មេបញ្ជាការរងកងទ័ពជើងគោកបានណែនាំដល់កងកម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិងពលករចំណាក់ស្រុកខុសច្បាប់និងការពារសុវត្ថិភាពបងប្ងូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖មេបញ្ជាការរងកងទ័ពជើងគោកបានណែនាំដល់កងកម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិងពលករចំណាក់ស្រុកខុសច្បាប់និងការពារសុវត្ថិភាពដែលលើកឡើងក្នុងប្រកាសសមាសភាពនាយទាហ៊ាននៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅទីបញ្ជាការទិសទី១បន្ទាយមានជ័យ។
ក្នុងពិធីប្រកាសសមាភាព នាយទាហាន ប្រចាំទិសទី១បន្ទាយមានជ័យ បានប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មុខតំណែង៖មេបញ្ជាការរង យោធភូមិភាគទី៥ កងឯកភាព យោធភូមិភាគទី៥ បន្ថែមលើមុខងារដែលមានស្រាប់ជា មេបញ្ជាការប្រចាំទិសទី១ខេត្តបន្ទាយមានជ័យ យោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យបានមានប្រសាសន៍រាយការណ៍ថា៖កងកម្លាំងយោធាទិសទី១បន្ទាយមានជ័យបានខិតខំយកចិត្តទុកដាក់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់និងជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់និងការពារបូរណៈភាពទឹកដីនិងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះកងកម្លាំងបញ្ជាការប្រចាំទិសទី១ខេត្តបន្ទាយមានជ័យបានខិតខំយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ខេត្តបន្ទាយមានជ័យតាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ត្រូវបានដកហូតហើយដាំកូនឈើស្ថារឡើងវិញនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់និងទប់ស្កាត់ពលករដែលលួចឆ្លងដែនចូលមកកម្ពុជាការពារមិនអោយរីករាលដាលក្នុងសហគមន៍។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍ណែនាំដល់កងកម្លាំងទិស១ខេត្តបន្ទាយមានជ័យ ដែលឈជើងតាមតាមបន្ទាត់ព្រំដែនត្រូវតែបង្កើនការយកចិត្តទុកការពារបូរណៈភាពទឹកដីនិងទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ពលករចំណាក់ស្រុកខុសច្បាប់ការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ហើយកោតសសើរចំពោះកងកម្លាំងដែលបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់កន្លងមកបានចុះជួយអន្តរាគមន៍បានទាន់ពេលវេលា៕(អា បង ស្អាត)