ក្រុមអ្នករកស៊ីរថយន្តដឹកដីលក់គួរតែអាណិតអាសូរអ្នកបោះសំអាតផ្លូវក្រុងសិរីសោភ័ណត្រូវគ្រូបអោយជិតកុំអោយជ្រុះ
បន្ទាយមានជ័យ៖ក្រុមអ្នករកស៊ីរថយន្តដឹកដីលក់គួរតែអាណិតអាសូរអ្នកបោះសំអាតផ្លូវត្រូវគ្រូបអោយជិតកុំអោយជ្រុះដែលឃើញសកម្មភាពការបោះសំអាតនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២តាមដងផ្លូវក្រុងសិរីសោភ័ណ។
គេឃើញកណ្តាលថ្ងៃក្តៅចេះក្រុមអ្នកបោះសំអាតតាមដងផ្លូវក្រុងសិរីសោភ័ណប្រមាណជិត១០នាក់មានអ្នកខ្លៈបានឈូសដៅជាប់លើផ្លូវ អ្នកខ្លៈទៀតបោះសំអាតដីលើដងផ្លូវ អ្នកខ្លៈទៀតបានកើបរឺជូកដាក់ការ៉ុង អ្នកខ្លៈទៀតបានអូសការ៉ុងដីដាក់រៀបតាមចិញ្ចើមផ្លូវ ទុកសម្រាប់អោយរថយន្តអនាម័យប្រមូលដឹកចេញ។
គេសង្កេតឃើញថាការបោះសំអាតផ្លូវក្រុងសិរីសោភ័ណនេះក្នុង១សប្តាហ៍ធ្វើ២ទៅ៣ដងដោយក្រុមអនាម័យដែលធ្វើរដូវប្រាំងនេះធ្វើទាំងក្តៅ ដើម្បីបោះសំអាតផ្លូវអោយមានសោភ័ណភាពល្អនិងការពារកាកសំណល់រឺសំរាមហូរចូលលូរបណ្តាលស្ទៈបាន។
មន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ការធ្វើអនាម័យផ្លូវក្រុងសិរីសោភ័ណនេះត្រូវបានក្រុមហ៊ុនអានាម័យដេញថ្លៃបានដោយកញ្ចប់ថវិការសំអាតបរិស្ថានក្រុងដែលធ្វើជាប្រចាំការអនាម័យតាមដងផ្លូវក្នុងក្រុងសិរីសោភ័ណ ព្រោះតែគ្មានការចូលរួមពីក្រុមរថយន្តដឹកដីលក់ដែលដឹកឆ្លងកាត់ផ្លូវមិនបានគ្រូបអោយជិតទើបបណ្តាលជ្រុះដីលើដងផ្លូវត្រូវអនាម័យជាប្រចាំ។
មន្ត្រីរដ្ឋបាលក្រុងបានបញ្ជាក់ថា៖គួរតែក្រុមរថយន្តដឹកដីដែលដឹកចេញពីកន្លែងកាយដាក់ហើយត្រូវគ្រូបអោយជិតល្អហើយចាំដឹកចេញឆ្លងកាត់ផ្លូវការពារជ្រុះដីលើដងផ្លូវដែលប៉ៈពាល់បរិស្ថានហើយគួរតែអាណិតអ្នកសំអាតដែលបោះខែប្រាំផងក្តៅហែង កុំតែប្រយោជន៍ខ្លួនផ្តល់ផលលំបាកដល់អ្នកដ៍ទៃត្រូវចូលរួមទាំងអស់គ្នាការពារបរិស្ថានក្រុងសិរីសោភ័ណ៕(អា បង ស្អាត)