ជនសង្ស័យម្នាក់់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ￸ ពាក់់់ព័ន្ធករណី ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា…

(បន្ទាយមានជ័យ): លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការធ្វើប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនានេះ￸ធ្វើឡើងបន្ទាប់់ពីទទួលបានពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ￸ សុខ ចាន់់់ធូ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់់នៅភូមិសូភី សង្កាត់់កំពង់់់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងស្រីបង្កើតរបស់់ជនរងគ្រោះ￸ឈ្មោះ￸ សុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ ។ លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ បានប្រាប់់ឱ្យដឹងទៀតថា បើតាមរៀបរាប់់របស់ដើមបណ្ដឹង និងជនរងគ្រោះ￸បានរៀបរាប់ថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យ១ក្រុមមានគ្នា០៣នាក់ បានមកវាយលើជនរងគ្រោះ￸ឈ្មោះ￸ សុខ រិទ្ធីស័ក បណ្ដាលឱ្យរងរបួសចំក្បាល និងចេញឈាមតាមត្រចៀក ក្នុងខណ:ពេលជនរងគ្រោះ￸កំពុងអង្គុយលេងនៅសួនច្បារកោះ￸ពងសត្វ ។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ បានដឹកនាំកម្លាំងចុះដល់់់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់់ការឃាត់់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ￸ វឿន វីរ: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ការឃាត់់ខ្លួននេះ￸ធ្វើឡើងនៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងដកហូតបានកាំបិតកែច្នៃដងដែកប្រវែង១១០សង់់់ទីម៉ែត្រ០១ដើមផងដែរ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ ជនសង្ស័យឈ្មោះ￸ វឿន វីរ: ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនផ្សេងទៀតពិតជាបានវាយទៅលើជនរងគ្រោះ￸ខាងលើបណ្ដាលឱ្យរងរបួសដូចការចោទប្រកាន់់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន ព្រមទាំងប្រើកាំបិតកែច្នៃកាប់់បំផ្លាញម៉ូតូ០១គ្រឿងទៀតផងដែរ ដោយសារក្រុមជនរងគ្រោះ￸ធ្លាប់់មានជម្លោះ￸ជាមួយក្រុមពួកគេកន្លងមក ។