ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីរាជការនិងកងកម្លាំងចុះជួយច្រូតស្រូវរឺប្រមូលផលជូនប្រជាកសិករដែលលិចលង់ដោយជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីរាជការនិងកងកម្លាំងចុះជួយច្រូតស្រូវរឺប្រមូលផលជូនប្រជាកសិករដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នៅវាលស្រែភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។
លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយមានភ្លៀងធ្លាប់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះជំនន់ទឹកភ្លៀងបានជន់លិចស្រូវដែលកំពុងទំត្រូវប្រមូលផលរបស់ប្រជាកសិករនៅស្របមាត់ស្ទឹងខាងត្បូងនិងខាងជើងក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណដែលភាគច្រើនជាប្រភេទស្រូវដើមមិនប្រកាន់រដូវដូចជាស្រូវសែនក្រអូបនិងស្រូវអ៊ីអ៊ា។
លោកបានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីរាជការនិងកម្លាំងមានកងរាជអាវុធហត្ថ នគរបាល យោធាបានចុះជួយច្រូតកាត់ប្រមូលផលស្រូវដែលកំពុងទឹកជំនន់ជនលិចដែលច្រូតកាតនៅវាលស្រែខាងជើងភូមិអ្នកតាចំនួន២ហិកតាបានរួចរាល់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ភ្លៀងធា្លក់ប៉ុន្មានថៃនេះខេត្តបន្ទាយមានជ័យបានរងផលប៉ៈពាល់ជំនន់ទឹកភ្លៀងលិចស្រូវនៅក្រុងសិរីសោភ័ណ បានដឹកនាំមន្ត្រីរាជការនិងកងកម្លាំងប្រមាណជាង៥០នាក់បានចុះជួយច្រូតកាត់និងប្រមូលផលស្រូវដណ្តើមពីទឹកដែលកំពុងលិចជាបណ្តើរៗច្រូតកាត់ម៉ស៊ីនមិនទាន់ទើបដឹកនាំកម្លាំងចុះជួយច្រូតកាត់នៅវាលខាងជើងភូមិអ្នកតាដែលច្រូតកាត់បានផ្ទៃដី២ហិកាតនៅថ្ងៃស្អែកដឹកនាំកម្លាំងចំនួន២០០នាក់ទៀតច្រូតកាត់ប្រមូលផលនៅវាលខាងត្បូងស្ទឹងស្ថិតសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ៕(អា បង ស្អាត)

ក្រោយផ្ទុះមានការរិៈគន់កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែតដាក់ខែម៉ូតូឌុបនិងផាអាប់មេប៉ុស្តិ៍កំពុងស្រាវជ្រាវអ្នកយកលុយខែបើឃើញមានវិធានការតាមច្បាប់
បន្ទាយមានជ័យ៖ក្រោយផ្ទុះមានការរិៈគន់កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែតដាក់ខែម៉ូតូឌុបនិងផាអាប់មេប៉ុស្តិ៍កំពុងស្រាវជ្រាវរកអ្នកយកលុយខែបើឃើញមានវិធានការតាមច្បាប់ដែលផ្ទុះការរិៈគន់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
អ្នករត់ម៉ូតូឌុបនិងផាអាប់នៅក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលដែលពួកគាត់ដឹកអ្នកដំណើរចេញ.ចូលនិងឈប់ចតចាំទទួលភ្ញៀវនៅចិញ្ចើមផ្លូវក្បែរច្រកទ្វារត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដេញពួកគាត់ចេញដោយមិនអោយឈប់ចាំចាប់ម៉ូយរឺដាក់ភ្ញៀវដឹកចេញមកក្រៅនោះទេដោយកម្លាំងសមត្តកិច្ចនោះថាបណ្តាលប៉ៈពាល់សណ្តាប់ធ្នាប់នៅច្រកទ្វារត្រូវចេញអោយបានឆាប់។
អ្នករត់ម៉ូតូឌុបនិងផាអាប់បានបញ្ជាក់ថា៖នៅពេលដេញពួកគាត់ចេញតែមានម៉ូតូឌុប និងផាអាប់មួយចំនួនត្រូវបានចតចាប់ម៉ូយនិងដឹកភ្ញៀវបាននេះជាការងឿងឆ្ងន់មូលហេតុអីគេនៅបានតែពួកគាត់នៅមិនគាត់បានដឹងត្រូវបានបង់ខែអោយសមត្តកិច្ចមានម៉ូតូឌុប១គ្រឿងក្នុង១ខែ១.០០០បាត និងផាអាប់១គ្រឿងក្នុង១ខែ២.០០០បាតដែលនៅចាប់ម៉ូយក្នុងច្រកទ្វារទើបនៅចាប់ម៉ូយនិងដឹកភ្ញៀវបានចំណែកពួកគាត់មិនបានបង់រឺដាក់ខែត្រូវបានដេញចេញមិនអោយចាប់ម៉ូយនិងដឹកភ្ញៀវដូចជារឿងអយុត្តិធម៌ពេកហើយសម្រាប់អ្នកអត់។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖បញ្ហាការចោទប្រកាន់កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដាក់ខែនិងម៉ូតូឌុប ផាអាប់ ដែលចេញ.ចូលច្រកទ្វារនោះកំពុងស្រាវជ្រាវរកមុខតើមន្ត្រីមួយណាដែលហ៊ានដាក់ខែជាមួយម៉ូតូឌុប និងផាអាប់ ព្រោះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានមន្ត្រីជំនាញចំនួន៩ស្ថាប័នដែលកំពុងធ្វើការច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖លោកបានមកបម្រើការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតពីឆ្នាំ២០១៩រហូតដល់ឆ្នាំ២០២២ហើយត្រូវបានណែនាំដល់មន្ត្រីក្រោមឱវាធមិនអោយធ្វើអ្វីមួយខុសពីគោលការឡើយដូចជាយកលុយម៉ូតូឌុបរឺផាអាប់ឡើយមានតែដាក់វិធានការទប់ស្កាត់មិនអោយម៉ូតូឌុបនិងផាអាប់រថយន្តដែលចេញ.ចូលច្រកទ្វារចតក្នុងបរិវេនច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់ឡើយហើយកំពុងស្រាវជ្រាវរកអ្នកដែលដាក់ខែជាមួយម៉ូតូឌុបនិងផាអាប់ដើម្បីមានវិធានការតាមច្បាប់៕(អា បង ស្អាត)

ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានកម្លាំងនរគបាលនៃអធិការនគរបាលក្រុងប៉ោយប៉ែត ចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ…………..
បន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់មាន១.ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុសអាយុ១៥ឆ្នាំ ២.ឈ្មោះ ជួង រ៉ាសល់ ភេទប្រុសអាយុ១៥ឆ្នាំ ៣.ឈ្មោះ ធូ ចាន់ថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនសង្ស័យរស់នៅភូមិទួលពង្រ សង្កាតអូរឫស្សី ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ យឹម វីរៈ ភេទប្រុសអាយុ២៦ឆ្នាំ(មុខរបបសន្តិសុខ)តំណាងអោយជនជាតិឥណ្ឌូនេស៊ីជាម្ចាស់ម៉ូតូបានបាត់ម៉ូតូម៉ាក់ហុងដាគ្លិចនៅវេលាម៉ោង១.៣០នាទីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២២នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។និងទទួលពាក្យបណ្តឹងឈ្មោះ គឹម វណ្ណៈ ភេទប្រុសអាយុ៣២ឆ្នាំ(អាំជីវករ)រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែតដែលត្រូវបានចោលួចម៉ូតូម៉ាក់ស្គូពីដែលពាក់ផ្លាក់លេខបាត់ដំបង1O.4585ដែលបាត់នៅវេលាម៉ោង១.៣០នាទីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២នៅចំណុចខាងលើ។
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលពាក្យ២ករណីដែលបានបាត់ម៉ូតូ២គ្រឿងកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់និងដកហូតម៉ូតូចំនួន៥គ្រឿងមានម៉ូតូហុងដាគ្លិចចំនួន៣គ្រឿង និងម៉ូតូម៉ាក់ហុងដាស៊ូមឺអ៊ិចចំនួន២គ្រឿង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នៅចំណុចផ្ទៈសំណាក់ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត។
ហើយបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត តាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ដោយឡែកម៉ូតូចំនួន៥គ្រឿងដែលរឹបអូសបានកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីប្រគល់ជូន៕(អា បង ស្អាត)

ថ្ងៃសៅរ៍១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ យឹម វិរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿង ១/ម៉ាកឃ្លិច ពណ៍ខ្មៅលាយលឿង ២/ម៉ាកឃ្លិច ពណ៍ ស¬លាយខ្មៅ ហើយម៉ូតូខាងទាំងពីរនេះទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោក៏ត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ កក្កដា ២០២២ បានដឹងថាបាត់ នឹងបានឆែកកាំមេរ៉ាសុវត្ថភាពចោមានគ្នា៣នាក់។ឈ្មោះ យឹម វិរះ ជាសន្តិសុខតំណាងអោយជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូ។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។
ក្រោយមកទៀតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពីរ ពណ៍ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះខ្លួនបានអោយម៉ូតូប្អូនខ្ចីម៉ូតូទៅរកអីញាំនៅក្រៅលុះម៉ោងប្រហែលជិត២៤ប្អូនរបស់ឈ្មោះ គឹម វណ្ណះ បានត្រឡប់ពីក្រៅវិញដើម្បីទៅបន្ទប់គេង លុះដល់បន្ទប់ជួលក៏ឃើញម្ចាស់ផ្ទះផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណះ ក៏មិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូចូលក្នុងអោយ ហើយខ្លួនក៏ឡើងលើទៅបន្ទប់គេងបាត់ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាំមេរ៉ាទើបដឹងថាបាត់។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបានទទួលបណ្ដឹងរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យ។
រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣ទាបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យមាន ទី១ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។ទី២ ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថាពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
ពេលនេះកម្លាំងជំនាញបាន ស្រាវវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
កម្លាំងជំនាញស្នើសុំឃាត់ជនសង្ស័យទាំង៣នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ