ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃនិងបឹងត្រកួនទំនិញកម្ពុជានាំចេញមានដំឡូមីតែទំនិញថៃនាំចូលមានគ្រឿងសំណង់និងគ្រឿងបរិភោគងីវ៉ាន់ចាប់ហួយ
បន្ទាយមានជ័យ៖ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃនិងបឹងត្រកួនទំនិញកម្ពុជានាំចេញមានដំឡូមីតែទំនិញថៃនាំចូលមានគ្រឿងសំណង់និងគ្រឿងបរិភោគងីវ៉ាន់ចាប់ហួយរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចចំនួន៤កន្លែងមានច្រកទ្វារអន្តរជាតិចំនួន២កន្លែងមាន១.ច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ថិតសង្កាត់.ក្រុងប៉ោយប៉ែត ២.ច្រកទ្វារអន្តរជាតិស្ទឹងបទមិនទាន់ដំណើរការស្ថិតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ច្រកទ្វារតំបន់ព្រំដែនចំនួន២កន្លែងមាន១.ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ ២.ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក។
មន្ត្រីគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកឈមច្រកទ្វារខ្លងលឹកប្រទេសថៃហើយជាច្រកសេដ្ឋកិច្ចក្រោយប្រត្តិការកូវីដ.១៩ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានតែទំនិញថៃដែលនាំចូលមកកម្ពុជាមាន១ថ្ងៃរថយន្តដឹកទំនិញថៃចូលរាប់រយគ្រឿង មានដូចជាគ្រឿងយន្តកសិកម្ម និងរថយន្តថ្មីក្រុមហ៊ុនដែលនាំចូល និងគ្រឿងសំណង់ គ្រឿងបរិភោគ តែទំនិញកម្ពុជាមានតិចតួចដែលនាំចូលទៅថៃ។លោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថា៖ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក ទំនិញកម្ពុជាដែលនាំចេញមានដំឡូងមីស្ងួតដែលរថយន្តថៃចូលដឹកនាំចេញ១ថ្ងៃមាន១០ទៅ២០ឡាន ទំនិញថៃដែលនាំចូលមានគ្រឿងសំណង់ និងគ្រឿងបរិភោគមានអីវ៉ាន់ចាប់ហួយនាំ១ថ្ងៃមាន២០ទៅ៣០ឡាន។
ដោយឡែកច្រកទ្វារតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃ ទំនិញកម្ពុជានាំចូលទៅប្រទេសថៃដូចជាគ្មានទំនិញនាំចេញតែទំនិញថៃដែលនាំចូលមានដូចជាគ្រឿងសំណង់ និងគ្រឿងបរិភោគរឺអីវ៉ាន់ចាប់ហួយដែលនាំចូល១ថ្ងៃជាង១០គ្រឿង៕(អា បង ស្អាត)