កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៥បានឃាត់ពលករខ្មែរចំនួន២០នាក់បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់
បន្ទាយមានជ័យ៖កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៥បានឃាត់ពលករខ្មែរចំនួន២០នាក់បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ដែលឃាត់នៅវេលាម៉ោង១០ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅចំណុចអូរព្រំដែនស្ថិតភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥បានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ បានប្រទៈឃើញពលករខ្មែរចំនួន២០នាក់ស្រី៦នាក់កុមារ១០នាក់នៅមាត់អូរព្រំដែនដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។
លោកបានបញ្ជាក់ថា៖ក្រោយឃាត់ពលករខ្មែរខុសច្បាប់ហើយត្រូវបាននាំយកមកពីទីបញ្ជាវរៈការពារព្រំដែនគោកលេខ៨១៥ ដើម្បីសាកសួរបានប្រាប់ថា៖ពួកគាត់មានបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ក្នុង១នាក់តំលៃ៦.០០០បាតជូនដល់កន្លែងធ្វើការនិងទៅរកការងារបានធ្វើ ហើយនៅពេលមេខ្យល់យកលុយហើយនាំទៅទុកចំណុចអូរព្រំដែនរងចាំរថយន្តមេខ្យល់ថៃមកទទួលយកដល់ព្រំដែននៅពេលដែលកំពុងចាំត្រូវបានសមត្តកិច្ចឃាត់ខ្លួន។
លោកវរៈសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា៖ក្រោយឃាត់ពលករខ្មែរចំនួន២០នាក់ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ ក្រោយសាកសួរហើយត្រូវបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាហើយអោយត្រឡប់ទៅស្រុកកំណើតវិញកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដើម្បីចាត់ការតាមច្បាប់។(អា បង ស្អាត)