ទំនាក់ទំនងចាងហ្វាងៈ 096 777 22 77

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំដល់កងកម្លាំងពេលអនុវត្តន៍ការងារមិនត្រូវដណ្តើមបទល្មើសគ្នាអ្នកណាទៅបានមុនអ្នកនោះធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គម
បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំដល់កងកម្លាំងពេលអនុវត្តន៍ការងារមិនត្រូវដណ្តើមបទល្មើសគ្នាអ្នកណាទៅបានមុនអ្នកនោះធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គម ដែលលើកឡើងក្នុងពិធីសម្ពោអគាររដ្ឋបាលនិងប្រកាសចូលកាន់តំណែងមេបញ្ជាការនិងមេបញ្ជាការរងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នៅស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ទោ ទួត ឧត្តម ប្រធានមន្ទីភស្តុភារនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាន៍ថា៖អគាររដ្ឋបាលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ត្រូវបានកសាងនៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០ហើយត្រូវបានបញ្ចប់នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២រយៈពេលសាងសង់១ឆ្នាំ៧ខែ១៣ថ្ងៃដែលមានអគាររដ្ឋបាល៦បន្ទប់ អគារស្នាក់នៅឃ្លាំងសម្ភារៈ ផ្ទៈបាយនិងបន្ទប់ឃុំខ្លួនបណ្តុះអាសន្ន បន្ទប់ទឹក របងថ្មខ្លោងទ្វារប៉ុស្តិ៍យាមចាក់សាបដែលសរុបថវិការអស់១៦១.៨៤៨ដុល្លា។
លោកវរៈសេនីយ៍ត្រី ជួន សុភា នាយការិយាល័យបុគ្គលិកនៃបញ្ជាការដ្ឋានកងរជាអាវុធហត្ថខេត្តបានអានសេចក្តីសម្រេចតែងតាំង១.លោកវរៈសេនីយ៍ត្រី ចាន់រដ្ឋា ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី ២.លោកអនុសេនីយ៍ឯក រឿង យូរ៉ាន់ ជាមេបញ្ជាការរង ៣.លោកអនុសេនីយ៍ឯក វេន ឆោវ័ន្ត ជាមេបញ្ជាការរង ៣.លោកអនុសេនីយ៍ឯក តាំង ប៊ុនហុក មេបញ្ជាការរង។
លោកឧត្តសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រោយទទួលសមទ្ធិផលហើយត្រូវចូលរួមថែរក្សាអោយបានគង់វង់អោយដូចរបស់ខ្លួនហើយទទួលភារកិច្ចត្រូវសហការគ្នាល្អដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋនិងសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើន។
លោកបានណែនាំដល់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងស្រុក/ក្រុងនៅពេលចុះអនុវត្តន៍ការងារមិនត្រូវដណ្តើមបទល្មើសគ្នាអ្នកណាទៅដល់និងធ្វើបានមុនអ្នកនោះធ្វើ ត្រូវចេះសហការគ្នាល្អក្នុងអង្គភាពនិងមន្ត្រីស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាត្រូវធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គមអោយមានភូមិ.ឃុំមានសុវត្ថិភាព៕(អា បង ស្អាត)

បុរស់រងគ្រោះម្នាក់ជិៈម៉ូតូចាស់គ្មានភ្លើងបំភ្លឺផ្លូវត្រូវរថយន្តបុកហើយកិនបណ្តាលបែកលលាក្បាលស្លាប់ភ្លាមៗរថយន្តគេចខ្លួនបាត់ បន្ទាយមានជ័យ៖បុរស់រងគ្រោះម្នាក់ជិៈម៉ូតូចាស់គ្មានភ្លើងបំភ្លឺផ្លូវត្រូវរថយន្តបុកហើយកិនបណ្តាលបែកលលាក្បាលស្លាប់ភ្លាមៗរថយន្តគេចខ្លួនបាត់ដែលកើតឡើងយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបុរស់រងគ្រោះអាយុប្រមាណជាង៣០ឆ្នាំបានជិៈម៉ូតូហុងដាឌ្រីមសេរីចាស់គ្មានផ្លាក់ហើយគ្មានភ្លើងបំភ្លឺផ្លូវបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ទឹសដៅលិចទៅកើត ហើយមានរថយន្តមិនស្គាល់ម៉ាក់បានបើកបរក្នុងល្បឿនលឿនក្នុងទឹសដៅស្របគ្នាបានបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលជនរងគ្រោះដួលលើផ្លូវហើយកិនពីលើបណ្តាលបែកលលាក្បាលស្លាប់ភ្លាមៗហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមើលទឹសដៅទៅខាងកើត។ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញវត្តមានលោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈបានចុះមកមើលនិងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកបានចុះមកពិនិត្យសម្រួលចរាចរណ៍ហើយវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូសេរីចាស់ហើយគ្មានភ្លើងបំភ្លឺទៀតបានបើកបរតាមផ្លូវត្រូវរថយន្តបើកបរពីក្រោយក្នុងល្បឿនលឿនមើលមិនឃើញបានបុកហើយកិនពីលើស្លាប់ភ្លាមៗហើយបនបើកគេចបាត់ស្រមោល។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មិនទាន់រកឃើញសាច់ញាតិឃើញនៅឡើយទេត្រូវរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកព្រៈនេត្រព្រៈបានដឹកទៅទុកនៅវត្តស្រុកព្រៈនេត្រព្រៈរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរករថយន្តដែលបង្កគ្រោះថ្នាក់ហើយបើកគេចខ្លួនដើម្បីរកអនុវត្តន៍តាមច្បាប់៕(អា បង ស្អាត)

ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលរបងស៊ីម៉ុងត៍រាយលួសបន្លាចេញក្រោយពីឡោមព័ន្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រ
បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលរបងស៊ីម៉ងត៍ដាក់លួសបន្លាចេញក្រោយឡោមព័ន្ធរំលោភយកចំណីភ្នំរឺជើងភ្នំពង្រ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតភូមិពង្រ សង្កាតកំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នៅពេលចុះរុះរើបង្គោលរបងដែលដាក់រំលោភចំណីភ្នំឬជើងភ្នំពង្រ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបានដឹកនាំមន្ត្រីចម្រុះ បានចុះទៅដកបង្គោលរបងស៊ីម៉ង់ត៍និងរុះរើលួសបន្លាចេញក្រោយពីបុគ្គលដែលធ្វើរបងរំលោភយកចំណីភ្នំរឺជើងភ្នំពង្រខាងកើតនិងខាងធ្វើជាកម្មសិទ្ធហើយបានដាំកូនឈើមានប្រយោជន៍ដែលមានទំហំជាច្រើនហិកតា។
ជាក់ស្តែងអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះចុះរុះរើលួសបន្លានិងដកបង្គោលស៊ីម៉ត៍ចេញឃើញនៅផ្នែកខាងកើតជើងភ្នំពង្របានជាច្រើនម៉ែត្រមានមង្គោលស៊ីម៉ង់ត៍និងលួសបន្លា ហើយនៅមួយចំនួនធំផ្នែកខាងជើងភ្នំមានរាប់រយម៉ែត្រទៀតកំពុងឃើញកម្មករ៥ទៅ៦នាន់របស់បុគ្គលដែលរំលោភចំណីភ្នំរឺជើងភ្នំពង្រធ្វើជាកម្មរាប់ហិកតាដែលកំពុងឃើញរុះរើលួសបន្លាបានជិតជិតពាក់កណ្តាលតែបង្គោលស៊ីម៉ងត៍នៅមិនទាន់ដកចេញនៅឡើយ។
គួររំលឹកថា៖មុនពេលដែលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលដឹកនាំមន្ត្រីចម្រុះចុះរុះរើបង្គោលរបងដែលរំលោភចំណីភ្នំពង្រយកធ្វើកម្មសិទ្ធិមានឈ្មោះ កូ ណៃ ដែលជាម្ចាស់កសិដ្ឋានម៉ស៊ីកិនថ្មភ្នំធំត្បូងស្រុកមង្គលបូរី ដែលត្រូវបានសារព័ត៌មាននិងបណ្តាញសង្គមបានផ្សាយថា៖ធ្វើរបងព័ទ្ធជើងភ្នំពង្រយកធ្វើកម្មសិទ្ធិដែលមានដាំកូនឈើមានប្រយោជន៍និងសាងសង់អគារ២ទៅ៣ល្វែងក្បែរជើងភ្នំនិងធ្វើរបងឡោមព័ទ្ធជើងភ្នំពង្រយកធ្វើជាកម្មសិទ្ធិមានដីរាប់សិបហិកតា។
ក្រោយព័ត៌មានបានផ្សាយឃើញអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះបានចុះរុះរើលួសបន្លាចេញហើយដកមង្គោលស៊ីម៉ង់ត៍នៅផ្នែកខាងត្បូងនិងខាងកើតខាងលើនិងជើងភ្នំហើយសេសសល់របងខាងជើងរាប់រយម៉ែត្រឃើញកម្មករបានកំពុងរុះរើលួសបន្លាចេញជាបណ្តើរៗហើយនៅតែមិនទាន់ដកមង្គោលចេញ។
ប្រជាពលរដ្ឋបានកោតសសើរចំបោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំមន្ត្រីចម្រុះចុះរុះរើមង្គោលរបងដែលបុគ្គលថ្លើមធំហ៊ានធ្វើរបងឡោមព័ទ្ធយកភ្នំពង្រធ្វើជាកម្មសិទ្ធិហើយដាំកូនឈើមានប្រយោជន៍ពេញដីរាប់សិបហិកតាព្រោះដីជើងភ្នំពង្រកាលពីមុនជាដីប្រជាពលរដ្ឋសម្រាប់ដេញគោ.ក្របីទៅស៊ីស្មៅតែពេលនេះត្រូវបានគេឡោមព័ន្ធយកភ្នំបិតរបងមិនអោយប្រជាពលរដ្ឋចេញ.ចូលសង្ឃឹមថាឯកឧត្តម អ៊ុំ រាត្រី និងមានវិធានការទាំងអស់អ្នកដែលធ្វើឡោមព័ន្ធយកភ្នំធ្វើជាកម្មសិទ្ធត្រូវមានវិធានការតាមច្បាប់និងរុះរើចោលអោយអស់ព្រោះជាសម្បត្តិរដ្ឋ៕(អា បង ស្អាត)

ក្រុមសិក្សាស្ថានីយ៍ផូស៊ីលថា៖ក្រុងសិរីសោភ័ណមានភ្នំប្រាំកន្លែងរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរុក្ខជាតិដែលមានអាយុកាលជិត២រយលានឆ្នាំតែអនិច្ចាភ្នំទាំងនេះត្រូវបានរំលោភ
បន្ទាយមានជ័យ៖ក្រុមសិក្សាស្ថានីយ៍ផូស៊ីលថា៖ក្រុងសិរីសោភ័ណមានភ្នំប្រាំកន្លែងរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរុក្ខជាតិដែលមានអាយុកាលជិត២រយលានឆ្នាំតែអនិច្ចាភ្នំទាំងនេះត្រូវបានរំលោភព័ទ្ធធ្វើរបងជាកម្មសិទ្ធខ្លៈហើយនៅខេត្តបន្ទាយមានជ័យ។
លោក យឹម លី ប្រធានមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អ្នកជំនាញមកពីក្រសួងបរិស្ថានសហការជាមួយក្រុមសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភ័ណ្ឌបានចុះសិក្សាស្ថានីយ៍ផូស៊ីលតាមបណ្តាភ្នំចំនួន៥កន្លែងនៅក្រុងសិរីសោភ័ណបានរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរក្ខជាតិមានដូចជា៖១.គ្រោងពពួកហ្វូស៊ូលីណាមានសណ្ឋានស្រដៀងគ្រាប់អង្កដែលកកជាមួយថ្មក្នុងដីខ្មៅ។ ២.ពពួកផ្កាថ្មបានរកឃើញជាប់និងថ្មមួយចំនួនខ្លៈមានរាងដូចសំបុកឃ្មុំ។៣.ពពួកអេប៉ុងពេលនៅរស់មានទ្រង់ទ្រាយប្រហែលផ្កាថ្មតែលក្ខណៈទន់ៗដូចអេប៉ុង។៤.ពពួកប្រាកូផតដែលប្រទៈឃើញរូបប្រហាក់ប្រហែលនឹងឆ្អឹងត្រី។៥.ពពួក បាយវ៉ាល់ដែលមានរាងដូច លៀស និងងាវ គ្រំ ដែលប្រទៈឃើញសំបកគ្រំផ្លិត។៦.ពពួក ខ្យងជាច្រើនប្រភេទរកឃើញសំបោកជាប់និងថ្ម។៧.ពពួក ប៉្រាអីស្យូរ ដែលមានលក្ខណៈដូចជាសំណាញ់។
លោកបានបញ្ជាក់ថា៖ក្រុមអ្នកជំនាញបានរកឃើញជួបផូស៊ីលឈើមួយចំនួននៅលើភ្នំនោះផងដែរក្នុងនោះផូស៊ីលឈើមួយដុំមានរូបរាងទាំងមូលមានមុខកាត់១៣សង់ទីម៉ែត្រដែលវាអាចដុះក្នុងទឹកឬមាត់ទឹកហើយស្ថានីផូស៊ីលដែលរកឃើញគ្រោងសត្វសមុទ្រនិងរុកក្ខជាតិគឺមានអាយុកាលជិត២រយលានឆ្នាំក្រុងសិរីសោភ័ណដែលក្រុមជំនាញរកឃើញ មានភ្នំស្វាយ ភ្នំដូងព្រៈ ភ្នំបាក់ ភ្នំខ្លាកូន និងភ្នំកងវ៉ា ក្នុងខេត្តបន្ទាយមានជ័យមានភ្នំជាច្រើនទៀតដែលមានផូស៊ីលដែលឃើញច្រើនជាងគេ។
គួររំលឹកថា៖អ្នកជំនាញមកពីក្រសួងបរិស្ថានសហការជាមួយក្រុមសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភ័ណ្ឌបានចុះសិក្សាស្ថានីយ៍ផូស៊ីលតាមបណ្តាភ្នំចំនួន៥កន្លែងនៅក្រុងសិរីសោភ័ណបានរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរក្ខជាតិ តែអនិច្ចាគួរអោយសោកស្តាយភ្នំទាំងនេះត្រូវគេរំលោភយកធ្វើជាកម្មសិទ្ធិបានធ្វើរបងឡោមព័ទ្ធជើងនិងកូនភ្នំយកជាកម្មសិទ្ធដូចជាភ្នំកងវ៉ានិងភ្នំដូងព្រៈមានក្រុមហ៊ុនគ្រោងវិនិយោគសុំអោយក្រសួងជំនាញមានចំណាត់ការតាមច្បាប់ចំពោះជនលោភលន់យកទ្រព្យសម្បត្តិរដ្ឋ៕(អា បង ស្អាត)

សត្វស្រណក់រឺសត្វឆ្កែដែលត្រូវបានគេពិឃាតហើយធ្វើសម្រេចរយៈពេល២ថ្ងៃនាំចេញលក់តាមបណ្តាខេត្តជិត១តោន
បន្ទាយមានជ័យ៖សត្វស្រណក់រឺសត្វឆ្កែដែលត្រូវបានគេពិឃាតហើយធ្វើសម្រេចរយៈពេល២ថ្ងៃនាំចេញលក់តាមបណ្តាខេត្តជិត១តោនទីតាំងដែលស្ថិតភូមិបន្ទាត់បុស ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២បានឃើញកន្លែងពិឃាតសត្វស្រណក់រឺសត្វឆ្កែធ្វើសម្រេចនាំចេញលក់នោះ គឺឃើញនៅខាងក្រោយផ្ទៈមានទ្រុងដាក់សត្វស្រណក់៤ទៅ៥ទ្រុងមានប្រមាណជា៤០ទៅ៥០ក្បាលដែលរស់នៅក្នុងទ្រុង ហើយមានប្រមាជា២០ក្បាលត្រូវបានគេពិឃាតដោយដាក់ទ្រុងហើយទំលាក់ចូលក្នុងទឹកអាងរយៈពេលជិត១០នាទីស្រង់ឡើងងាប់អស់ទើបចាប់កោសរោមចេញសម្អាតរួចដាក់ចូលក្នុងធុងក្លាសេរប្រមាណ៣ទៅ៤ធុងក្នុង១ធុងឃើញសត្វស្រណក់ធ្វើហើយក្លាសេរមានប្រមាណជា២០ទៅ៣០ក្បាល។
តាមសំដីអ្នកធ្វើសត្វស្រណក់លក់បានប្រាប់ថា៖សត្វស្រណក់រឺឆ្កែដែលធ្វើលក់នេះ គាត់ទិញពីអ្នកដែលដើទិញនិងដើរដូរចានឆ្នាំងតាមភូមិប្រមាណជិត១០នាក់ដែលបានយកមកលក់អោយក្នុង១ថ្ងៃទិញបានសត្វស្រណក់រឺសត្វឆ្កែប្រមាណជា៥០ទៅ៦០ក្បាលយ៉ាងតិចដែលទិញចូលរស់១គីឡូក្រាមតំលៃ៨.០០០ទៅ៩.០០០រៀល ដែលធ្វើហើយនាំចេញទៅលក់រយៈពេល២ថ្ងៃប្រមាណជិត១តោន ដែលដឹកដាក់អោយម៉ូយតាមខេត្តមានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំដែលធ្វើស្រេចលក់ចេញ១គីឡូក្រាមតំលៃ១៥.០០០រៀលដឹកដល់កន្លែង។
អ្នកធ្វើសត្វស្រណក់រឺសត្វឆ្កែបានបញ្ជាក់ថា៖មូលហេតុគាត់ហ៊ានពិឃាតសត្វស្រណក់លក់រាល់ថ្ងៃនេះព្រោះគាត់បានបង់លុយអោយទៅសមត្តកិច្ចជំនាញក្នុងអង្គភាពមាន២០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ហើយកន្លែងដែលពិឃាតសត្វស្រណក់រឺសត្វឆ្កែនាំចេញលក់មាន២កន្លែងដែលជាសាច់ញាតិរបស់គាត់ដែរនៅភូមិជាមួយគ្នា ដែលនាំចេញលក់ដាក់អោយម៉ូយមានប៉ុណ្ណាអស់ប៉ុណ្ណឹងសំខាន់រកបាន។
ពាក់ព័ន្ធកន្លែងពិឃាតសត្វស្រណក់រឺសត្វឆ្កែអ្នកសារព័ត៌មានបានសាកសួរទៅអាជ្ញាធរនិងសមត្តកិច្ចមូលដ្ឋានលោកបា្រប់មកវិញថា៖ដូចជាមិនបានដឹងមានកន្លែងពិឃាតសត្វស្រណក់សោះបើសិនជាមាននិងបានដឹងនិងចុះទៅពិនិត្យនិងសុំគោលការថ្នាក់ដឹកនាំដើម្បីអនុវត្តន៍តាមច្បាប់។
គួររំលឹកថា៖កាលពីអំឡុងឆ្នាំ២០២១នៅស្រុកភ្នំស្រុកអាជ្ញាធរស្រុករួមសហការជាមួយសមត្តកិច្ចជំនាញបានចុះទៅបង្ក្រាបកន្លែងដែលពិឃាតសត្វស្រណក់នាំចេញទៅលក់និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងត្រូវបានរំដោះសត្វស្រណក់រឺសត្វឆ្កែប្រគល់ជូនអង្គការដែលសង្គ្រោះសត្វស្រណក់នៅខេត្តសៀមរាបដែលកំពុងយកចិត្តទុកដាក់ការពារសត្វ ហើយសង្ឃឹមថា៖អាជ្ញាធរនិងសមត្តកិច្ចនិងចុះបង្ក្រាបនិងរំដោះសត្វស្រណក់ដែលកំពុងជាប់ទ្រុងប្រមាណ៤០ទៅ៥០ក្បាល៕(អា បង ស្អាត)

មន្ត្រីនគរបាលចូលនិវត្តន៍ជាង៦០០នាក់បានជួបសំណេះសំណាលនិងទទួលអាហារសាមគ្គីរួមគ្នាជាការតបស្នងអតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖មន្ត្រីនគរបាលចូលនិវត្តន៍ជាង៦០០នាក់បានជួបសំណេះសំណាលនិងទទួលអាហារសាមគ្គីរួមគ្នាជាការតបស្នងអតីតៈមន្ត្រីនគរបាលជាតិ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណេះសំណាលនិងនាំយកអំណោយចែកជូនហើយទទួលអាហារសាមគ្គីរួមគ្នាដល់អតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យដែលចូលនិវត្តន៍ចំនួន៦០៨នាក់។
លោកបានថ្លែងអំណគុណចំពោះមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យដែលបានចូលនិវត្តន៍ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំវីរៈភាពនិងជាស្នាដៃនិងគុណបំណាច់ភាពជោគជ័យជាច្រើនដែលបន្សល់ទុកដល់កម្លាំងនគរបាលជំនាន់ក្រោយបានបន្តវេណដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមប្រកបដោយគុណធម៌និងសីលធម៌ក្នុងការងារអង្គភាព។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពិតល្អប្រសើរចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលបានរួមគ្នាធ្វើពិធីជួបសំណេះសំណាលនិងនាំយកអំណោយហើយទទួលអាហារសាមគ្គីដល់អតីតមន្ត្រីនគរបាលដែលចូលនិវត្តន៍ជាង៦០០នាក់ ដែលជាការដឹងគុណចំពោះវីរៈភាពដែលមានស្នាដៃការពារបូរណៈភាពទឹកនិងសង្គមមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា៕(អា បង ស្អាត)

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ