែរក្សាអោយបានគង់វង់អោយដូចរបស់ខ្លួនហើយទទួលភារកិច្ចត្រូវសហការគ្នាល្អដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋនិងសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើន។
លោកបានណែនាំដល់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងស្រុក/ក្រុងនៅពេលចុះអនុវត្តន៍ការងារមិនត្រូវដណ្តើមបទល្មើសគ្នាអ្នកណាទៅដល់និងធ្វើបានមុនអ្នកនោះធ្វើ ត្រូវចេះសហការគ្នាល្អក្នុងអង្គភាពនិងមន្ត្រីស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាត្រូវធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គមអោយមានភូមិ.ឃុំមានសុវត្ថិភាព៕(អា បង ស្អាត)

បុរស់រងគ្រោះម្នាក់ជិៈម៉ូតូចាស់គ្មានភ្លើងបំភ្លឺផ្លូវត្រូវរថយន្តបុកហើយកិនបណ្តាលបែកលលាក្បាលស្លាប់ភ្លាមៗរថយន្តគេចខ្លួនបាត់ បន្ទាយមានជ័យ៖បុរស់រងគ្រោះម្នាក់ជិៈម៉ូតូចាស់គ្មានភ្លើងបំភ្លឺផ្លូវត្រូវរថយន្តបុកហើយកិនបណ្តាលបែកលលាក្បាលស្លាប់ភ្លាមៗរថយន្តគេចខ្លួនបាត់ដែលកើតឡើងយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបុរស់រងគ្រោះអាយុប្រមាណជាង៣០ឆ្នាំបានជិៈម៉ូតូហុងដាឌ្រីមសេរីចាស់គ្មានផ្លាក់ហើយគ្មានភ្លើងបំភ្លឺផ្លូវបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ទឹសដៅលិចទៅកើត ហើយមានរថយន្តមិនស្គាល់ម៉ាក់បានបើកបរក្នុងល្បឿនលឿនក្នុងទឹសដៅស្របគ្នាបានបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលជនរងគ្រោះដួលលើផ្លូវហើយកិនពីលើបណ្តាលបែកលលាក្បាលស្លាប់ភ្លាមៗហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមើលទឹសដៅទៅខាងកើត។ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញវត្តមានលោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈបានចុះមកមើលនិងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកបានចុះមកពិនិត្យសម្រួលចរាចរណ៍ហើយវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូសេរីចាស់ហើយគ្មានភ្លើងបំភ្លឺទៀតបានបើកបរតាមផ្លូវត្រូវរថយន្តបើកបរពីក្រោយក្នុងល្បឿនលឿនមើលមិនឃើញបានបុកហើយកិនពីលើស្លាប់ភ្លាមៗហើយបនបើកគេចបាត់ស្រមោល។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មិនទាន់រកឃើញសាច់ញាតិឃើញនៅឡើយទេត្រូវរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកព្រៈនេត្រព្រៈបានដឹកទៅទុកនៅវត្តស្រុកព្រៈនេត្រព្រៈរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរករថយន្តដែលបង្កគ្រោះថ្នាក់ហើយបើកគេចខ្លួនដើម្បីរកអនុវត្តន៍តាមច្បាប់៕(អា បង ស្អាត)

ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលរបងស៊ីម៉ុងត៍រាយលួសបន្លាចេញក្រោយពីឡោមព័ន្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រ
បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលរបងស៊ីម៉ងត៍ដាក់លួសបន្លាចេញក្រោយឡោមព័ន្ធរំលោភយកចំណីភ្នំរឺជើងភ្នំពង្រ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតភូមិពង្រ សង្កាតកំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នៅពេលចុះរុះរើបង្គោលរបងដែលដាក់រំលោភចំណីភ្នំឬជើងភ្នំពង្រ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបានដឹកនាំមន្ត្រីចម្រុះ បានចុះទៅដកបង្គោលរបងស៊ីម៉ង់ត៍និងរុះរើលួសបន្លាចេញក្រោយពីបុគ្គលដែលធ្វើរបងរំលោភយកចំណីភ្នំរឺជើងភ្នំពង្រខាងកើតនិងខាងធ្វើជាកម្មសិទ្ធហើយបានដាំកូនឈើមានប្រយោជន៍ដែលមានទំហំជាច្រើនហិកតា។
ជាក់ស្តែងអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះចុះរុះរើលួសបន្លានិងដកបង្គោលស៊ីម៉ត៍ចេញឃើញនៅផ្នែកខាងកើតជើងភ្នំពង្របានជាច្រើនម៉ែត្រមានមង្គោលស៊ីម៉ង់ត៍និងលួសបន្លា ហើយនៅមួយចំនួនធំផ្នែកខាងជើងភ្នំមានរាប់រយម៉ែត្រទៀតកំពុងឃើញកម្មករ៥ទៅ៦នាន់របស់បុគ្គលដែលរំលោភចំណីភ្នំរឺជើងភ្នំពង្រធ្វើជាកម្មរាប់ហិកតាដែលកំពុងឃើញរុះរើលួសបន្លាបានជិតជិតពាក់កណ្តាលតែបង្គោលស៊ីម៉ងត៍នៅមិនទាន់ដកចេញនៅឡើយ។
គួររំលឹកថា៖មុនពេលដែលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលដឹកនាំមន្ត្រីចម្រុះចុះរុះរើបង្គោលរបងដែលរំលោភចំណីភ្នំពង្រយកធ្វើកម្មសិទ្ធិមានឈ្មោះ កូ ណៃ ដែលជាម្ចាស់កសិដ្ឋានម៉ស៊ីកិនថ្មភ្នំធំត្បូងស្រុកមង្គលបូរី ដែលត្រូវបានសារព័ត៌មាននិងបណ្តាញសង្គមបានផ្សាយថា៖ធ្វើរបងព័ទ្ធជើងភ្នំពង្រយកធ្វើកម្មសិទ្ធិដែលមានដាំកូនឈើមានប្រយោជន៍និងសាងសង់អគារ២ទៅ៣ល្វែងក្បែរជើងភ្នំនិងធ្វើរបងឡោមព័ទ្ធជើងភ្នំពង្រយកធ្វើជាកម្មសិទ្ធិមានដីរាប់សិបហិកតា។
ក្រោយព័ត៌មានបានផ្សាយឃើញអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះបានចុះរុះរើលួសបន្លាចេញហើយដកមង្គោលស៊ីម៉ង់ត៍នៅផ្នែកខាងត្បូងនិងខាងកើតខាងលើនិងជើងភ្នំហើយសេសសល់របងខាងជើងរាប់រយម៉ែត្រឃើញកម្មករបានកំពុងរុះរើលួសបន្លាចេញជាបណ្តើរៗហើយនៅតែមិនទាន់ដកមង្គោលចេញ។
ប្រជាពលរដ្ឋបានកោតសសើរចំបោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំមន្ត្រីចម្រុះចុះរុះរើមង្គោលរបងដែលបុគ្គលថ្លើមធំហ៊ានធ្វើរបងឡោមព័ទ្ធយកភ្នំពង្រធ្វើជាកម្មសិទ្ធិហើយដាំកូនឈើមានប្រយោជន៍ពេញដីរាប់សិបហិកតាព្រោះដីជើងភ្នំពង្រកាលពីមុនជាដីប្រជាពលរដ្ឋសម្រាប់ដេញគោ.ក្របីទៅស៊ីស្មៅតែពេលនេះត្រូវបានគេឡោមព័ន្ធយកភ្នំបិតរបងមិនអោយប្រជាពលរដ្ឋចេញ.ចូលសង្ឃឹមថាឯកឧត្តម អ៊ុំ រាត្រី និងមានវិធានការទាំងអស់អ្នកដែលធ្វើឡោមព័ន្ធយកភ្នំធ្វើជាកម្មសិទ្ធត្រូវមានវិធានការតាមច្បាប់និងរុះរើចោលអោយអស់ព្រោះជាសម្បត្តិរដ្ឋ៕(អា បង ស្អាត)

ក្រុមសិក្សាស្ថានីយ៍ផូស៊ីលថា៖ក្រុងសិរីសោភ័ណមានភ្នំប្រាំកន្លែងរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរុក្ខជាតិដែលមានអាយុកាលជិត២រយលានឆ្នាំតែអនិច្ចាភ្នំទាំងនេះត្រូវបានរំលោភ
បន្ទាយមានជ័យ៖ក្រុមសិក្សាស្ថានីយ៍ផូស៊ីលថា៖ក្រុងសិរីសោភ័ណមានភ្នំប្រាំកន្លែងរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរុក្ខជាតិដែលមានអាយុកាលជិត២រយលានឆ្នាំតែអនិច្ចាភ្នំទាំងនេះត្រូវបានរំលោភព័ទ្ធធ្វើរបងជាកម្មសិទ្ធខ្លៈហើយនៅខេត្តបន្ទាយមានជ័យ។
លោក យឹម លី ប្រធានមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អ្នកជំនាញមកពីក្រសួងបរិស្ថានសហការជាមួយក្រុមសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភ័ណ្ឌបានចុះសិក្សាស្ថានីយ៍ផូស៊ីលតាមបណ្តាភ្នំចំនួន៥កន្លែងនៅក្រុងសិរីសោភ័ណបានរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរក្ខជាតិមានដូចជា៖១.គ្រោងពពួកហ្វូស៊ូលីណាមានសណ្ឋានស្រដៀងគ្រាប់អង្កដែលកកជាមួយថ្មក្នុងដីខ្មៅ។ ២.ពពួកផ្កាថ្មបានរកឃើញជាប់និងថ្មមួយចំនួនខ្លៈមានរាងដូចសំបុកឃ្មុំ។៣.ពពួកអេប៉ុងពេលនៅរស់មានទ្រង់ទ្រាយប្រហែលផ្កាថ្មតែលក្ខណៈទន់ៗដូចអេប៉ុង។៤.ពពួកប្រាកូផតដែលប្រទៈឃើញរូបប្រហាក់ប្រហែលនឹងឆ្អឹងត្រី។៥.ពពួក បាយវ៉ាល់ដែលមានរាងដូច លៀស និងងាវ គ្រំ ដែលប្រទៈឃើញសំបកគ្រំផ្លិត។៦.ពពួក ខ្យងជាច្រើនប្រភេទរកឃើញសំបោកជាប់និងថ្ម។៧.ពពួក ប៉្រាអីស្យូរ ដែលមានលក្ខណៈដូចជាសំណាញ់។
លោកបានបញ្ជាក់ថា៖ក្រុមអ្នកជំនាញបានរកឃើញជួបផូស៊ីលឈើមួយចំនួននៅលើភ្នំនោះផងដែរក្នុងនោះផូស៊ីលឈើមួយដុំមានរូបរាងទាំងមូលមានមុខកាត់១៣សង់ទីម៉ែត្រដែលវាអាចដុះក្នុងទឹកឬមាត់ទឹកហើយស្ថានីផូស៊ីលដែលរកឃើញគ្រោងសត្វសមុទ្រនិងរុកក្ខជាតិគឺមានអាយុកាលជិត២រយលានឆ្នាំក្រុងសិរីសោភ័ណដែលក្រុមជំនាញរកឃើញ មានភ្នំស្វាយ ភ្នំដូងព្រៈ ភ្នំបាក់ ភ្នំខ្លាកូន និងភ្នំកងវ៉ា ក្នុងខេត្តបន្ទាយមានជ័យមានភ្នំជាច្រើនទៀតដែលមានផូស៊ីលដែលឃើញច្រើនជាងគេ។
គួររំលឹកថា៖អ្នកជំនាញមកពីក្រសួងបរិស្ថានសហការជាមួយក្រុមសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភ័ណ្ឌបានចុះសិក្សាស្ថានីយ៍ផូស៊ីលតាមបណ្តាភ្នំចំនួន៥កន្លែងនៅក្រុងសិរីសោភ័ណបានរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរក្ខជាតិ តែអនិច្ចាគួរអោយសោកស្តាយភ្នំទាំងនេះត្រូវគេរំលោភយកធ្វើជាកម្មសិទ្ធិបានធ្វើរបងឡោមព័ទ្ធជើងនិងកូនភ្នំយកជាកម្មសិទ្ធដូចជាភ្នំកងវ៉ានិងភ្នំដូងព្រៈមានក្រុមហ៊ុនគ្រោងវិនិយោគសុំអោយក្រសួងជំនាញមានចំណាត់ការតាមច្បាប់ចំពោះជនលោភលន់យកទ្រព្យសម្បត្តិរដ្ឋ៕(អា បង ស្អាត)

សត្វស្រណក់រឺសត្វឆ្កែដែលត្រូវបានគេពិឃាតហើយធ្វើសម្រេចរយៈពេល២ថ្ងៃនាំចេញលក់តាមបណ្តាខេត្តជិត១តោន
បន្ទាយមានជ័យ៖សត្វស្រណក់រឺសត្វឆ្កែដែលត្រូវបានគេពិឃាតហើយធ្វើសម្រេចរយៈពេល២ថ្ងៃនាំចេញលក់តាមបណ្តាខេត្តជិត១តោនទីតាំងដែលស្ថិតភូមិបន្ទាត់បុស ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២បានឃើញកន្លែងពិឃាតសត្វស្រណក់រឺសត្វឆ្កែធ្វើសម្រេចនាំចេញលក់នោះ គឺឃើញនៅខាងក្រោយផ្ទៈមានទ្រុងដាក់សត្វស្រណក់៤ទៅ៥ទ្រុងមានប្រមាណជា៤០ទៅ៥០ក្បាលដែលរស់នៅក្នុងទ្រុង ហើយមានប្រមាជា២០ក្បាលត្រូវបានគេពិឃាតដោយដាក់ទ្រុងហើយទំលាក់ចូលក្នុងទឹកអាងរយៈពេលជិត១០នាទីស្រង់ឡើងងាប់អស់ទើបចាប់កោសរោមចេញសម្អាតរួចដាក់ចូលក្នុងធុងក្លាសេរប្រមាណ៣ទៅ៤ធុងក្នុង១ធុងឃើញសត្វស្រណក់ធ្វើហើយក្លាសេរមានប្រមាណជា២០ទៅ៣០ក្បាល។
តាមសំដីអ្នកធ្វើសត្វស្រណក់លក់បានប្រាប់ថា៖សត្វស្រណក់រឺឆ្កែដែលធ្វើលក់នេះ គាត់ទិញពីអ្នកដែលដើទិញនិងដើរដូរចានឆ្នាំងតាមភូមិប្រមាណជិត១០នាក់ដែលបានយកមកលក់អោយក្នុង១ថ្ងៃទិញបានសត្វស្រណក់រឺសត្វឆ្កែប្រមាណជា៥០ទៅ៦០ក្បាលយ៉ាងតិចដែលទិញចូលរស់១គីឡូក្រាមតំលៃ៨.០០០ទៅ៩.០០០រៀល ដែលធ្វើហើយនាំចេញទៅលក់រយៈពេល២ថ្ងៃប្រមាណជិត១តោន ដែលដឹកដាក់អោយម៉ូយតាមខេត្តមានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំដែលធ្វើស្រេចលក់ចេញ១គីឡូក្រាមតំលៃ១៥.០០០រៀលដឹកដល់កន្លែង។
អ្នកធ្វើសត្វស្រណក់រឺសត្វឆ្កែបានបញ្ជាក់ថា៖មូលហេតុគាត់ហ៊ានពិឃាតសត្វស្រណក់លក់រាល់ថ្ងៃនេះព្រោះគាត់បានបង់លុយអោយទៅសមត្តកិច្ចជំនាញក្នុងអង្គភាពមាន២០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ហើយកន្លែងដែលពិឃាតសត្វស្រណក់រឺសត្វឆ្កែនាំចេញលក់មាន២កន្លែងដែលជាសាច់ញាតិរបស់គាត់ដែរនៅភូមិជាមួយគ្នា ដែលនាំចេញលក់ដាក់អោយម៉ូយមានប៉ុណ្ណាអស់ប៉ុណ្ណឹងសំខាន់រកបាន។
ពាក់ព័ន្ធកន្លែងពិឃាតសត្វស្រណក់រឺសត្វឆ្កែអ្នកសារព័ត៌មានបានសាកសួរទៅអាជ្ញាធរនិងសមត្តកិច្ចមូលដ្ឋានលោកបា្រប់មកវិញថា៖ដូចជាមិនបានដឹងមានកន្លែងពិឃាតសត្វស្រណក់សោះបើសិនជាមាននិងបានដឹងនិងចុះទៅពិនិត្យនិងសុំគោលការថ្នាក់ដឹកនាំដើម្បីអនុវត្តន៍តាមច្បាប់។
គួររំលឹកថា៖កាលពីអំឡុងឆ្នាំ២០២១នៅស្រុកភ្នំស្រុកអាជ្ញាធរស្រុករួមសហការជាមួយសមត្តកិច្ចជំនាញបានចុះទៅបង្ក្រាបកន្លែងដែលពិឃាតសត្វស្រណក់នាំចេញទៅលក់និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងត្រូវបានរំដោះសត្វស្រណក់រឺសត្វឆ្កែប្រគល់ជូនអង្គការដែលសង្គ្រោះសត្វស្រណក់នៅខេត្តសៀមរាបដែលកំពុងយកចិត្តទុកដាក់ការពារសត្វ ហើយសង្ឃឹមថា៖អាជ្ញាធរនិងសមត្តកិច្ចនិងចុះបង្ក្រាបនិងរំដោះសត្វស្រណក់ដែលកំពុងជាប់ទ្រុងប្រមាណ៤០ទៅ៥០ក្បាល៕(អា បង ស្អាត)

មន្ត្រីនគរបាលចូលនិវត្តន៍ជាង៦០០នាក់បានជួបសំណេះសំណាលនិងទទួលអាហារសាមគ្គីរួមគ្នាជាការតបស្នងអតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖មន្ត្រីនគរបាលចូលនិវត្តន៍ជាង៦០០នាក់បានជួបសំណេះសំណាលនិងទទួលអាហារសាមគ្គីរួមគ្នាជាការតបស្នងអតីតៈមន្ត្រីនគរបាលជាតិ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណេះសំណាលនិងនាំយកអំណោយចែកជូនហើយទទួលអាហារសាមគ្គីរួមគ្នាដល់អតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យដែលចូលនិវត្តន៍ចំនួន៦០៨នាក់។
លោកបានថ្លែងអំណគុណចំពោះមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យដែលបានចូលនិវត្តន៍ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំវីរៈភាពនិងជាស្នាដៃនិងគុណបំណាច់ភាពជោគជ័យជាច្រើនដែលបន្សល់ទុកដល់កម្លាំងនគរបាលជំនាន់ក្រោយបានបន្តវេណដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមប្រកបដោយគុណធម៌និងសីលធម៌ក្នុងការងារអង្គភាព។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពិតល្អប្រសើរចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលបានរួមគ្នាធ្វើពិធីជួបសំណេះសំណាលនិងនាំយកអំណោយហើយទទួលអាហារសាមគ្គីដល់អតីតមន្ត្រីនគរបាលដែលចូលនិវត្តន៍ជាង៦០០នាក់ ដែលជាការដឹងគុណចំពោះវីរៈភាពដែលមានស្នាដៃការពារបូរណៈភាពទឹកនិងសង្គមមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា៕(អា បង ស្អាត)

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការង ប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ដង្ហែរសព និងប្រទានភ្លើងបូជាសព លោកវរសេនីយ៍ទោ ជា សុផល មុខងារអនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែតុលា  ឆ្នាំ២០២២ វេលាម៉ោង២និង១០នាទីយប់ ដោយដួលដាច់សរសៃឈាមខួក្បាល ក្នុងពេលបំពេញបេសកកម្មប្រចាំតំបន់៣ បឹងទន្លេសាប ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្នាយុ៥២ឆ្នាំ ។

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ