រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា៖ការប្រកួតប្រជែងគ្នាដោយឈលើមូលដ្ឋានតម្លៃទាបគុណភាពល្អនិងមានសេវាល្អក្នុងរយៈពេលយូរអង្វែង
បន្ទាយមានជ័យ៖សិក្ខាសាលាស្តីពីការយកយល់ដឹងពីការធ្វើអាជីវកម្មរសប់សភាពាណីជ្ជកម្មដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងឧស្សាហកម្មដែលមានរោងចក្រ សហគ្រាសតូចធំ កមពុងដំណើរការភាគច្រើននៅស្រុក.ក្រុងចំនួន២មានក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលមានកម្មករកម្មការនីជាច្រើនកំពុងធ្វើការងារ។
លោកបានបញ្ជាក់ថា៖សិក្ខាសាលាស្តីអំពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់សភាពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់នេះពិតជាមានសារៈសំខាន់ដែលមានអាជីវករខ្នាតតូចនិងធំចូលរួមប្រមាណជិត៤០០នាក់អោយមានការយល់ដឹងពីផ្លូវច្បាប់ពាណីជ្ជកម្ម។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណីជ្ជកម្មបានប្រសាសន៍ថា៖សិក្ខាសាលានេះពិតជាផ្តល់សារៈសំខាន់ដល់អាជីវករដែលធ្វើអាជីវកម្មទាំងខ្នាតតូចនិងធំគ្រប់ប្រភេទការយល់ដឹងផ្នែកផ្លូវច្បាប់ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតដោយផ្អែកលើកម្មវត្ថុ២គឺ៖១.ការពារអ្នកប្រើប្រាស់អំពើមិនសុចរិតក្នុងធុរកិច្ចនិងការអនុវត្តមិនសុចរិតដែលធ្វើដោយបុគ្គលធ្វើធុរកិច្ច។២.លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតបុគ្គលទាំងឡាយដែលធ្វើធុរកិច្ចត្រូវប្រាកដថា៖ធ្វើការប្រកួតប្រជែងគ្នា ដោយឈលើមូលដ្ឋានតម្លៃទាបគុណភាពល្អនិងមានសេវាល្អក្នុងរយៈពេលយូរអង្វែងដោយផ្អែកលើគោលការណ៍និរន្តរភាព ផ្នែកសេដ្ឋកិច្ចនិងដោយមិនបំពានលើការប្រើប្រាស់អំណាចរឺជំហរឯការធិភាព៕(អា បង ស្អាត)