លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន​ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន​ ៣៨,៥៨៤,៥០០រៀល​ ជូនគ្រួសារសព​ លោកអនុសេនីយ៍ទោ ស៊ឹង​ ស៊ីផុន​ ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដែលទទួលរមណៈភាព កាលពីថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ￸…

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី២៧​ ខែកក្កដា​ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី​ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ស៊ឹង​ ស៊ីផុន​ ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ​និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន​ ៣៨,៥៨៤,៥០០រៀល(សាមសិបប្រាំបីលាន ប្រាំសែនប្រាំបីម៉ឺន ប្រាំរយរៀល) ។ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង​ ស៊ីផុន​ ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធនិងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ ក្នុងនាមអាវុធ​ហត្ថ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខ​ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ​ និងបានបង្កេីតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហា​គ្រោះថ្នាក់ផ្សេងៗ​ ពិសេសមន្ត្រីអាវុធហត្ថ​ ដែលពលី-មរណៈ​ ដេីម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។