ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងលោក លោកស្រី ស្នងការរង នាំយកថវិការ១លានរៀល ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់កុមារកំព្រាម្នាក់ដែលត្រូវពស់ចឹក នៅស្រុកមង្គលបុរី!!!

ខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង លោកវរសេនីយ៍ឯក យី ប៊ុនរឿង ស្នងការរង និងសហការី បានអញ្ជើញ នាំយក ថវិកា ១,០០០,០០០រៀល ចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភដល់ កុមារាម្នាក់ រស់នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម ឈ្មោះ ក្រឹង ណារូ អាយុ ៧ឆ្នាំ ដែលត្រូវពស់ចឹក កាលពីល្ងាចថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្ត-ភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី។
ក្នុងឱកាសនោះដែរ លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ក៏បានពាំនាំសួសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត ដល់កូន បើទោះបីជាថវិកាបន្តិចបន្តួចពិតមែន តែជាទឹកចិត្ត ជួយក្មួយក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យ និងជូនពរក្មួយឆាប់ជាពីជំងឺ ។