ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលកញ្ចុះបណ្តែតទឹកអាងអូរខៃដនត្រូវបានប៉ើងដួលចូលទឹក៨កញ្ចុះ
បន្ទាយមានជ័យ៖ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលកញ្ចុះបណ្តែតទឹកអាងអូរខៃដនត្រូវបានប៉ើងដួលចូលទឹក៨កញ្ចុះដែលកើតឡើងនៅវេលាម៉ោង៥.៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អាជីវករជាម្ចាស់កញ្ចុះបានប្រាប់ថា៖នៅពេលល្ងាចគឺមានភ្ញៀវមានជាលក្ខណៈគ្រួសារនិងនាំមិត្តភក្តីទៅលេងនិងហូបក្នុងកញ្ចុះដើម្បីមើលទេសភាពនិងទទួលខ្យល់ពីអាងអូរខៃដូន ស្រាប់តែមានភ្លៀងធ្លាក់១មេយ៉ាងធំហើយមានលាយលំដោយខ្យល់កន្ត្រាក់បណ្តាលកញ្ចុះបណ្តែតទឹកដែលមានភ្ញៀវអង្គុយលេងបានប៉ើងដួលចូលទៅក្នុងទឹកនិងស្ពានដែលឆ្លងទៅរកកញ្ចុះបណ្តែកក្នុងទឹកត្រូវបាក់បណ្តាលភ្ញៀវភ័យកលក្លាចរត់ចែកជើងគ្នា។
អាជីវកររូបនោះបានបញ្ជាក់ថា៖ក្រោយពេលដែលកើតមានខ្យល់កន្ត្រាក់បណ្តាលប៉ើងនិងដួលកញ្ចុះបណ្តែតទឹកចូលទៅក្នុងទឹកបណ្តាលខូចខាតចំនួន០៨កញ្ចុះនិងបាក់ស្ពានឆ្លងទៅរកកញ្ចុះបណ្តែតតែសំណាងគ្មានភ្ញៀវរងគ្រោះ តែបណ្តាលអោយខូចខាតសម្ភារៈមួយចំនួនទោះជាមានភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលប៉ៈពាល់ខូចខាតកញ្ចុះបណ្តែតទឹកឃើញមានភ្ញៀវបន្តនៅលេង។
អាជីវករជាម្ចាស់កញ្ចុះបណ្តែតទឹកបានបញ្ជាក់ថា៖កន្លងមកមិនដែលជាប្រទៈរឺរងគ្រោះដោយខ្យល់កន្ត្រាក់ដែលបំផ្លាញកញ្ចុះបណ្តែតទឹកនៅអាងអូរខៃដនក្រុងប៉ោយប៉ែត ទើបតែឆ្នាំនេះស្រាប់តែមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ៈពាល់កញ្ចុះប៉ើងដួលកញ្ចុះចូលទឹកខូចខាតចំនួន០៨កញ្ចុះនិងស្ពាន១សម្រាប់ឆ្លងទៅកញ្ចុះបណ្តែតទឹកត្រូវបានបាក់៕(អា បង ស្អាត)

បន្ទាយមានជ័យ.០៩.០៥.២០២២
ដើម្បីលើកកម្ពស់ក្នុងវិស័យកីឡានិងការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងបានផ្ដល់កិត្តិយសដឹកនាំក្រុមកីឡាករបាល់ទាត់ដែលមិនដែលស្គាល់ពាក្យថា(ចាញ់)របស់កងរាជអាវុធហត្ថខេត្តប្រកួតលក្ខណៈដកស្រង់បច្ចេកទេសជាមួយនឹងក្រុម(មហាជន)ខេត្តដែលជាម្ចាស់ជើងឯកឆ្នាំ ២០២២ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅថ្ងៃពុធ ទី១១ឧសភាឆ្នាំ ២០២២នៅវេលាម៉ោង៤.៣០នាទីតារាង ហេបភីស្ពត
កីឡានាំមកនូវសុខភាព!មិត្តភាព!សន្តិភាព!
សូមឆ្លើយថាទេចំពោះគ្រឿងញៀន!
សូមគោរពអញ្ជើញឯកឧត្តមលោកជំទាវ!អ្នកឧកញ៉ាលោកលោកស្រីនិងប្រិយមិត្តចូលរួមអញ្ជើញទស្សនាឲ្យបានច្រើនកុះករ!
អរគុណសន្តិភាព!

រថយន្តពាក់ផ្លាក់លេខនគរបាលនិងបំពាក់ស៊ឺរ៉ែនបុកម៉ូតូអូសរម៉កធ្លាក់ប្រឡាយបណ្តាលស្រីម្នាក់របួសធ្ងន់
បន្ទាយមានជ័យ៖រថយន្តពាក់ផ្លាក់លេខនគរបាលនិងបំពាក់ស៊ឺរ៉ែនបុកម៉ូតូអូសរម៉កធ្លាក់ប្រឡាយបណ្តាលស្រីម្នាក់របួសធ្ងន់ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤.២២នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចខាងលិចប្រមាណជាង៥០០ម៉ែត្រពីផ្លូវចូលវត្តដុងអារ័ញ្ញ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានស្ត្រីម្នាក់អាយុប្រមាណជាង៤០ឆ្នាំបានបើកម៉ូតូហុងដាឌ្រីមអូសរម៉កក្នុងទឹសដៅពីលិចមកកើតតាមបណ្តោយផ្លូវជាតិលេខ៥ ហើយមានរថយន្តម៉ាក់នីសាន់ដែលពាក់ផ្លាក់លេខនគរបាល2.2743ដែលដាក់សឺរ៉ែនដែលបើកបរទឹសដៅស្របគ្នាហើយឡើងវ៉ារថយន្ត១គ្រឿងទៀតបណ្តាលបុកម៉ូតូអូសរម៉កបណ្តាលធ្លាក់ប្រឡាយខាងជើងផ្លូវរបួសធ្ងន់ស្រ្តីម្នាក់ជាអ្នកបើបរម៉ូតូអូសរម៉កត្រូវបានសង្គ្រោះបន្ទាន់កាន់មន្ទីពេទ្យ។
នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញអ្នកបើកបររថយន្តដែលបង្កត្រូវបានគេចខ្លួនបាត់អស់ហើយឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះមកពិនិត្យកន្លែងកើតហេតុបានបង្ហើបអោយថា៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះរថយន្តដែលពាក់ផ្លាក់លេខនគរបាលមកពីបេសកម្មការងារនៅក្រុងប៉ោយប៉ែត ហើយមកគោលដៅវិញត្រូវបានជួបគ្រោះចរាចរណ៍កើតឡើងបណ្តាលស្រ្តីម្នាក់របួសត្រូវបានដឹកទៅកាន់មន្ទីពេទ្យ។
ចំពោះរថយន្តដែលបង្កគ្រោះថ្នាក់ក្រោយមន្ត្រីនគរបាលជំនាញពិនិត្យវាស់វែងហើយរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយគ្នាតាមច្បាប់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕(អា បង ស្អាត)

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ