មន្ត្រីនគរបាលចូលនិវត្តន៍ជាង៦០០នាក់បានជួបសំណេះសំណាលនិងទទួលអាហារសាមគ្គីរួមគ្នាជាការតបស្នងអតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖មន្ត្រីនគរបាលចូលនិវត្តន៍ជាង៦០០នាក់បានជួបសំណេះសំណាលនិងទទួលអាហារសាមគ្គីរួមគ្នាជាការតបស្នងអតីតៈមន្ត្រីនគរបាលជាតិ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណេះសំណាលនិងនាំយកអំណោយចែកជូនហើយទទួលអាហារសាមគ្គីរួមគ្នាដល់អតីតៈមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យដែលចូលនិវត្តន៍ចំនួន៦០៨នាក់។
លោកបានថ្លែងអំណគុណចំពោះមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យដែលបានចូលនិវត្តន៍ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំវីរៈភាពនិងជាស្នាដៃនិងគុណបំណាច់ភាពជោគជ័យជាច្រើនដែលបន្សល់ទុកដល់កម្លាំងនគរបាលជំនាន់ក្រោយបានបន្តវេណដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមប្រកបដោយគុណធម៌និងសីលធម៌ក្នុងការងារអង្គភាព។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពិតល្អប្រសើរចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលបានរួមគ្នាធ្វើពិធីជួបសំណេះសំណាលនិងនាំយកអំណោយហើយទទួលអាហារសាមគ្គីដល់អតីតមន្ត្រីនគរបាលដែលចូលនិវត្តន៍ជាង៦០០នាក់ ដែលជាការដឹងគុណចំពោះវីរៈភាពដែលមានស្នាដៃការពារបូរណៈភាពទឹកនិងសង្គមមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា៕(អា បង ស្អាត)