មាតាបីសិស្សបានប្តឹងនាយកសាលាបឋមសិក្សាប៉ោយសូភីដែលប្រើហឹង្សាវ៉ៃលើសិស្ស៣នាក់មានម្នាក់ត្រូវឪពុកម្តាយប្តឹងទាមទាសំណងព្យាបាលចំនួន៥០០ដុល្លា
បន្ទាយមានជ័យ៖មាតាបីសិស្សបានប្តឹងនាយកសាលាបឋមសិក្សាប៉ោយសូភីដែលប្រើហឹង្សាវ៉ៃលើសិស្ស៣នាក់មានម្នាក់ត្រូវឪពុកម្តាយប្តឹងទាមទាសំណងព្យាបាលចំនួន៥០០ដុល្លាដែលកើតឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ឈ្មោះ វង់ ចាន់រ៉ា ភេទប្រុសអាយុ៥២ឆ្នាំនិងប្រពន្ធឈ្មោះ ឈូក សាម៉េត អាយុ៥៣ឆ្នាំរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវជាមាតាបីតាសិស្សឈ្មោះ វង់ ចាន់ស៊ីលាង ភេទប្រុសអាយុ១៥ឆ្នាំ(ជាសិស្សថ្នាក់តី៦.ខ)ដែលត្រូវបានលោកនាយកសាលាសាលាបឋមសិក្សាប៉ោយសូភីប្រើអំពើហឹង្សាត្រូវបានចូលពេទ្យភ្ជួរសេរ៉ូមម្នាក់ក្នុងចំណោម៣នាក់ដែលត្រូវប្រើហឹង្សា។
ឈ្មោះ វង់ ចាន់រ៉ា បានប្រាប់ថា៖មូលហេតុដែលគាត់ប្តឹងឈ្មោះ អ៊ូច វណ្ណា នាយកសាលាបឋមសិក្សាប៉ោយសូភី ព្រោះតែគាត់បានប្រើហឹង្សាដោយទៈកំភ្លាងកូនប្រុសរបស់គាត់បណ្តាលហឹងត្រចៀករលាក់ក្រដាស់ត្រចៀកបណ្តាលឈឺចាប់រហូតដល់គ្រុណទៅគ្លីកិកឯកជនដាក់សេរ៉ូ៣ថ្ងៃហើយទើបប្តឹងទាមទាសំណងចំនួន៥០០ដុល្លាថ្ងៃព្យាបាលកូនប្រុសនៅប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយនិងការិយាល័យអប់រំក្រុងសិរីសោភ័ណជួយរកយុត្តិធម៌ជូនព្រោះកន្លងមកនាយកសាលារូបនេះធ្លាប់មូលត្រចៀកសិស្សបណ្តាលរបួសម្តងដែរត្រូវបានឪពុកម្តាយគេប្តឹង។
ឈ្មោះ វង់ ចាន់ស៊ីលាង (សិស្សថ្នាក់ទី៦.ខ)បានប្រាប់ថា៖កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ពួកគេជាមួយមិត្តចំនួន៣នាក់មាននាំគ្នាទៅលេងក្នុងបរិវេនសាលាបឋមសិក្សាប៉ោយសូភីបាននាំគ្នាលេងឈូសទ្រនាប់ជើងដាក់លុយស្រាប់តែលោកគ្រូ អ៊ូច វណ្ណា នាយកសាលាបានដើរមកទៈកំភ្លាងទាំងបីនាក់មាន១.ឈ្មោះ វង់ ចាន់ស៊ីណា ទៈត្រូវ២កំភ្លៀងហឹងត្រចៀក ២.ឈ្មោះ គឹម លាង ទៈត្រូវ២កំភ្លាង ៣.ឈ្មោះ សាន សុភាព ទៈត្រូវ៥ទៅ៦កំភ្លាងក្រោយទៈហើយទើបលោកនាយកសាលាប្រាប់ថា៖លេងកំស្រែកឡោឡានិងយកលុយមកឈូសនិងទ្រនាប់ជើងប៉ៈពាល់។
ឈ្មោះ វង់ ចាន់ស៊ីលាង បានបញ្ជាក់ថា៖ពួកគេ៣នាក់ដែលត្រូវនាយកសាលាទៈកំភ្លាងរៀនថ្នាក់ទី៦.ខបន្ទប់ជាមួយគ្នារៀនពេលល្ងាច ដោយផ្ទៈក្បែររបងសាលារៀនបាននាំគ្នាមិត្តទៅលេងក្នុងបរិវេណរៀនត្រូវលោកនាយកទៈកំភ្លាងហើយហឹងត្រចៀកនិងឈឺបានទៅប្រាប់ម្តាយនាំទៅពេទ្យពិនិត្យថាអាចប៉ៈពាល់ក្រដាស់ត្រចៀករឺរលាក់ហើយគ្រុណទើបដាក់សេរ៉ូមរយៈពេល៣ថ្ងៃមកហើយដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២មិនទាន់បាត់ឈឺនៅឡើយទេ។
ឈ្មោះ អ៊ូច វណ្ណា ដែលមានតួនាទីនាយកសាលាបឋមសិក្សាប៉ោយសូភីបានប្រាប់ថា៖ជាការពិតដែលគាត់បានប៉ៈពាល់ទៅលើសិស្សចំនួន៣នាក់ពិតម៉ែនតែវ៉ៃបន្តិបន្តួចរបៀបគ្រូណែនាំសិស្សដោយយកបាតដៃក្រវ៉ាត់ក្រវែងប៉ៈត្រចៀកខ្លូនគូដខ្លៈដងខ្លៈព្រោះតែប្រាប់ម្តងជាបីរដង់នៅពេលនាំគ្នាមកលេងក្នុងបរិវេណសាលារៀននៅពេលសិស្សកំពុងរៀនស្រែកឡូឡាហើយយកលុយមកដាក់ទ្រនាប់ជើងឈូសយកលុយក្នុងសាលារៀននិងប៉ៈពាល់រូបវិច្ឆ័យយ៉ាល័ក្ខក្នុងក្រដាស់ប្រាក់នៅពេលក្រសួងចុះមកមើលសាលារៀនផង។
ឈ្មោះ អ៊ូច វណ្ណា បានបញ្ជាក់ថា៖ក្រោយមាតាបីតាសិស្សឈ្មោះ វង់ ចាន់ស៊ីលាង បានប្តឹងទៅប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២បានទៅសម្របសម្រួលគ្នាដែរតែឪពុកម្តាយបានទាមទាសំណងដល់៥០០ដុល្លាច្រើនពេកដោយសុំសំណងចំនួន១.៥០០.០០០រៀលដើម្បីបញ្ចប់រឿងព្រោះវ៉ៃគ្មានចេតនាដែរវ៉ៃរបៀបណែនាំអប់រំសិស្សតែមាតាបីតាខាងសិស្សមិនទាន់យល់ព្រមនៅឡើយទ៕(អា បង ស្អាត)