• Login

Friday 3rd February 2023

  • Home
  • ព័ត៌មានជាតិ
    • ព័ត៌មាននយោបាយ
  • ព័ត៌មានសន្តិសុខសង្គម
  • ព័ត៌មានសិល្បះ និងកីឡា
  • ព័ត៌មានសុខភាព និងសម្រស់
  • ព័ត៌មានស៊ើបអង្កេត
  • ព័ត៌មានអន្តរជាតិ
  • ច្បាប់ផ្សេងៗ
  • កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19
  • ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស
  • សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”
  • សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩
  • ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង
កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19
ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”
សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩
ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

ប្រកាស​ថ្មីៗ

  • រណ្តៅដី៣ទៅ៤កន្លែងឈ្មួញជីកយកដីលក់ដឹកបំផ្លាញផ្លូវនិងដីហុយប៉ៈពាល់បរិស្ថានប្រជាពលរដ្ឋ
    បន្ទាយមានជ័យ៖រណ្តៅដី៣ទៅ៤កន្លែងឈ្មួញជីកយកដីលក់ដឹកបំផ្លាញផ្លូវនិងដីហុយប៉ៈពាល់បរិស្ថានទំនងប្រជាពលរដ្ឋស្ថិតនៅភូមិ.ឃុំទឹកជោ ស្រុកព្រៈនេត្រព្រៈ។
    ជាក់ស្តែងនៅកណ្តាលវាលស្ថិតកក្នុងភូមិ.ឃុំទឹកជោ ឃើញមានរណ្តៅដី៣ទៅ៤កន្លែងដែលឈ្មួញយកអ៊ែស្កាកាយយកដីដឹកចេញលក់យ៉ាងគគ្រឹកគ្រេងទៅចាក់តាមកន្លេងដីឡូតិ៍ដែលដឹកយ៉ាងហ៊ុយប៉ៈពាល់ប្រជាពលរដ្ឋរស់និងធ្វើអោយខូចខាតផ្លូវ។
    ប្រជាពលរដ្ឋភូមិ.ឃុំទឹកជោបានប្រាប់ថា៖ឈ្មួញកាយដីស្រែលក់រាប់ខែមកហើយមានរណ្តៅដីជីកមានប្រមាណ៣ទៅ៤កន្លែងដែលមានជម្រៅប្រមាណ៥ទៅ៦ម៉ែត្រដែលនៅវាលស្រែខាងលិចភូមិហើយដឹកចេញទៅលក់តាមដីឡូតិ៍ដែលបណ្តាលខូចខាតផ្លូវជួបការលំបាក់សល់ប្រជាពលរដ្ឋធ្វើដំណើរនិងរស់នៅក្បែរផ្លូវបណ្តាលហុយចូលផ្ទៈប្រឈមប៉ៈពាល់សុខភាព។
    ប្រជាពលរដ្ឋសុំអោយអាជ្ញាធរឃុំ/ស្រុកគួរតែចុះពិនិត្យមើលផង កុំបណ្តែតបណ្តោបយអោយឈ្មួញដឹកបំផ្លាញផ្លូវហើយមិនស្រោចទឹកបណ្តាលហុយប៉ៈពាលដល់ប្រជាពលរដ្ឋរស់នៅតាមដង ព្រោះប្រជាពលរដ្ឋធ្លាប់បានប្រាប់ទៅអាជ្ញាធរភូមិឆ្លើយតបថាលោកបានប្រាប់ម្តងជាពីដងហើយអោយដឹកដីលើងផ្លូវត្រូវស្រចទឹកកុំអោយហុយប៉ៈពាល់ដល់ប្រជាពលរដ្ឋកុំគិតតែប្រយោជន៍ខ្លួនមិនគឹតពីសុខភាពប្រជាពលរដ្ឋ។
    ប្រជាពលរដ្ឋបានបញ្ជាក់ថា៖រណ្តៅដីដែលឈ្មួញកាយប្រមាណជាង៣ទៅ៤កន្លែងក្នុងឃុំទឹកជោ ស្រុកព្រៈនេត្រព្រៈ មិនដឹងថាមានច្បាប់រឺអត់នោះទេតែឃើញធ្វើសកម្មភាពកាយដីធ្វើអោយប្រជាកសិករដែលធ្វើស្រែនិងចិញ្ចើមគោ.ក្របីដែលលេងទៅអោយស៊ីតាមវាលស្រែអាចប្រឈមគ្រោះថ្នាក់បានគ្រប់ពេល។
    ពាក់ព័ន្ធការជីករណ្តៅដីនៅស្រុកព្រៈនេត្រព្រៈអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈនិងលោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានទូរស័ព្ទចូល២ទៅ៣ដងតែមិនទទួល៕(អា បង ស្អាត)
  • ក្រោយពេលដែលរថយន្តបុកពាទាក់ដាច់ភ្លើងស្តប់ផ្លូវបំបែកខាងលិចផ្សារទឹកថ្លាអាជ្ញាធរក្រុងដឹកនាំមន្ត្រីជំនាញធ្វើការជួសជុលឡើងវិញហើយគ្រោងដាក់កាំមេរ៉ាសុវត្ថិភាពនិងមេក្រូ បន្ទាយមានជ័យ៖ក្រោយពេលដែលរថយន្តបុកពាទាក់ដាច់ភ្លើងស្តប់ផ្លូវបំបែកខាងលិចផ្សារទឹកថ្លាអាជ្ញាធរក្រុងដឹកនាំមន្ត្រីជំនាញធ្វើការជួសជុលឡើងវិញហើយគ្រោងដាក់កាំមេរ៉ាសុវត្ថិភាពនិងមេក្រូបំពង់សំលេងគោរពទង់ជាតិដែលធ្វើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖កាលពីថ្មីៗនេះមានរថយន្តបានបុកពានិងទាក់ដាច់ភ្លើងស្តប់ផ្លូវបំបែកជាបីខាងលិចផ្សារទឹកថ្លាបណ្តាលភ្លើងស្តប់ខូចជួបការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាពិសេសសិស្សដែលទៅនិងចេញពីសាលារៀនប្រឈមនិងងគុណចំពោះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណនិងខេត្តដែលបានធ្វើចរាចរណ៍រាល់ថ្ងៃដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។ លោកបានបញ្ជាក់ថា៖ជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី លោកបានដឹកនាំមន្ត្រីជំនាញមានក្រុមបច្ចេកទេសអគ្គីសនីខេត្តបានចុះមកធ្វើការជួសជុលឡើងវិញនិងត្រូវផ្លាស់ផ្តូរសម្ភារៈភ្លើងស្តប់មួយចំនួនដើម្បីអោយដំណើរការដូចដើមហើយរដ្ឋបាលក្រុងសិរីសោភ័ណគ្រោងដាក់កាំមេរ៉ាសុវត្ថិភាពងាយស្រួលដល់មន្ត្រីនិងសមត្តកិច្ចជំនាញតាមដានបទល្មើសនិងគ្រោងដាក់មេក្រូបំពង់សំលេងនៅក្បែរភ្លើងស្តប់ដើម្បីបងប្អូនដែលកំពង់ជាប់ស្តប់ចូលរួមគោរពទង់ជាតិអោយបានគ្រប់គ្នា។ លោក ស្រេង សុផល បានបញ្ជាក់ថា៖ដោយឡែករដ្ឋបាលក្រុងសិរីសោភ័ណដាក់កាំម៉េរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តប់នានាក្រុងសិរីសោភ័ណអោយមន្ត្រីនិងសមត្តកិច្ចតាមដានបទល្មើសគឺអាជ្ញាធរក្រុងរំពឹងថាបងប្អូនដែលមានធន់ធានអាចចូលរួមតាមរយៈរដ្ឋបាលក្រុងសិរីសោភ័ណដើម្បីការពារសុវត្ថិភាពនិងសន្តិសុខដើម្បីភូមិ.ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលធ្វើដំណើរទៅមកឆ្លងកាត់ក្រុងសិរីសោភ័ណ៕(អាបងស្អាត)
  • ប្រតិភូយោធភូមិភាគទី៥កម្ពុជានិងយោធភូមិភាគទី១ថៃបានជួបគ្នានៅលើស្ពានមិត្តភាព.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នាកងកម្លាំងជាប់ព្រំដែន បន្ទាយមានជ័យ៖ប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃបានជួបគ្នានៅលើស្ពានមិត្តភាព.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នាកងកម្លាំងជាប់ព្រំដែននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នៅក្រុងប៉ោយប៉ែត។ ក្នុងឱកាសដែលជួបស្វាគមន៍នៅលើស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រទេសកម្ពុជានិងច្រកខ្លងឡឹកប្រទេសថៃភាគីកម្ពុជាមានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងថ្នាក់ដឹកនាំយោធភូមិទី៥និងភាគីថៃមានលោកឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការភូមិភាគទី១ថៃឯកឧត្តម ប៉ាក់រិយ៉ា ពោសាត់ អភិបាលខេត្តស្រៈកែវ លោកឧត្តមសេនីយ៍ត្រី សារ៉ាវុធ ឆៃសិទ្ធ មេបញ្ជាការកម្លាំងបូព៌ានិងថ្នាក់ដឹកនាំភាគីថៃជាច្រើនរូបទៀត។ លោកឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥បានប្រាប់ថា៖ក្នុងឱកាសដែលជួបស្វាគមន៍រវាងប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃនៅលើស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រកខ្លងលឹកថៃ និងចូលជួបប្រជុំនៅអគារសាលប្រជុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសម្តែងការគួសមរវាងប្រតិភូយោធភាគទី៥កម្ពុជានិងភូមិភាគទី១ថៃ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការគ្នារវាងកម្លាំងយោធាជាប់ព្រំដែនកម្ពុជា.ថៃ។ លោកបានបញ្ជាក់ថា៖ការជួបប្រជុំពិភាក្សារវាងប្រតិភូយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃដើម្បីសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែននិងតាមបន្ទាត់ព្រំដែននិងការពារសន្តិសុខនិងសណ្តាប់ជូនប្រជាពលរដ្ឋរស់ជាប់ជាយដែនមានសុខសន្តិភាពនិងការអភិវឌ្ឍន៍អោយកាន់តែរីកចម្រើន។ក្រោយកិច្ចប្រជុំពិភាក្សាហើយប្រតិភូកម្ពុជា.ថៃបានជូនវត្ថុអនុស្សារីយ៍និងកាដូររវាងប្រតិភូយោធភូមិ៥កម្ពុជានិងភូមិភាគទី១ថៃ៕(អា បង ស្អាត)
  • គ្រឿងចក្រប្រភេទអ៊ែស្កាទ័រប្រមាណ២គ្រឿងកំពុងកាយដីប្រមាណ៤ទៅ៥ហិកតាអាជ្ញាធរថាកំពុងរត់ការសុំច្បាប់ បន្ទាយមានជ័យ៖គ្រឿងចក្រប្រភេទអ៊ែស្កាទ័រប្រមាណ២គ្រឿងកំពុងកាយដីប្រមាណ៤ទៅ៥ហិកតាអាជ្ញាធរថាកំពុងរត់ការសុំច្បាប់នៅទល់មុខដីឡូតិ៍មួយកន្លែងចំណុចខាងត្បូងផ្លូវរថភ្លើងចូលវត្តអញ្ចាញស្ថិតព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ។ យោងតាមព័ត៌មានបានអោយដឹងពីអ្នករស់ជិតខាងប្រាប់ថា៖គ្រឿងចក្រដែលចុះកាយដីស្រែធ្វើទំនប់ព័ទ្ធជុំវិញប្រមាណជាង៤ទៅ៥ហិកតានេះឃើញសកម្មភាពកាយយកដីដឹកចេញ.ចូលរយៈពេលជិតកន្លៈខែហើយដែលធ្វើផ្លូវចូលវត្តអញ្ចាញរងការខូចនិងដីជ្រុះតាមដងផ្លូវជាតិលេខ៥ដែលប្រឈមអ្នកដំណើរគ្រោះថ្នាក់គ្រប់ពេលព្រោះរថយន្តដឹកដីចេញមិនបានគ្របនោះទេសុំអាជ្ញាធរនិងមន្ត្រីជំនាញជួយមើលផងចាំគ្រោះថ្នាក់ទើបមើលឃើញអី។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ថា៖ក្រុមហ៊ុនដែលជីកកាយដីដឹកចេញលក់ដែលមានទំហំធំគឺផុតពីការងាររដ្ឋបាលក្រុងហើយជាការងារមន្ទីរ៉ែនិងថាមពលខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ តែការដឹកជញ្ជូនដីតាមផ្លូវជាតិគ្មានការគ្របរឺបិតបាំងអោយជិតជ្រុះតាមដងផ្លូវប្រឈមគ្រោះដល់អ្នកដ៍ទៃរដ្ឋបាលក្រុងចុះទៅពិនិត្យបើណែនាំមិនស្តាប់ទេនិងមានវិធានការផ្លូវច្បាប់ចំពោះអ្នកស៊ីយកលុយដាក់ហោប៉ៅខ្លួនប៉ៈពាលអ្នកដ៍ទៃ។ លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖គ្រឿងចក្រដែលកំពុងកាយដីនៅខាងត្បូងផ្លូវរថភ្លើងផ្លូវចូលវត្តអញ្ចាញព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ អភិបាលខេត្តបន្ទាយមានជ័យបានអោយមន្ត្រីជំនាញចុះទៅពិនិត្យហើយកំពុងរត់ច្បាប់ធ្វើអាជីវកម្មកាយដី តែណែនាំអោយដឹកចេញត្រូវគ្របអោយបានជិតមិនជ្រុះលើដងផ្លូវបើប៉ៈពាល់អ្នកដ៍ទៃត្រូវទទួលខុសត្រូវមុខច្បាប់។ ពាក់ព័ន្ធការកាយធ្វើអាជីវកម្មដែលមានទំហំ៤ទៅ៥ហិកតាអ្នកយកព័ត៌មានទំនាក់ទំនងទៅលោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យតាមប្រព័ន្ធទូរស័ព្ទចូលតែគ្មានអ្នកទទួល២ទៅ៣លើក៕(អា បង ស្អាត)
  • (បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែមករា​ ឆ្នាំ​២០២៣​ លោកឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​​ បានអញ្ជេីញសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងបាននាំយកអំណោយកុំព្យូទ័រ​ (Computer)ចំនួន១៥គ្រឿង ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥សាលាបន្ថែមទៀត​ ដែលខ្វះខាតុំព្យូទ័រ​សំរាប់បម្រើការងារក្នុងសាលារៀន​ ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ។ ការនាំយកអំណោយកុំព្យូរទ័រផ្តល់ជូនសាលាចំនួន១៥សាលា​ ក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត​ លោកឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ​ និងក្រុមការងារអមដំណេីរ​ លោក​ ជូ​ បុត្រ​ អភិបាល​ស្រុកភ្នំស្រុក​ លោកមេឃុំទាំង០៦ សរុបជិត២០០នាក់​ ប្រារព្វធ្វេីឡេីងនៅសាលប្រជុំ​សាលាស្រុកភ្នំស្រុក។ មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មានប្រសាសន៍ថា​ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ​ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស​ ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស​ ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ​ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ​ បណ្តុះបណ្តាល​ធនធានមនុស្ស​។ លោកឧត្តមសេនីយ៍ត្រី​​បញ្ជាក់​ថា​ ជាការពិត​ លោកគ្រូ-អ្នកគ្រូ​ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត​ ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស​ ដោយមិនខ្លាចនឿយហត់​ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា​ មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ​ វិស័យអប់រំ​ ក៏មិនអាចមានរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ​ ជាវិស័យអាទិភាពទីមួយ​ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់​ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ វិស័យអប់រំបានរីកចម្រេីនយ៉ាងខ្លាំង​ សម្តេច​បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង​ ប្រជុំជន​ ឬទីជនបទឡេីយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ។ នាឱកាសនោះ​ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហេីយនោះ​ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ​។ ទន្ទឹមជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាននាំយក​ ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥​,​ បាល់ទះ ១០ គ្រាប់,​ បាល់ទាត់ ២០ គ្រាប់,​ សំណាញ់បាល់ ៦ ឈុត,​ ស្រោមដៃកីឡា​ ១២ គូរ,​ លោកគ្រូអ្នកគ្រូ​ អាជ្ញាធរ​មូលដ្ឋាន​ សរុប១៧៥នាក់​ ក្នុងម្នាក់ទទួល​ សារ៉ុង។ សូមបញ្ជាក់ផងដែរថា​ ទូទាំងស្រុក​ភ្នំស្រុកមានសាលារៀនសរុបចំនួន​ ៥៣សាលា​ ក្នុងនោះ​  វិទ្យា​ល័យ​ចំនួន៣សាលា,​ អនុវិទ្យាល័យ​ចំនួន៤,​ បឋមសិក្សា​ចំនួន៤២សាលា,​ មត្តេយ្យចំនួន២សាលា។ ហេីយការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលេីកទី២ហេីយ​ លេីកទី១​ ផ្តល់ជូនសាលាចំនួន​១៥សាលា​,​ ហេីយលេីកទី២នេះ​ ផ្តល់ជូនចំនួន១៥សាលាបន្ថែមទៀត៕

មតិថ្មីៗ

  • A WordPress Commenter លើ ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

បណ្ណសារ

  • ខែ​កុម្ភៈ 2023
  • ខែ​មករា 2023
  • ខែ​ធ្នូ 2022
  • ខែ​តុលា 2022
  • ខែ​កញ្ញា 2022
  • ខែ​សីហា 2022
  • ខែ​កក្កដា 2022
  • ខែ​ឧសភា 2022
  • ខែ​មេសា 2022
  • ខែ​មីនា 2022
  • ខែ​មេសា 2021
  • ខែ​មីនា 2021

ចំណាត់ក្រុម

  • ព័ត៌មានជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសន្តិសុខសង្គម
  • ព័ត៌មានសិល្បះ និងកីឡា
  • ព័ត៌មានសុខភាព និងសម្រស់
  • ព័ត៌មានអន្តរជាតិ

មេតា

  • កត់​ឈ្មោះ​ចូល
  • Entries feed
  • Comments feed
  • WordPress.org

Copyright © 2023 Met Projects

Developed By Metkhmer