ក្រុមសិក្សាស្ថានីយ៍ផូស៊ីលថា៖ក្រុងសិរីសោភ័ណមានភ្នំប្រាំកន្លែងរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរុក្ខជាតិដែលមានអាយុកាលជិត២រយលានឆ្នាំតែអនិច្ចាភ្នំទាំងនេះត្រូវបានរំលោភ
បន្ទាយមានជ័យ៖ក្រុមសិក្សាស្ថានីយ៍ផូស៊ីលថា៖ក្រុងសិរីសោភ័ណមានភ្នំប្រាំកន្លែងរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរុក្ខជាតិដែលមានអាយុកាលជិត២រយលានឆ្នាំតែអនិច្ចាភ្នំទាំងនេះត្រូវបានរំលោភព័ទ្ធធ្វើរបងជាកម្មសិទ្ធខ្លៈហើយនៅខេត្តបន្ទាយមានជ័យ។
លោក យឹម លី ប្រធានមន្ទីបរិស្ថានខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អ្នកជំនាញមកពីក្រសួងបរិស្ថានសហការជាមួយក្រុមសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភ័ណ្ឌបានចុះសិក្សាស្ថានីយ៍ផូស៊ីលតាមបណ្តាភ្នំចំនួន៥កន្លែងនៅក្រុងសិរីសោភ័ណបានរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរក្ខជាតិមានដូចជា៖១.គ្រោងពពួកហ្វូស៊ូលីណាមានសណ្ឋានស្រដៀងគ្រាប់អង្កដែលកកជាមួយថ្មក្នុងដីខ្មៅ។ ២.ពពួកផ្កាថ្មបានរកឃើញជាប់និងថ្មមួយចំនួនខ្លៈមានរាងដូចសំបុកឃ្មុំ។៣.ពពួកអេប៉ុងពេលនៅរស់មានទ្រង់ទ្រាយប្រហែលផ្កាថ្មតែលក្ខណៈទន់ៗដូចអេប៉ុង។៤.ពពួកប្រាកូផតដែលប្រទៈឃើញរូបប្រហាក់ប្រហែលនឹងឆ្អឹងត្រី។៥.ពពួក បាយវ៉ាល់ដែលមានរាងដូច លៀស និងងាវ គ្រំ ដែលប្រទៈឃើញសំបកគ្រំផ្លិត។៦.ពពួក ខ្យងជាច្រើនប្រភេទរកឃើញសំបោកជាប់និងថ្ម។៧.ពពួក ប៉្រាអីស្យូរ ដែលមានលក្ខណៈដូចជាសំណាញ់។
លោកបានបញ្ជាក់ថា៖ក្រុមអ្នកជំនាញបានរកឃើញជួបផូស៊ីលឈើមួយចំនួននៅលើភ្នំនោះផងដែរក្នុងនោះផូស៊ីលឈើមួយដុំមានរូបរាងទាំងមូលមានមុខកាត់១៣សង់ទីម៉ែត្រដែលវាអាចដុះក្នុងទឹកឬមាត់ទឹកហើយស្ថានីផូស៊ីលដែលរកឃើញគ្រោងសត្វសមុទ្រនិងរុកក្ខជាតិគឺមានអាយុកាលជិត២រយលានឆ្នាំក្រុងសិរីសោភ័ណដែលក្រុមជំនាញរកឃើញ មានភ្នំស្វាយ ភ្នំដូងព្រៈ ភ្នំបាក់ ភ្នំខ្លាកូន និងភ្នំកងវ៉ា ក្នុងខេត្តបន្ទាយមានជ័យមានភ្នំជាច្រើនទៀតដែលមានផូស៊ីលដែលឃើញច្រើនជាងគេ។
គួររំលឹកថា៖អ្នកជំនាញមកពីក្រសួងបរិស្ថានសហការជាមួយក្រុមសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភ័ណ្ឌបានចុះសិក្សាស្ថានីយ៍ផូស៊ីលតាមបណ្តាភ្នំចំនួន៥កន្លែងនៅក្រុងសិរីសោភ័ណបានរកឃើញគ្រោងប្រភេទសត្វសមុទ្រនិងរក្ខជាតិ តែអនិច្ចាគួរអោយសោកស្តាយភ្នំទាំងនេះត្រូវគេរំលោភយកធ្វើជាកម្មសិទ្ធិបានធ្វើរបងឡោមព័ទ្ធជើងនិងកូនភ្នំយកជាកម្មសិទ្ធដូចជាភ្នំកងវ៉ានិងភ្នំដូងព្រៈមានក្រុមហ៊ុនគ្រោងវិនិយោគសុំអោយក្រសួងជំនាញមានចំណាត់ការតាមច្បាប់ចំពោះជនលោភលន់យកទ្រព្យសម្បត្តិរដ្ឋ៕(អា បង ស្អាត)