លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ លើកទី២៩

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញចូលរួម អបអរសាទរ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ លើកទី២៩ នៅវត្តប្រាសាទកណ្តាលខ្ចាស់ ស្រុកព្រះនេត្រព្រះ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ លោក ជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ និងជាប្រធានកត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមទាំងមេគណ អនុគណ គណៈសង្ឃ មន្រ្តីសង្ឃ និងពុទ្ធបរិស័ទ ទូទាំងខេត្តបន្ទាយមានជ័យ។