កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់់ទៅសាលាដំបូងខេត្តចាត់់ការតាមនីតិវិធី ពាក់់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់់គ្រឿងញៀនដោយខុសច្បាប់…

(បន្ទាយមានជ័យ): លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញរបស់់លោកបានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចជិតមណ្ឌលចាត្តាឡីស័កកូបធំ ស្ថិតក្នុងភូមិកូបធំ សង្កាត់់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតម៉្សៅក្រាបពណ៌សថ្លាចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់០,៩៦ក្រាម ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-2354 និងសម្ភារ:មួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់ ១/-ឈ្មោះ￸ ងួន សុផល ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្ន រស់់់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ￸ មុត ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់់នៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ទាំងអស់់គ្នាពិតប្រាកដមែន ។ ដោយយោងតាមចម្លើយសារភាព និងមានវត្ថុតាងផងនោះ￸ ទើបកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។