ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានកម្លាំងនរគបាលនៃអធិការនគរបាលក្រុងប៉ោយប៉ែត ចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ…………..
បន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់មាន១.ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុសអាយុ១៥ឆ្នាំ ២.ឈ្មោះ ជួង រ៉ាសល់ ភេទប្រុសអាយុ១៥ឆ្នាំ ៣.ឈ្មោះ ធូ ចាន់ថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនសង្ស័យរស់នៅភូមិទួលពង្រ សង្កាតអូរឫស្សី ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ យឹម វីរៈ ភេទប្រុសអាយុ២៦ឆ្នាំ(មុខរបបសន្តិសុខ)តំណាងអោយជនជាតិឥណ្ឌូនេស៊ីជាម្ចាស់ម៉ូតូបានបាត់ម៉ូតូម៉ាក់ហុងដាគ្លិចនៅវេលាម៉ោង១.៣០នាទីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២២នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។និងទទួលពាក្យបណ្តឹងឈ្មោះ គឹម វណ្ណៈ ភេទប្រុសអាយុ៣២ឆ្នាំ(អាំជីវករ)រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែតដែលត្រូវបានចោលួចម៉ូតូម៉ាក់ស្គូពីដែលពាក់ផ្លាក់លេខបាត់ដំបង1O.4585ដែលបាត់នៅវេលាម៉ោង១.៣០នាទីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២នៅចំណុចខាងលើ។
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលពាក្យ២ករណីដែលបានបាត់ម៉ូតូ២គ្រឿងកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់និងដកហូតម៉ូតូចំនួន៥គ្រឿងមានម៉ូតូហុងដាគ្លិចចំនួន៣គ្រឿង និងម៉ូតូម៉ាក់ហុងដាស៊ូមឺអ៊ិចចំនួន២គ្រឿង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នៅចំណុចផ្ទៈសំណាក់ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត។
ហើយបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត តាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ដោយឡែកម៉ូតូចំនួន៥គ្រឿងដែលរឹបអូសបានកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីប្រគល់ជូន៕(អា បង ស្អាត)