ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

មាតាបីសិស្សបានប្តឹងនាយកសាលាបឋមសិក្សាប៉ោយសូភីដែលប្រើហឹង្សាវ៉ៃលើសិស្ស៣នាក់មានម្នាក់ត្រូវឪពុកម្តាយប្តឹងទាមទាសំណងព្យាបាលចំនួន៥០០ដុល្លា
បន្ទាយមានជ័យ៖មាតាបីសិស្សបានប្តឹងនាយកសាលាបឋមសិក្សាប៉ោយសូភីដែលប្រើហឹង្សាវ៉ៃលើសិស្ស៣នាក់មានម្នាក់ត្រូវឪពុកម្តាយប្តឹងទាមទាសំណងព្យាបាលចំនួន៥០០ដុល្លាដែលកើតឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ឈ្មោះ វង់ ចាន់រ៉ា ភេទប្រុសអាយុ៥២ឆ្នាំនិងប្រពន្ធឈ្មោះ ឈូក សាម៉េត អាយុ៥៣ឆ្នាំរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវជាមាតាបីតាសិស្សឈ្មោះ វង់ ចាន់ស៊ីលាង ភេទប្រុសអាយុ១៥ឆ្នាំ(ជាសិស្សថ្នាក់តី៦.ខ)ដែលត្រូវបានលោកនាយកសាលាសាលាបឋមសិក្សាប៉ោយសូភីប្រើអំពើហឹង្សាត្រូវបានចូលពេទ្យភ្ជួរសេរ៉ូមម្នាក់ក្នុងចំណោម៣នាក់ដែលត្រូវប្រើហឹង្សា។
ឈ្មោះ វង់ ចាន់រ៉ា បានប្រាប់ថា៖មូលហេតុដែលគាត់ប្តឹងឈ្មោះ អ៊ូច វណ្ណា នាយកសាលាបឋមសិក្សាប៉ោយសូភី ព្រោះតែគាត់បានប្រើហឹង្សាដោយទៈកំភ្លាងកូនប្រុសរបស់គាត់បណ្តាលហឹងត្រចៀករលាក់ក្រដាស់ត្រចៀកបណ្តាលឈឺចាប់រហូតដល់គ្រុណទៅគ្លីកិកឯកជនដាក់សេរ៉ូ៣ថ្ងៃហើយទើបប្តឹងទាមទាសំណងចំនួន៥០០ដុល្លាថ្ងៃព្យាបាលកូនប្រុសនៅប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយនិងការិយាល័យអប់រំក្រុងសិរីសោភ័ណជួយរកយុត្តិធម៌ជូនព្រោះកន្លងមកនាយកសាលារូបនេះធ្លាប់មូលត្រចៀកសិស្សបណ្តាលរបួសម្តងដែរត្រូវបានឪពុកម្តាយគេប្តឹង។
ឈ្មោះ វង់ ចាន់ស៊ីលាង (សិស្សថ្នាក់ទី៦.ខ)បានប្រាប់ថា៖កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ពួកគេជាមួយមិត្តចំនួន៣នាក់មាននាំគ្នាទៅលេងក្នុងបរិវេនសាលាបឋមសិក្សាប៉ោយសូភីបាននាំគ្នាលេងឈូសទ្រនាប់ជើងដាក់លុយស្រាប់តែលោកគ្រូ អ៊ូច វណ្ណា នាយកសាលាបានដើរមកទៈកំភ្លាងទាំងបីនាក់មាន១.ឈ្មោះ វង់ ចាន់ស៊ីណា ទៈត្រូវ២កំភ្លៀងហឹងត្រចៀក ២.ឈ្មោះ គឹម លាង ទៈត្រូវ២កំភ្លាង ៣.ឈ្មោះ សាន សុភាព ទៈត្រូវ៥ទៅ៦កំភ្លាងក្រោយទៈហើយទើបលោកនាយកសាលាប្រាប់ថា៖លេងកំស្រែកឡោឡានិងយកលុយមកឈូសនិងទ្រនាប់ជើងប៉ៈពាល់។
ឈ្មោះ វង់ ចាន់ស៊ីលាង បានបញ្ជាក់ថា៖ពួកគេ៣នាក់ដែលត្រូវនាយកសាលាទៈកំភ្លាងរៀនថ្នាក់ទី៦.ខបន្ទប់ជាមួយគ្នារៀនពេលល្ងាច ដោយផ្ទៈក្បែររបងសាលារៀនបាននាំគ្នាមិត្តទៅលេងក្នុងបរិវេណរៀនត្រូវលោកនាយកទៈកំភ្លាងហើយហឹងត្រចៀកនិងឈឺបានទៅប្រាប់ម្តាយនាំទៅពេទ្យពិនិត្យថាអាចប៉ៈពាល់ក្រដាស់ត្រចៀករឺរលាក់ហើយគ្រុណទើបដាក់សេរ៉ូមរយៈពេល៣ថ្ងៃមកហើយដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២មិនទាន់បាត់ឈឺនៅឡើយទេ។
ឈ្មោះ អ៊ូច វណ្ណា ដែលមានតួនាទីនាយកសាលាបឋមសិក្សាប៉ោយសូភីបានប្រាប់ថា៖ជាការពិតដែលគាត់បានប៉ៈពាល់ទៅលើសិស្សចំនួន៣នាក់ពិតម៉ែនតែវ៉ៃបន្តិបន្តួចរបៀបគ្រូណែនាំសិស្សដោយយកបាតដៃក្រវ៉ាត់ក្រវែងប៉ៈត្រចៀកខ្លូនគូដខ្លៈដងខ្លៈព្រោះតែប្រាប់ម្តងជាបីរដង់នៅពេលនាំគ្នាមកលេងក្នុងបរិវេណសាលារៀននៅពេលសិស្សកំពុងរៀនស្រែកឡូឡាហើយយកលុយមកដាក់ទ្រនាប់ជើងឈូសយកលុយក្នុងសាលារៀននិងប៉ៈពាល់រូបវិច្ឆ័យយ៉ាល័ក្ខក្នុងក្រដាស់ប្រាក់នៅពេលក្រសួងចុះមកមើលសាលារៀនផង។
ឈ្មោះ អ៊ូច វណ្ណា បានបញ្ជាក់ថា៖ក្រោយមាតាបីតាសិស្សឈ្មោះ វង់ ចាន់ស៊ីលាង បានប្តឹងទៅប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២បានទៅសម្របសម្រួលគ្នាដែរតែឪពុកម្តាយបានទាមទាសំណងដល់៥០០ដុល្លាច្រើនពេកដោយសុំសំណងចំនួន១.៥០០.០០០រៀលដើម្បីបញ្ចប់រឿងព្រោះវ៉ៃគ្មានចេតនាដែរវ៉ៃរបៀបណែនាំអប់រំសិស្សតែមាតាបីតាខាងសិស្សមិនទាន់យល់ព្រមនៅឡើយទ៕(អា បង ស្អាត)

នាំខ្លួនអតីតៈមន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់បោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់គឹតជាជិត៣០ម៉ឺនដុល្លារឿងរត់ការក្របខ័ណ្ឌមន្ត្រីនគរបាល
បន្ទាយមានជ័យ៖នាំខ្លួនអតីតៈមន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់បោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់គឹតជាជិត៣០ម៉ឺនដុល្លារឿងរត់ការក្របខ័ណ្ឌមន្ត្រីនគរបាលនៅវេលាម៉ោង៩,៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។
អតីតៈមន្ត្រីនគរបាលដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស្រេង សុភ័ក្ត្រ ភេទប្រុសអាយុ៤៣ឆ្នាំមានស្រុកកំណើតឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម មានប្រពន្ធនិងរស់នៅភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមន្ត្រីនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានឋានរន្តស័ក្តិវរៈសេនីយ៍ត្រី មានតួនាទីនាយផ្នែកបុគ្គលឹកនៃការិយាល័យបុគ្គលឹកនៃ្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ សំអាង ភក្ត្រា អាយុ២៩ឆ្នាំ។
គួររំលឹកថា៖កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២មានប្រជាពលរដ្ឋប្រមាណជាង២០នាក់សុំអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យសុំអន្តរាគមន៍ជួយដែលមានឈ្មោះ ស្រេង សុភ័ក្ត្រ អៈអាងថាខ្លួនជាមន្ត្រីនាយផ្នែកបុគ្គលឹកនៃការិយាល័យបុគ្គលឹកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបោកប្រាស់យកលុយពួកគាត់មិនតិចជាង៣០ម៉ឺនដុល្លារឿងរត់ការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនិងយោធារឺអង្គរក្សាដែលជាការបោកប្រាស់។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីបំភ្លឺព័ត៌មានដែលនាំពាក្យដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដោយចេញលិខិតបដិសេធឈ្មោះ ស្រេង សុភ័ក្ត្រ មិនម៉ែនជាមន្ត្រីនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យទៀតទេក្រោយប្រព្រឹត្តិកំហុសខុសឆ្គងល័ក្ខខ័ណ្ឌការងារកម្លាំងនគរបាលជាតិដែលធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់គឹតជាទឹកប្រាក់ប្រមាណជិត៣០ម៉ឺនដុល្លាក្នុងករណីបោកប្រាស់រត់ការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនិងយោធា អង្គរក្ស និងរត់ការតួនាទី ប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ និងក្លែងបន្លំឯកសារ ដែលកំហុសខុសឆ្គងជាច្រើនលើកដែលមិនអនុគ្រោះបានបានប្រជុំក្រុមប្រឹក្សាវិន័យស្នើសុំទៅក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់ការងាររឺបណ្តេញចេញពីក្របខ័ណ្ឌហើយឈ្មោះ ស្រេង សុភ័ក្ត្រ ខឹងបានផ្សព្វផ្សាយតាមបណ្តាញសង្គមបរិហាកេរ្តិ៍ទៅលើថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយគ្មានមូលដ្ឋានច្បាស់លាស់។
ក្រោយទទួលព័ត៌មានបានដឹងច្បាស់ការថា៖នៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅពេលដែលឈ្មោះ ស្រេង សុភ័ក្ត្រ អតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានចូលខ្លួនតាមដិការបញ្ជាអោយចូលខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងអោយឈ្មោះខាងលើនេះចូលមកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងករណីឆបោកនិងក្លែងឯកសារសាធារណៈដែលប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណនៅពេលនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងដំណើរការតាមនីតិវិធីនៃច្បាប់បន្តនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕(អា បង ស្អាត)

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺបដិសេធឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទៀតទេត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ បន្ទាយមានជ័យ៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺបដិសេធឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទៀតទេត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌក្រោយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ២០នាក់អស់ទឹកប្រាក់ជិត៣០ម៉ឺនដុល្លាដែលចេញសេចក្តីបំភ្លឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះមានប្រជាពលរដ្ឋប្រមាណជាង២០នាក់បានសំអោយជួយអន្តរាគមន៍នៅពេលដែលពួកគាត់បានចាញ់បោកឈ្មោះ ស្រេត សុភ័ក្រ ជាអតីតៈមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលមានឋានន្តរស័ក្តិវរៈសេនីយ៍ត្រី មុខងារនាយផ្នែកបុគ្គលឹកការិយាល័យបុគ្គលឹកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលធ្វើសកម្មភាពបោកប្រាស់លុយប្រជាពលរដ្ឋចូលក្រមខ័ណ្ឌមន្ត្រីរាជការ និងនគរបាលជាតិ និងយោធា។ ក្នុងចំណោមប្រជាពលរដ្ឋ២០នាក់សុំអន្តរាគមន៍បានបញ្ជាក់ថា៖ពួកគាត់ត្រូវបានឈ្មោះ ស្រេង សុភ័ក្រ អតីតៈមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានយកតួនាទីភារកិច្ចមកបោកប្រាស់ប្រជាពលរដ្ឋដោយសន្យារត់ការក្របខ័ណ្ឌមានមន្ត្រីរាជការក្នុង១នាក់យកតំលៃ១៥.០០០ដុល្លា និងមន្ត្រីនគរបាលក្នុង១នាក់តំលៃ១៨.០០០ដុល្លា យោធាផ្នែកអង្គរក្ស ក្នុងម្នាក់យកតំលៃមាន១៥.០០០ដុល្លា និងយោធាតំលៃ៦.០០០ដុល្លា។ តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយពីឈ្មោះ ស្រេង សុភ័ក្រ អតីតៈមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពបោកប្រាស់រត់ការក្របខ័ណ្ឌមន្ត្រីរាជការមានប្រមាណជាង២០នាក់ដែលចាញបោកអស់ទឹកប្រាក់គឹតជិត៣០ម៉ឺនដុល្លា ខ្លៈត្រូវបានចាញ់បោកកាលពីឆ្នាំ២០១៩និង២០២០រហូតពេលនេះទៅទាយកលុយវិញមិនបានដោយគេចវេសទើបប្រជាពលរដ្ឋសុំអោយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជួយអន្តរាគមន៍និងមានវិធានការតាមច្បាប់ព្រោះលុយភាគច្រើនត្រូវបានចងការធនាគារយកលុយមករត់ការអោយកូនបានការងារធ្វើត្រូវបានគេចបោកប្រាស់។ ដោយយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា៖ឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៀតទេព្រោះត្រូវបានក្រសួងមហាផ្ទៃ បានអនុវត្តវិន័យបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិដោយប្រព្រឹត្តិកំហុសបោកប្រាស់ប្រជាពលរដ្ឋ២០នាក់អស់ទឹកប្រាក់ជិត៣០ម៉ឺនដុល្លាដែលរត់ការចូលក្របខ័ណ្ឌមន្ត្រីរាជការ មន្ត្រីនគរបាលជាតិ និងយោធា និងក្លែងបន្លំឯកសារ ត្រា ឈ្មោះថ្នាក់ដឹកនាំភូតកុហកប្រជាពលរដ្ឋនិងចាត់វិធានការតាមច្បាប់៕(អាបងស្អាត)

អង្គការសម្រេចសុបិនកុមារកម្ពុជាដែលមានម្ចាស់ជំនួយប្រទេសស្វីសបានជួយវិស័យអប់រំចំនួន៤ខេត្តជាប់ជាយដែនចំណាយថវិការ៨លានដុល្លា
បន្ទាយមានជ័យ៖អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានម្ចាស់ជំនួយប្រទេសស្វីសបានជួយវិស័យអប់រំចំនួន៤ខេត្តជាប់ជាយដែនចំណាយថវិការ៨លានដុល្លាដែលលើកឡើងពិធីសម្ពោធអគារសិក្សានៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នៅភូមិប្រិយ៍ ឃុំទ្រាស់ ស្រុកស្វាយចេក។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖អង្គការសម្រេចសុបិនកុមារកម្ពុជាដែលមានម្ចាស់ជំនួយប្រទេសស្វីសបានផ្តល់អគារសិក្សា១ខ្នង មាន៤បន្ទប់ ដែលចំណាយថវិការសរុបចំនួន៤១.៥០០ដុល្លាអាមេរិក និងអគារបណ្ណាល័យ១ខ្នង២បន្ទប់ របស់សហគមន៍ភូមិប្រិយ៍ដែលចំណាយថវិការសរុប២២.៤៣០ដុល្លាស្ថិតក្នុងសាលាបឋមសិក្សាស្រៈចែង។
លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមាកម្ពុជាបានមានប្រសាសន៍ថា៖អង្គការសម្រេចសុបិនកុមារកម្ពុជាគឺមានម្ចាស់ជំនួយប្រទេសស្វីសដែលបានជួយវិស័យអប់រំនៅកម្ពុជារយៈពេល១២ឆ្នាំមកហើយនៅខេត្តជាប់ជាយដែនចំនួន៤មាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ដែលចំណាយថវិការអស់៨លានដុល្លាអាមេរិក។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះអង្គការសម្រេចសុបិនកុមារកម្ពុជាដែលបានផ្តល់អគារសិក្សា១ខ្នង៤បន្ទប់បានដាក់សម្ពោធអោយប្រើប្រាស់ ហើយសង្ឃឹមថាអង្គការសម្រេចសុកុមារកម្ពុជាសុំបន្តជួយលើវិស័យអប់បន្ថែមដើម្បីអោយកូនចៅបានចូលសិក្សានិងមានសាលារៀនក្បែរហើយសង្ឃឹមថាលោកគ្រូ.អ្នកគ្រូត្រូវចេះជួយថែរក្សាអោយបានគង់វង់និងយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានចូលសិក្សារៀនសូត្រហើយត្រូវអោយមានបរិស្ថាននិងបរិយាកាសល្អទើបការសិក្សាល្អ៕

អាជ្ញាធរខេត្តបន្ទាយមានជ័យបានបង្កើតសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារដើម្បីលើកស្ទួយវិស័យកម្មសម្រាប់ប្រជាកសិករ
បន្ទាយមានជ័យ៖អាជ្ញាធរខេត្តបន្ទាយមានជ័យបានបង្កើតសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារដើម្បីលើកស្ទួយវិស័យកម្មសម្រាប់ប្រជាកសិករដែលត្រូវបានរៀបចំពិព័រណ៍កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នៅភូមិ.ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ក្នុងពិធីពិព័រណ៍ចូលរួមពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីស្ថាប័នពាក់ប័ន្ធប្រជាពលរដ្ឋក្នុងសហគមន៍កសិកម្មបានចូលរួម។
លោក ប៉ាង វណ្ណាសេធ ប្រធានមន្ទីកសិកម្មរុក្ខប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖មន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គការFAOក្នុងគម្រោងពង្រឹងការស្ថាជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ជនបទដែលកំពុងប៉ៈពាល់ពីការរាតត្បាតនៃជម្ងឺកូវីដ.១៩ក្នុងខេត្តបន្ទាយមានជ័យមានស្រុកស្វាយចេក ស្រុកភ្នំស្រុក ស្រុកថ្មពួក ដែលមានចំនួន៥០៣គ្រួសារដែលដាំដំណាំបន្លែ និងចិញ្ចឹមមាន់ ទា ត្រី កង្កែបនិងបង្ហាញបច្ចេកទេសការដាំដំណាំនិងចិញ្ចឹមសត្វមានចំនួន២៦០គ្រួសារដេលមានចំនួន៤៤កន្លែងនិងផ្តល់សម្ភារៈសម្រាប់ស្រចស្រពនិងគ្រាប់ពូជន៍ដល់កសិករគោលដៅ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពិព័រណ៍កសិផលកសិកម្មកសិករយើងនៃសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារនេះមានការគាំទ្រពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីគាំទ្រនិងលើកស្ទួយវិស័យកសិកម្មជូនប្រជាពលរដ្ឋ ហើយត្រូវបានបង្កើតសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បង្កើនជីវិភាពការរស់នៅប្រជាពលរដ្ឋក្នុងមូលដ្ឋានជម្រុញអោយមានការដាំដុះដំណាំកសិកម្មគ្មានជាតិគីមីសម្រាប់ទីផ្សារនិងគម្រោងជួយកសាងអគារសម្រាប់សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារនិងកន្លែងជួបជុំនិងកន្លែងលាងបន្លែងសម្រាប់នាំចេញដាក់តាមទីផ្សារ៕(អា បង ស្អាត)

ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់រយៈពេល២ថ្ងៃប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋចំ៣ស្រុកមាននួន៣៨ខ្នងផ្ទៈ
បន្ទាយមានជ័យ៖ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់រយៈពេល២ថ្ងៃប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋចំ៣ស្រុកមាននួន៣៨ខ្នងផ្ទៈនៅថ្ងៃទី១៥.១៧ ខែមីនា ឆ្នាំ២០២២ក្នុងខេត្តបន្ទាយមានជ័យ។
បើយោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦ដល់១៧ ខែមីនា ឆ្នាំ២០២២នេះមានភ្លៀងដោយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋមានរំលំនិងប៉ើងដំបូលមាន៣ស្រុកចំនួន៣៨ខ្នងផ្ទៈ។
កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២មានភ្លៀងលាយលំដោយខ្យល់កន្ត្រាកប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទៈមានរលំនិងប៉ើងដំបូលនៅឃុំសំរោង ស្រុកអូរជ្រៅ នៅវេលាម៉ោង៥.៣០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២មានភ្លៀងធ្លាក់លាយលំខ្យល់កន្ត្រាក់ប៉ៈពាល់ផ្ទៈសំបែងមានរលំនិងប៉ើងដំបូលចំនួន៦ខ្នងផ្ទៈនៅឃុំ.ស្រុកស្វាយចេក នៅវេលាម៉ោង៦,៣០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២មានភ្លៀងធ្លាក់លាយលំខ្យល់កន្ត្រាក់ប៉ៈពាល់ផ្ទៈសំបែងមានរលំនិងប៉ើងដំបូលចំនួន២៩ខ្នងផ្ទៈនៅឃុំគោករមៀត ស្រុកថ្មពួក។
គួររំលឹកថា៖នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៥ដល់០៦ ខែមីនា ឆ្នាំ២០២២មាន៥ស្រុក.ក្រុងមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋមានរលំនិងប៉ើងដំបូលចំនួន៨១ខ្នងផ្ទៈរលំទាំងស្រុងមានចំនួន៧៧ខ្នងផ្ទៈនិងរន្ទៈបាញ់របួសធ្ងន់ម្នាក់មាន១.ស្រុកអូរជ្រៅចំនួន៣៦ខ្នងសាលារៀន២ខ្នង ២.ស្រុកភ្នំស្រុកចំនួន៣៧ខ្នងរន្ទៈបាញ់របួសម្នាក់ ៣.ស្រុកម៉ាឡៃចំនួន១ខ្នង ៤.ស្រុកព្រៈនេត្រព្រៈចំនួន១ខ្នង ៥.ស្រុកថ្មពួកចំនួន៥ខ្នងដែលត្រូវបានទទួលពីសម្តេចហ្លងម៉ែនិងសម្តេចព្រៈនោរន្តម សីហមុនី ព្រៈរាជាណាចក្រកម្ពុជា នៅថ្ងៃទៅ១៦ដល់១៧ ខែមីនា ឆ្នាំ២០២២មានភ្លៀងដោយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋមានរំលំនិងប៉ើងដំបូលមាន៣ស្រុកចំនួន៣៨ខ្នងផ្ទៈ៕

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ