ជនរងគ្រោះ៣នាក់២នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានសង្គ្រោះដោយពុលស្រាអុករឺស្រាក្រឡុកនៅក្រុងប៉ោយប៉ែត បន្ទាយមានជ័យ៖ជនរងគ្រោះ៣នាក់២នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានសង្គ្រោះដោយពុលស្រាអុករឺស្រាក្រឡុកដែលកំពុងធ្វើបុណ្យតាមប្រពៃណីយ៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។ នៅពេលចុះពិនិត្យនិងយកសំណាក់ដែលបណ្តាលពុលស្លាប់មនុស្ស២នាក់ស្រី១នាក់និងសង្គ្រោះម្នាក់ស្រីគេឃើញមន្ត្រីនគរបាលជំនាញខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងនគរបាលប៉ុស្តិ៍អូរជ្រៅរួមជាមួយមន្ត្រីសុខាភិបាលខេត្តប្រមាណជិត២០នាក់។ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អ្នករងគ្រោះដោយសារពុលស្រាអអុករឺស្រាក្រឡុកស្លាប់២នាក់មាន១.ឈ្មោះ ពេក អានី ភេទស្រីអាយុ៣៣ឆ្នាំមានកូន២នាក់រស់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ២.ឈ្មោះ ហ៊ាន ប៊ុនរ៉ាន ភេទប្រុសអាយុ៤៧ឆ្នាំ(មានកូន២នាក់ត្រូវជាបងថ្លៃ)រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងជនរងគ្រោះដែលកំពុងសង្គ្រោះ៣.ឈ្មោះ ជា ធានី ភេទស្រីអាយុ២៧ឆ្នាំ(ត្រូវប្អូនជាថ្លៃ)រស់នៅភូមិភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវេជ្ជៈបណ្ឌិតបានបញ្ជាក់ថា៖ក្រោយមានករណីពុលស្រាអុករឺស្រាក្រឡុកបណ្តាលស្លាប់២នាក់និងសង្គ្រោះម្នាក់ហើយមន្ត្រីជំនាញបានចុះទៅពិនិត្យនិងសំណាក់មានដូចជា ស្រារត្រាំជាង១ឆ្នាំ និងស្រាជិនរីស្រាកូរ៉េ កូកាកូឡា និងក្រូចឆ្មា និងគ្រឿងខ្លែមមួយចំនួនទៀតត្រូវបានប្រមូលយកទៅធ្វើសំណាក់វិភាគនៅក្រសួងជំនាញ។ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា៖បញ្ហាពុលនេះមិនទាន់ច្បាស់នៅឡើយទេតែសំដីសាច់ញាតិបានអោយដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នៅផ្ទៈឈ្មោះ ពេក អានី នៅពេលសាច់ញាតិមកលេងបានបបួលគ្នាផឹកស្រាអុករឺស្រាក្រឡុកដែលទិញស្រាជិនរ៉ូ មកលាយជាមួយស្រាសដែលទិញត្រាំទុកអោយប្រពន្ធឆ្លងទន្លេជាង១ឆ្នាំមកលាយជាមួយកូកាកូឡានិងក្រូចឆ្មាសូដាបានផឹកក្នុងចំណោម៣នាក់ស្រី២នាក់ប្រុសម្នាក់ដែលជាសាច់ញាតិហើយមានអាការៈឈឺពោះឈឺក្បាលវិលមុខហើយទិញថ្នាំអោយលេប។ រហូតដល់នៅវេលាម៉ោង១ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ឈ្មោះ ពេក អានី បានស្លាប់ នៅម៉ោង១១យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ឈ្មោះ ហ៊ាន ប៊ុនរ៉ាត បានស្លាប់បន្ត ហើយត្រូវបានសង្គ្រោះឈ្មោះ ជា ធានី ទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដោយអាការៈធ្ងន់ធ្ងរបានបញ្ជូនទៅពេទ្យរ៉ូយ៉ាល់អង្គរសៀមរាបដើម្បីធ្វើការលាងឈាមនៅពេលនេះអាការរៈបានធូស្រាលហើយតែលទ្ធផលមិនដឹងថាពុលអ្វីពិតប្រាកដនៅឡើយទេរងចាំលទ្ធផលចេញវិទ្យាស្ថានទើបដឹងពុលអ្វីពិតប្រាកដ៕(អា បង ស្អាត)