អង្គការសម្រេចសុបិនកុមារកម្ពុជាដែលមានម្ចាស់ជំនួយប្រទេសស្វីសបានជួយវិស័យអប់រំចំនួន៤ខេត្តជាប់ជាយដែនចំណាយថវិការ៨លានដុល្លា
បន្ទាយមានជ័យ៖អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានម្ចាស់ជំនួយប្រទេសស្វីសបានជួយវិស័យអប់រំចំនួន៤ខេត្តជាប់ជាយដែនចំណាយថវិការ៨លានដុល្លាដែលលើកឡើងពិធីសម្ពោធអគារសិក្សានៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នៅភូមិប្រិយ៍ ឃុំទ្រាស់ ស្រុកស្វាយចេក។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖អង្គការសម្រេចសុបិនកុមារកម្ពុជាដែលមានម្ចាស់ជំនួយប្រទេសស្វីសបានផ្តល់អគារសិក្សា១ខ្នង មាន៤បន្ទប់ ដែលចំណាយថវិការសរុបចំនួន៤១.៥០០ដុល្លាអាមេរិក និងអគារបណ្ណាល័យ១ខ្នង២បន្ទប់ របស់សហគមន៍ភូមិប្រិយ៍ដែលចំណាយថវិការសរុប២២.៤៣០ដុល្លាស្ថិតក្នុងសាលាបឋមសិក្សាស្រៈចែង។
លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមាកម្ពុជាបានមានប្រសាសន៍ថា៖អង្គការសម្រេចសុបិនកុមារកម្ពុជាគឺមានម្ចាស់ជំនួយប្រទេសស្វីសដែលបានជួយវិស័យអប់រំនៅកម្ពុជារយៈពេល១២ឆ្នាំមកហើយនៅខេត្តជាប់ជាយដែនចំនួន៤មាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ដែលចំណាយថវិការអស់៨លានដុល្លាអាមេរិក។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះអង្គការសម្រេចសុបិនកុមារកម្ពុជាដែលបានផ្តល់អគារសិក្សា១ខ្នង៤បន្ទប់បានដាក់សម្ពោធអោយប្រើប្រាស់ ហើយសង្ឃឹមថាអង្គការសម្រេចសុកុមារកម្ពុជាសុំបន្តជួយលើវិស័យអប់បន្ថែមដើម្បីអោយកូនចៅបានចូលសិក្សានិងមានសាលារៀនក្បែរហើយសង្ឃឹមថាលោកគ្រូ.អ្នកគ្រូត្រូវចេះជួយថែរក្សាអោយបានគង់វង់និងយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានចូលសិក្សារៀនសូត្រហើយត្រូវអោយមានបរិស្ថាននិងបរិយាកាសល្អទើបការសិក្សាល្អ៕