ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យផ្ដាំផ្ញើដល់អាជ្ញាធរស្រុក/ក្រុងនិងមន្ទីជំនាញត្រូវតាមដានស្ថានភាពទឹកការពារបើមានការលិចលង់ត្រូវរាយការណ៍ជាបន្ទាន់ដើម្បីចុះជួយអន្តរាគមន៍អោយបានទាន់ពេលវេលា ………….
បន្ទាយមានជ័យ៖អាជ្ញាធរស្រុក/ក្រុងនិងមន្ទីជំនាញត្រូវតាមដានស្ថានភាពទឹកការពារបើមានការលិចលង់ត្រូវរាយការណ៍ជាបន្ទាន់ដើម្បីចុះជួយអន្តរាគមន៍អោយបានទាន់ពេលអភិបាលខេត្តបានលើកឡើងក្នុងពិធីប្រកាស់តែងតាំងអភិបាលក្រុងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នៅក្រុងសិរីសោភ័ណ។
ថ្លែងក្នុងពិធីប្រកាសតែងតាំងលោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាអភិបាលក្រុងសិរីសោភ័ណ ជំនួសលោក ហ៊ឹល រ៉ាយ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខណៈពេលនេះស្ថានភាពទឹកនៅតាមបណ្តាស្រុក/ក្រុងមួយចំនួនកំពុងហក់ឡើងរាល់ថ្ងៃដូចជានៅស្រុក/ក្រុងជាប់ជាយដែនជាការព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក/ក្រុងនិងមន្ទីជំនាញត្រូវតាមដានស្ថានភាពទឹកការពារបើមានការលិចលង់ត្រូវរាយការណ៍ជាបន្ទាន់ដើម្បីចុះជួយអន្តរាគមន៍អោយបានទាន់ពេល។
ឯកឧត្តមបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យរយៈពេលមកបានរងគ្រោះដោយទឹកជំនន់រយៈពេល២ឆ្នាំជាប់គ្នាបណ្តាលអោយប្រជាពលរដ្ឋតាមបណ្តាស្រុក/ក្រុងមួយចំនួនបានរងផលប៉ៈពាល់ដោយទឹកជំនន់ជន់លិចផ្ទៈសំបែងនិងត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពរាប់ពាន់គ្រួសារនិងរងការខូចខាតផលដំណាំកសិកម្មនិងជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានចុះពិនិត្យផ្ទាល់និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋកន្លងមក។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាលក្រុងសិរីសោភ័ណ លោក ស្រេង សុផល ដែលទើបទទួលភារកិច្ចថ្មីត្រូវសហការគ្នាល្អក្នុងអង្គភាពដើម្បីបម្រើប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងសង្គមអោយបានល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដក្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍មានការរីកចម្រើនគ្រប់វិស័យ៕(អា បង ស្អាត)

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ