ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

ឯកឧត្តម ឯក សំអូន ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់រថយន្តគេចពន្ធម៉ូតូគេចពន្ធនិងទំនិញនាំចូលខុសច្បាប់
បន្ទាយមានជ័យ៖ឯកឧត្តម ឯក សំអូន ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់រថយន្តគេចពន្ធម៉ូតូគេចពន្ធនិងទំនិញនាំចូលខុសច្បាប់ដែលលើកឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានរយៈ២ខែដែលមានសិក្ខាកាមចំនួន២០៥នាក់ដែលមកទីអង្គភាពតំបន់ប្រតិបត្តិការសឹករងស្រុក/ក្រុងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានហ្វឹកហ្វឺនជាក់ស្តែង យោធា យោធារួម អប់រំចិត្តសាស្គ្រ។
លោកបានបញ្ជាក់ថា៖រយៈពេលកន្លងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានកសាងអង្គភាព និងដាំដំណាំ ចិញ្ចឹមសត្វ ហើយជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងជួយប្រមូលផលជូនប្រជាកសិករនៅពេលដែលរងគ្រោះដោយទឹកជំនន់និងជួយអន្តរាគមន៍នៅពេលដែលមានហេតុការដោយអគ្គីភ័យ ប្រជាពលរដ្ឋរងគ្រោះលងទឹក និងក្រុមគ្រូពេទ្យយោធាបានចុះជួយចាក់វ៉ាក់សាំងការពារកូវីដ.១៩ជូនគ្រួសារអតីតៈយុទ្ធ។
ឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនយោធានិងកម្លាំងនគរបាលការពារព្រំដែនគោកត្រូវទប់ស្កាត់បទល្មើសឆ្លងដែនមាន រថយន្តចង្កូតស្តាំ ម៉ូតូ និងទំនិញល្មើសគេចពន្ធដែលល្មើសច្បាប់ ទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ និងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបានបោកប្រាស់ប្រជាពលរដ្ឋទៅចំណាក់ស្រុកខុសច្បាប់ត្រូវចាត់វិធានការតាមច្បាប់និងការពារបូរណៈភាពទឹកដីអោយបានគង់វង់។
ឯកឧត្តមបានកើតសសើរចំពោះកម្លាំងយោធាទឹសទី១យោធភូមិភាគទី៥ដែលបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងប្រមូលកសិកម្ម និងចាក់សាំងការពារកូវីដ.១៩ជូនអតីតៈយុទ្ធជន និងខិតខំការពារបូរណៈភាពទឹកដីនិងទប់ស្កាត់រាល់បទល្មើសឆ្លងដែននិងសហការគ្នាល្អអង្គភាពមានការរីកចម្រើនក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេលជាង២ខែត្រូវយកទៅអនុវត្តអោយមានប្រសិទ្ធិភាពបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គម ស្របពេលដែលប្រទេសកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាឌឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕()

ឯកឧត្តម ឯក សំអូន ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់រថយន្តគេចពន្ធម៉ូតូគេចពន្ធនិងទំនិញនាំចូលខុសច្បាប់
បន្ទាយមានជ័យ៖ឯកឧត្តម ឯក សំអូន ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់រថយន្តគេចពន្ធម៉ូតូគេចពន្ធនិងទំនិញនាំចូលខុសច្បាប់ដែលលើកឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានរយៈ២ខែដែលមានសិក្ខាកាមចំនួន២០៥នាក់ដែលមកទីអង្គភាពតំបន់ប្រតិបត្តិការសឹករងស្រុក/ក្រុងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានហ្វឹកហ្វឺនជាក់ស្តែង យោធា យោធារួម អប់រំចិត្តសាស្គ្រ។
លោកបានបញ្ជាក់ថា៖រយៈពេលកន្លងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានកសាងអង្គភាព និងដាំដំណាំ ចិញ្ចឹមសត្វ ហើយជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងជួយប្រមូលផលជូនប្រជាកសិករនៅពេលដែលរងគ្រោះដោយទឹកជំនន់និងជួយអន្តរាគមន៍នៅពេលដែលមានហេតុការដោយអគ្គីភ័យ ប្រជាពលរដ្ឋរងគ្រោះលងទឹក និងក្រុមគ្រូពេទ្យយោធាបានចុះជួយចាក់វ៉ាក់សាំងការពារកូវីដ.១៩ជូនគ្រួសារអតីតៈយុទ្ធ។
ឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនយោធានិងកម្លាំងនគរបាលការពារព្រំដែនគោកត្រូវទប់ស្កាត់បទល្មើសឆ្លងដែនមាន រថយន្តចង្កូតស្តាំ ម៉ូតូ និងទំនិញល្មើសគេចពន្ធដែលល្មើសច្បាប់ ទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ និងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបានបោកប្រាស់ប្រជាពលរដ្ឋទៅចំណាក់ស្រុកខុសច្បាប់ត្រូវចាត់វិធានការតាមច្បាប់និងការពារបូរណៈភាពទឹកដីអោយបានគង់វង់។
ឯកឧត្តមបានកើតសសើរចំពោះកម្លាំងយោធាទឹសទី១យោធភូមិភាគទី៥ដែលបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងប្រមូលកសិកម្ម និងចាក់សាំងការពារកូវីដ.១៩ជូនអតីតៈយុទ្ធជន និងខិតខំការពារបូរណៈភាពទឹកដីនិងទប់ស្កាត់រាល់បទល្មើសឆ្លងដែននិងសហការគ្នាល្អអង្គភាពមានការរីកចម្រើនក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេលជាង២ខែត្រូវយកទៅអនុវត្តអោយមានប្រសិទ្ធិភាពបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គម ស្របពេលដែលប្រទេសកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាឌឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕(អា បង ស្អាត)

មន្ត្រីចម្រុះបានបើកទ្វារហាងយីហោជីងឡុងក្រោយបានបិតរយៈពេលជិត១ឆ្នាំក្រោយរកឃើញថ្នាំបុរាណចិននិងឧបករណ៍តេស្តកូវីដ១៩ជាច្រើនដែលគ្មានច្បាប់អនុញ្ញាតិ
បន្ទាយមានជ័យ៖មន្ត្រីចម្រុះបានបើកទ្វារហាងយីហោជីងឡុងក្រោយបានបិតរយៈពេលជិត១ឆ្នាំក្រោយរកឃើញថ្នាំបុរាណចិននិងឧបករណ៍តេស្តកូវីដ១៩ជាច្រើនដែលគ្មានច្បាប់អនុញ្ញាតិដែលត្រូវបានបើកនៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ដឹកនាំការបើកទ្វារផ្ទៈមានលោក ស៊ិន វិសុទ្ធ ព្រៈរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យរួមជាលោកវរៈសេនីយ៍ទោ ម៉ី បូរ៉ាន់ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មន្ត្រីសុខាភិបាលខេត្តនិងអាជ្ញាធរមូលដ្ឋាន។
គួររំលឹកថា៖កាលថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២១ មន្ត្រីចម្រុះដែលដឹកនាំដោយក្រុមគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយដើម្បីទប់ស្កាត់ផលិតក្លែងក្លាយរួមជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យរួមមន្ត្រីសុខាភិបាល បានចុះពិនិត្យហាងយីហោជីងឡុងម្ចាស់ឈ្មោះ ចាន់ គឹមឡេង ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បានរកឃើញមាន ១.ឱសថLIANHUAQINGWEN JIAONANGចំនួន១៣កេស១កេសស្មើ៤០០ប្រអប់ ២.ឱសថ VITAMIN Cចំនួន២កេស ស្មើ៤០០ដប ៣.ឧបរណ៍តេស្តកូវីដ.១៩ចំនួន២កេសចំនួន៦០០តេស្តសរុបមានចំនួន១៧កេសស្មើ៥.០០០ប្រអប់ ក្រោយគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយដើម្បីទប់ស្កាត់ផលិតក្លែងក្លាយរកឃើញឱសថគ្មានច្បាប់អនុញ្ញាតិព្រៈរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបានសម្រេចឃាត់ឱសថទុកក្នុងហាងហើយបិតទ្វាជាបណ្តុះអាសន្ន។
ឈ្មោះ ចាន់ គីមឡេង ម្ចាស់ហាងបានបំភ្លឺថា៖ចំពោះឱសថនិងសម្ភារៈដែលក្រុមមន្ត្រីចម្រុះបានឃាត់ទុកខាងលើនេះ គឺខ្លួនបានទិញមកមានគោលបំណងជួយជាជំនួយមនុស្សធម៌ បរិច្ឆាគអោយអាជ្ញាធរនិងសមត្តកិច្ចក្នុងខេត្តក្នុងបរិបទកូវីដ.១៩ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានដោយមិនបានយកមកលក់ដូរអ្វីឡើយ។
ក្រោយបិតទ្វារហាងនិងផ្ទៈរយៈពេលជិត១ឆ្នាំចាប់ថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២១ដល់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ទើបសម្រេចបើកទ្វារហាងនិងផ្ទៈជាធម្មតាវិញដើម្បីអោយម្ចាស់ចូលស្នាក់នៅនិងអាស្រ័យផលឡើងវិញដោយពុំបានដកហូតរឺបាត់អ្វីឡើយ តែឱសថដែលត្រូវបានឃាត់មិនអោយលក់ដូរអ្វីឡើយបើកយកជាជំនួយមនុស្សធម៌បរិច្ឆាគគឺអនុញ្ញាតិអោយបាន៕(អាបងស្អាត)

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ