ប្រជាពលរដ្ឋពុទ្ធបរិស័តចំណុះជើងវត្តប្រមាណជិត១០០នាក់នៅការពារព្រៈគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថានិងបណ្តេញពីវត្តក្រោយមានអធិករក្នុងវត្ត បន្ទាយមានជ័យ៖ប្រជាពលរដ្ឋពុទ្ធបរិស័តចំណុះជើងវត្តប្រមាណជិត១០០នាក់នៅការពារព្រៈគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថានិងបណ្តេញពីវត្តក្រោយមានអធិករក្នុងវត្តឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នៅភូមិចាថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។ ប្រជាពលរដ្ឋបានប្រាប់ថា៖មូលហេតុដែលពួកគាត់ប្រមាណជាង១០០នាក់បានផ្តិតមេដាយគាំទ្រព្រៈគ្រូចៅអធិការវត្តចាថ្មីមិនអោយអាជ្ញាធររឺមន្ត្រីសង្ឃរំសាយចេញពីវត្តចាថ្មី ព្រោះគ្រូចៅអធិការវត្តចាថ្មីជាសង្ឃល្អចេះតែកសាងវត្តព្រោះព្រៈគ្រូចៅអធិការវត្តគ្មានញាតិញ៉ោមសាចញាតិនោះទេ ទំនាស់ដែលត្រូវអាជ្ញាធរឃុំប្តឹងសុំរំសាយព្រៈចៅអធិការព្រោះរឿងលុយកឋិនទានសាមគ្គីមានប្រាក់ជាង១០ម៉ឺនបាតនិងប្រាក់រៀលជាង២០លានរៀល។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយពេលដែលម្ចាស់អង្គឋិនទាននាំគ្នាទាលុយពីគណៈកម្មការនិងអាចារ្យវត្តចារថ្មីហើយអាជ្ញាធរឃុំ.ភូមិបាននាំគណៈកម្មការនិងអាចារ្យយកមកប្រគល់ជូនព្រៈគ្រូចៅអធិការវត្តដើម្បីយកទៅទូទាត់ថ្លៃជំពាក់កសាងវត្តនិងសេះសល់ប៉ុណ្ណាកសាងវត្តបន្ត តាំងពេលនោះមកទំនាស់បានកើតឡើងរហូតដល់អាជ្ញាធរឃុំ.ភូមិបានសុំទៅមន្ទីធម្មការនិងសាសនាខេត្តដល់មន្ត្រីសង្ឃខេត្តដើម្បីរំសាយព្រៈសង្ឃចេញពីវត្តរៀបចំថ្មីទាំងចៅអធិការវត្ត គណៈកម្មការ និងអាចារ្យ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ទំនាស់រឺអធិករក្នុងវត្តនេះបង្កចេញពីអាជ្ញាធរដែលខឹងគោវ៉ៃរទេះព្រោះតែរឿងទាលុយយកមកប្រគល់ជូនចៅអធិការកសាងវត្ត ប្តឹងរំសាយព្រៈចៅអធិការដូចជារឿងអយុត្តិធម៌ពេកហើយសួរថា៖ព្រៈគ្រូចៅអធិការវត្តចារថ្មីខុសអ្វីតើទំនាស់អធិករចេញពីអ្នកណាសុំជួយរកយុត្តិធម៌ជូនព្រៈគ្រូចៅអធិការវត្តផងវាដូចជារឿងអយុត្តិធម៌ពេកហើយទើបពួកគាត់នៅការពារមិនអោយរំសាយ។ អាជ្ញាធរឃុំគោកបល័្លង្គបានបញ្ជាក់ថា៖មូលហេតុសុំអោយមន្ត្រីសង្ឃរំសាយព្រៈសង្ឃនិងគណៈកម្មការ អាចារ្យវត្ត ចេញហើយរៀបចំថ្មី ព្រោះតែកើតមានរឿងអធិករក្នុងវត្តហើយព្រៈគ្រូចៅអធិការវត្តចារថ្មីខឹងគណៈកម្មការនិងអាចារ្យវត្តមិនប្រគល់លុយកឋិនទានអោយកាន់ជេបញ្ចរគណកម្មការនិងអាចារ្យកើតរឿងអធិករក្នុងវត្តប៉ៈពាល់វិស័យសាសនាទើបសុំមន្ត្រីសង្ឃរំសាយចេញទាំងអស់បង្កើតថ្មី។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖រឿងរ៉ាវអធិករជំលួសក្នុងវត្តចារថ្មីឃុំគោកបល័្លង្គដែលមានប្រជាពលរដ្ឋធ្វើការតវ៉ាជំទាស់មិនអោយរំសាយព្រៈសង្ឃក្នុងវត្តនោះគឺមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងមន្ត្រីសង្ឃនិងមេគន្ធខេត្តបានសម្រេចហើយបានជូនដំណឹងទៅព្រៈគ្រូចៅអធិការវត្តចារថ្មីត្រូវរៀបចំអីវ៉ាន់ចេញពីវត្តដោយខ្លួនឯងបើសិនជាមិនរំសាយទេអាចប្រជុំគណៈកម្មការដើម្បីបណ្តេញព្រៈសង្ឃចេញពីវត្តដើម្បីរៀបចំថ្មីព្រោះមានទំនាស់រឺអធិករក្នុងវត្តប៉ៈពាល់សាសនាមិនអាចទុកបានឡើយ៕(អា បង ស្អាត)