ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់សញ្ញាប័ត្រដល់និសិ្សតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់ បន្ទាយមានជ័យ៖ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់សញ្ញាប័ត្រដល់និសិ្សតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នៅក្រុងសិរីសោភ័ណ។ លោក ណង ស៊ីថា សាកលវិទ្យាធិការរងនិងជានាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖សមទ្ធិផលដ៍ថ្លៃថ្លាដែលនិសិ្សតលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់ដែលសម្រេចបានមិនត្រិមតែធនធានមនុស្សដ៍សំខាន់សម្រាប់ដឹកនាំជីវិតនិងជីវភាពគ្រួសារដ៍សំខាន់។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យក្នុងចំណោមសាកលវិទ្យាល័យក្នុងខេត្តបន្ទាយមានជ័យដែលត្រូវបានបណ្តុះបណ្តាលនិស្សិតទទួលបានចំណេះដឹងនិងធនធានដ៍ប្រសើរដែលមានសមត្ថភាពនិងគុណធម៌បានចូលបម្រើការងារក្នុងសង្គមជាមន្ត្រីក្នុងស្រុក/ក្រុងនិងខេត្ត។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ប្រគល់សញ្ញាប័ត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យចំនួន១.៤០០នាក់នេះហើយជាការអភិវឌ្ឍន៍ធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការចាំបាត់បំផុតដែលមិនអាចខ្វៈបានមានធនធានហិរញ្ញវត្ថុ រូបវន្តមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដែលជបរិមាណនិងគុណភាពការអភិវឌ្ឍន៍មានការរីកចម្រើនលើវិស័យធនធានមនុស្ស។ ឯកឧត្តមបានបញ្ជាក់ថា៖នៅពេលដែលប្រទេសមានសុខសន្តិភាពក្រោការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍និងរីកចម្រើនរាជរដ្ឋាភិបាលកម្ពុជាតម្រូវការធនធានមនុស្សដើម្បីបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិខណៈពេលដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពី៤ទៅ៧ភាគរយធ្វើអោយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕(អា បង ស្អាត)