សត្វស្រណក់រឺសត្វឆ្កែដែលត្រូវបានគេពិឃាតហើយធ្វើសម្រេចរយៈពេល២ថ្ងៃនាំចេញលក់តាមបណ្តាខេត្តជិត១តោន
បន្ទាយមានជ័យ៖សត្វស្រណក់រឺសត្វឆ្កែដែលត្រូវបានគេពិឃាតហើយធ្វើសម្រេចរយៈពេល២ថ្ងៃនាំចេញលក់តាមបណ្តាខេត្តជិត១តោនទីតាំងដែលស្ថិតភូមិបន្ទាត់បុស ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២បានឃើញកន្លែងពិឃាតសត្វស្រណក់រឺសត្វឆ្កែធ្វើសម្រេចនាំចេញលក់នោះ គឺឃើញនៅខាងក្រោយផ្ទៈមានទ្រុងដាក់សត្វស្រណក់៤ទៅ៥ទ្រុងមានប្រមាណជា៤០ទៅ៥០ក្បាលដែលរស់នៅក្នុងទ្រុង ហើយមានប្រមាជា២០ក្បាលត្រូវបានគេពិឃាតដោយដាក់ទ្រុងហើយទំលាក់ចូលក្នុងទឹកអាងរយៈពេលជិត១០នាទីស្រង់ឡើងងាប់អស់ទើបចាប់កោសរោមចេញសម្អាតរួចដាក់ចូលក្នុងធុងក្លាសេរប្រមាណ៣ទៅ៤ធុងក្នុង១ធុងឃើញសត្វស្រណក់ធ្វើហើយក្លាសេរមានប្រមាណជា២០ទៅ៣០ក្បាល។
តាមសំដីអ្នកធ្វើសត្វស្រណក់លក់បានប្រាប់ថា៖សត្វស្រណក់រឺឆ្កែដែលធ្វើលក់នេះ គាត់ទិញពីអ្នកដែលដើទិញនិងដើរដូរចានឆ្នាំងតាមភូមិប្រមាណជិត១០នាក់ដែលបានយកមកលក់អោយក្នុង១ថ្ងៃទិញបានសត្វស្រណក់រឺសត្វឆ្កែប្រមាណជា៥០ទៅ៦០ក្បាលយ៉ាងតិចដែលទិញចូលរស់១គីឡូក្រាមតំលៃ៨.០០០ទៅ៩.០០០រៀល ដែលធ្វើហើយនាំចេញទៅលក់រយៈពេល២ថ្ងៃប្រមាណជិត១តោន ដែលដឹកដាក់អោយម៉ូយតាមខេត្តមានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំដែលធ្វើស្រេចលក់ចេញ១គីឡូក្រាមតំលៃ១៥.០០០រៀលដឹកដល់កន្លែង។
អ្នកធ្វើសត្វស្រណក់រឺសត្វឆ្កែបានបញ្ជាក់ថា៖មូលហេតុគាត់ហ៊ានពិឃាតសត្វស្រណក់លក់រាល់ថ្ងៃនេះព្រោះគាត់បានបង់លុយអោយទៅសមត្តកិច្ចជំនាញក្នុងអង្គភាពមាន២០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ហើយកន្លែងដែលពិឃាតសត្វស្រណក់រឺសត្វឆ្កែនាំចេញលក់មាន២កន្លែងដែលជាសាច់ញាតិរបស់គាត់ដែរនៅភូមិជាមួយគ្នា ដែលនាំចេញលក់ដាក់អោយម៉ូយមានប៉ុណ្ណាអស់ប៉ុណ្ណឹងសំខាន់រកបាន។
ពាក់ព័ន្ធកន្លែងពិឃាតសត្វស្រណក់រឺសត្វឆ្កែអ្នកសារព័ត៌មានបានសាកសួរទៅអាជ្ញាធរនិងសមត្តកិច្ចមូលដ្ឋានលោកបា្រប់មកវិញថា៖ដូចជាមិនបានដឹងមានកន្លែងពិឃាតសត្វស្រណក់សោះបើសិនជាមាននិងបានដឹងនិងចុះទៅពិនិត្យនិងសុំគោលការថ្នាក់ដឹកនាំដើម្បីអនុវត្តន៍តាមច្បាប់។
គួររំលឹកថា៖កាលពីអំឡុងឆ្នាំ២០២១នៅស្រុកភ្នំស្រុកអាជ្ញាធរស្រុករួមសហការជាមួយសមត្តកិច្ចជំនាញបានចុះទៅបង្ក្រាបកន្លែងដែលពិឃាតសត្វស្រណក់នាំចេញទៅលក់និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងត្រូវបានរំដោះសត្វស្រណក់រឺសត្វឆ្កែប្រគល់ជូនអង្គការដែលសង្គ្រោះសត្វស្រណក់នៅខេត្តសៀមរាបដែលកំពុងយកចិត្តទុកដាក់ការពារសត្វ ហើយសង្ឃឹមថា៖អាជ្ញាធរនិងសមត្តកិច្ចនិងចុះបង្ក្រាបនិងរំដោះសត្វស្រណក់ដែលកំពុងជាប់ទ្រុងប្រមាណ៤០ទៅ៥០ក្បាល៕(អា បង ស្អាត)