កុដ្ឋ១ខ្នងដែលចូលរួមកសាងដោយសប្បុរស់ជនក្នុងនិងក្រៅប្រទេសត្រូវបានដាក់សម្ពោធអោយប្រើប្រាស់
បន្ទាយមានជ័យ៖កុដ្ឋ១ខ្នងដែលចូលរួមកសាងដោយសប្បុរស់ជនក្នុងនិងក្រៅប្រទេសត្រូវបានដាក់សម្ពោធអោយប្រើប្រាស់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នៅវត្តស្វាយចេកស្ថិតឃុំ.ស្រុមស្វាយចេក។
ក្នុងពិធីសម្ពោធមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍កោតសសើរចំពោះសប្បុរស់ជនក្នុងនិងក្រៅប្រទេសដែលរួមកសាងកុដ្ឋ១ខ្នងដែលមានបណ្តោយ១៦ម៉ែត្រ និងទទឹង១២ម៉ែត្រ ដែលកសាងថ្មដំបូលប្រក់ក្បឿងដែលមាន១៣បន្ទប់ ដែលត្រូវបានសម្ពោធដាក់អោយប្រើប្រាស់។
ឯកឧត្តមបានបញ្ជាក់ថា៖វិស័យសាសនាដែលជាសាសនារដ្ឋ គឺមានការគាំទ្រពីប្រជាពលរដ្ឋបានចូលរួមថែរក្សានិងការពារ អភិវឌ្ឍន៍ មានការរីកចម្រើន ព្រោះវត្តអារាមជាកន្លែងបងប្អូនប្រជាពលរដ្ឋគោរពប្រតិបត្តិនិងរក្សាភាពស្ងប់ស្ងាត់ ជាទីសក្ការៈ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា៖ក្រោមការដឹកនាំដ៍ឈ្លាសវ៉ៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់លើវិស័យសាសនាដែលជាសាសនារដ្ឋ ត្រូវចូលរួមថែរក្សាការពារអោយបានល្អ និងគង់វង្សនិងគោរពប្រតិបត្តិទាំងអស់គ្នា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានសុខសន្តិភាពមានការងភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ហើយត្រូវចូលរួមថែរក្សាការពារទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលតាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលប្រកបដោយមានប្រសិទ្ធភាព៕(អា បង ស្អាត)