ឯកឧត្តម ឯក សំអូន ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់រថយន្តគេចពន្ធម៉ូតូគេចពន្ធនិងទំនិញនាំចូលខុសច្បាប់
បន្ទាយមានជ័យ៖ឯកឧត្តម ឯក សំអូន ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់រថយន្តគេចពន្ធម៉ូតូគេចពន្ធនិងទំនិញនាំចូលខុសច្បាប់ដែលលើកឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានរយៈ២ខែដែលមានសិក្ខាកាមចំនួន២០៥នាក់ដែលមកទីអង្គភាពតំបន់ប្រតិបត្តិការសឹករងស្រុក/ក្រុងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យមានហ្វឹកហ្វឺនជាក់ស្តែង យោធា យោធារួម អប់រំចិត្តសាស្គ្រ។
លោកបានបញ្ជាក់ថា៖រយៈពេលកន្លងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានកសាងអង្គភាព និងដាំដំណាំ ចិញ្ចឹមសត្វ ហើយជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងជួយប្រមូលផលជូនប្រជាកសិករនៅពេលដែលរងគ្រោះដោយទឹកជំនន់និងជួយអន្តរាគមន៍នៅពេលដែលមានហេតុការដោយអគ្គីភ័យ ប្រជាពលរដ្ឋរងគ្រោះលងទឹក និងក្រុមគ្រូពេទ្យយោធាបានចុះជួយចាក់វ៉ាក់សាំងការពារកូវីដ.១៩ជូនគ្រួសារអតីតៈយុទ្ធ។
ឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍ណែនាំដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនយោធានិងកម្លាំងនគរបាលការពារព្រំដែនគោកត្រូវទប់ស្កាត់បទល្មើសឆ្លងដែនមាន រថយន្តចង្កូតស្តាំ ម៉ូតូ និងទំនិញល្មើសគេចពន្ធដែលល្មើសច្បាប់ ទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ និងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបានបោកប្រាស់ប្រជាពលរដ្ឋទៅចំណាក់ស្រុកខុសច្បាប់ត្រូវចាត់វិធានការតាមច្បាប់និងការពារបូរណៈភាពទឹកដីអោយបានគង់វង់។
ឯកឧត្តមបានកើតសសើរចំពោះកម្លាំងយោធាទឹសទី១យោធភូមិភាគទី៥ដែលបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងប្រមូលកសិកម្ម និងចាក់សាំងការពារកូវីដ.១៩ជូនអតីតៈយុទ្ធជន និងខិតខំការពារបូរណៈភាពទឹកដីនិងទប់ស្កាត់រាល់បទល្មើសឆ្លងដែននិងសហការគ្នាល្អអង្គភាពមានការរីកចម្រើនក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេលជាង២ខែត្រូវយកទៅអនុវត្តអោយមានប្រសិទ្ធិភាពបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គម ស្របពេលដែលប្រទេសកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាឌឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕()