អាជ្ញាធរខេត្តបន្ទាយមានជ័យបានបង្កើតសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារដើម្បីលើកស្ទួយវិស័យកម្មសម្រាប់ប្រជាកសិករ
បន្ទាយមានជ័យ៖អាជ្ញាធរខេត្តបន្ទាយមានជ័យបានបង្កើតសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារដើម្បីលើកស្ទួយវិស័យកម្មសម្រាប់ប្រជាកសិករដែលត្រូវបានរៀបចំពិព័រណ៍កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នៅភូមិ.ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ក្នុងពិធីពិព័រណ៍ចូលរួមពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីស្ថាប័នពាក់ប័ន្ធប្រជាពលរដ្ឋក្នុងសហគមន៍កសិកម្មបានចូលរួម។
លោក ប៉ាង វណ្ណាសេធ ប្រធានមន្ទីកសិកម្មរុក្ខប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖មន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គការFAOក្នុងគម្រោងពង្រឹងការស្ថាជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ជនបទដែលកំពុងប៉ៈពាល់ពីការរាតត្បាតនៃជម្ងឺកូវីដ.១៩ក្នុងខេត្តបន្ទាយមានជ័យមានស្រុកស្វាយចេក ស្រុកភ្នំស្រុក ស្រុកថ្មពួក ដែលមានចំនួន៥០៣គ្រួសារដែលដាំដំណាំបន្លែ និងចិញ្ចឹមមាន់ ទា ត្រី កង្កែបនិងបង្ហាញបច្ចេកទេសការដាំដំណាំនិងចិញ្ចឹមសត្វមានចំនួន២៦០គ្រួសារដេលមានចំនួន៤៤កន្លែងនិងផ្តល់សម្ភារៈសម្រាប់ស្រចស្រពនិងគ្រាប់ពូជន៍ដល់កសិករគោលដៅ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពិព័រណ៍កសិផលកសិកម្មកសិករយើងនៃសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារនេះមានការគាំទ្រពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីគាំទ្រនិងលើកស្ទួយវិស័យកសិកម្មជូនប្រជាពលរដ្ឋ ហើយត្រូវបានបង្កើតសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បង្កើនជីវិភាពការរស់នៅប្រជាពលរដ្ឋក្នុងមូលដ្ឋានជម្រុញអោយមានការដាំដុះដំណាំកសិកម្មគ្មានជាតិគីមីសម្រាប់ទីផ្សារនិងគម្រោងជួយកសាងអគារសម្រាប់សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារនិងកន្លែងជួបជុំនិងកន្លែងលាងបន្លែងសម្រាប់នាំចេញដាក់តាមទីផ្សារ៕(អា បង ស្អាត)