រថយន្តពាក់ផ្លាក់លេខនគរបាលនិងបំពាក់ស៊ឺរ៉ែនបុកម៉ូតូអូសរម៉កធ្លាក់ប្រឡាយបណ្តាលស្រីម្នាក់របួសធ្ងន់
បន្ទាយមានជ័យ៖រថយន្តពាក់ផ្លាក់លេខនគរបាលនិងបំពាក់ស៊ឺរ៉ែនបុកម៉ូតូអូសរម៉កធ្លាក់ប្រឡាយបណ្តាលស្រីម្នាក់របួសធ្ងន់ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤.២២នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចខាងលិចប្រមាណជាង៥០០ម៉ែត្រពីផ្លូវចូលវត្តដុងអារ័ញ្ញ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានស្ត្រីម្នាក់អាយុប្រមាណជាង៤០ឆ្នាំបានបើកម៉ូតូហុងដាឌ្រីមអូសរម៉កក្នុងទឹសដៅពីលិចមកកើតតាមបណ្តោយផ្លូវជាតិលេខ៥ ហើយមានរថយន្តម៉ាក់នីសាន់ដែលពាក់ផ្លាក់លេខនគរបាល2.2743ដែលដាក់សឺរ៉ែនដែលបើកបរទឹសដៅស្របគ្នាហើយឡើងវ៉ារថយន្ត១គ្រឿងទៀតបណ្តាលបុកម៉ូតូអូសរម៉កបណ្តាលធ្លាក់ប្រឡាយខាងជើងផ្លូវរបួសធ្ងន់ស្រ្តីម្នាក់ជាអ្នកបើបរម៉ូតូអូសរម៉កត្រូវបានសង្គ្រោះបន្ទាន់កាន់មន្ទីពេទ្យ។
នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញអ្នកបើកបររថយន្តដែលបង្កត្រូវបានគេចខ្លួនបាត់អស់ហើយឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះមកពិនិត្យកន្លែងកើតហេតុបានបង្ហើបអោយថា៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះរថយន្តដែលពាក់ផ្លាក់លេខនគរបាលមកពីបេសកម្មការងារនៅក្រុងប៉ោយប៉ែត ហើយមកគោលដៅវិញត្រូវបានជួបគ្រោះចរាចរណ៍កើតឡើងបណ្តាលស្រ្តីម្នាក់របួសត្រូវបានដឹកទៅកាន់មន្ទីពេទ្យ។
ចំពោះរថយន្តដែលបង្កគ្រោះថ្នាក់ក្រោយមន្ត្រីនគរបាលជំនាញពិនិត្យវាស់វែងហើយរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយគ្នាតាមច្បាប់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕(អា បង ស្អាត)