នាំខ្លួនអតីតៈមន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់បោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់គឹតជាជិត៣០ម៉ឺនដុល្លារឿងរត់ការក្របខ័ណ្ឌមន្ត្រីនគរបាល
បន្ទាយមានជ័យ៖នាំខ្លួនអតីតៈមន្ត្រីនគរបាលនាយផ្នែកបុគ្គលឹកម្នាក់បោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់គឹតជាជិត៣០ម៉ឺនដុល្លារឿងរត់ការក្របខ័ណ្ឌមន្ត្រីនគរបាលនៅវេលាម៉ោង៩,៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។
អតីតៈមន្ត្រីនគរបាលដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស្រេង សុភ័ក្ត្រ ភេទប្រុសអាយុ៤៣ឆ្នាំមានស្រុកកំណើតឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម មានប្រពន្ធនិងរស់នៅភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមន្ត្រីនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានឋានរន្តស័ក្តិវរៈសេនីយ៍ត្រី មានតួនាទីនាយផ្នែកបុគ្គលឹកនៃការិយាល័យបុគ្គលឹកនៃ្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ សំអាង ភក្ត្រា អាយុ២៩ឆ្នាំ។
គួររំលឹកថា៖កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២មានប្រជាពលរដ្ឋប្រមាណជាង២០នាក់សុំអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យសុំអន្តរាគមន៍ជួយដែលមានឈ្មោះ ស្រេង សុភ័ក្ត្រ អៈអាងថាខ្លួនជាមន្ត្រីនាយផ្នែកបុគ្គលឹកនៃការិយាល័យបុគ្គលឹកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបោកប្រាស់យកលុយពួកគាត់មិនតិចជាង៣០ម៉ឺនដុល្លារឿងរត់ការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនិងយោធារឺអង្គរក្សាដែលជាការបោកប្រាស់។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីបំភ្លឺព័ត៌មានដែលនាំពាក្យដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដោយចេញលិខិតបដិសេធឈ្មោះ ស្រេង សុភ័ក្ត្រ មិនម៉ែនជាមន្ត្រីនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យទៀតទេក្រោយប្រព្រឹត្តិកំហុសខុសឆ្គងល័ក្ខខ័ណ្ឌការងារកម្លាំងនគរបាលជាតិដែលធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាង២០នាក់គឹតជាទឹកប្រាក់ប្រមាណជិត៣០ម៉ឺនដុល្លាក្នុងករណីបោកប្រាស់រត់ការក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនិងយោធា អង្គរក្ស និងរត់ការតួនាទី ប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ និងក្លែងបន្លំឯកសារ ដែលកំហុសខុសឆ្គងជាច្រើនលើកដែលមិនអនុគ្រោះបានបានប្រជុំក្រុមប្រឹក្សាវិន័យស្នើសុំទៅក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់ការងាររឺបណ្តេញចេញពីក្របខ័ណ្ឌហើយឈ្មោះ ស្រេង សុភ័ក្ត្រ ខឹងបានផ្សព្វផ្សាយតាមបណ្តាញសង្គមបរិហាកេរ្តិ៍ទៅលើថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយគ្មានមូលដ្ឋានច្បាស់លាស់។
ក្រោយទទួលព័ត៌មានបានដឹងច្បាស់ការថា៖នៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅពេលដែលឈ្មោះ ស្រេង សុភ័ក្ត្រ អតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានចូលខ្លួនតាមដិការបញ្ជាអោយចូលខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងអោយឈ្មោះខាងលើនេះចូលមកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងករណីឆបោកនិងក្លែងឯកសារសាធារណៈដែលប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណនៅពេលនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងដំណើរការតាមនីតិវិធីនៃច្បាប់បន្តនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕(អា បង ស្អាត)