អេីលអ្នកនេសាទត្រីជាង២រយនាក់ក្នុងមួយថ្ងៃនាំគ្នាមកនេសាទត្រីនៅតំបន់វាលឥន្រ្ដីក្រោយអាជ្ញារធរបេីកទឹកបង្ហូរចូលមកស្ទឹងសិរីសោភ័ណ.... ប្រជាពលរដ្ឋនាំគ្នាមកនេសាទនិងខ្លះទៀតមកលំហែកាយ ក្រោយតំបន់ទេសចរ ធម្មជាតិលាក់ខ្លួនមួយនៅក្រុងសិរីសោភ័យបានក្លាយជា តំបន់សំបូរត្រីធម្មជាតិយ៉ាង សំបូរបែប ដែលធ្វេីឲ្យក្រុមនាក់នេសាទដកចិត្តមិនរួចក្រោយបានមកសាកល្បងនេសាទនៅទីនេះ ។

លោកសែមសុផល ថ្លែងប្រាប់សារព័ត៍មាន SBM News ថា លោកមកនេសាទត្រីនៅទីត្រឹមរយះពេល ២ទៅ៣ ម៉ោង លោកអាចរកត្រីបានតាមរយះការបង់សំណាញបាន ៣ទៅ៤ គីឡូក្រាម តែបេីមេឃស្រទុំវិញអាច លេីសនិងទៀតផង ។ លោកបន្តថា លោកសូមអរគុណដល់ អជ្ញារធរ ដែលបានបង្កេីតស្ពាននិងទំនប់ទឹកនេះឡេីងដេីមជួយដល់ពលរដ្ឋដេីមប្បីមានភាពងាយស្រួលក្នងការឆ្លងកាត់និងជាពិសេសនោះ គឺរដូវទឹកឡេីងពេលគេបេីកទឹកចូលមកដងស្ទឹងសិរីសោភ័ណមកគឺសំបូរត្រីតែ និងមានទីធ្លាធំងាយស្រួលនេសាទ ។ យ៉ាងណានោះពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះសូមអំពាវនាវដល់អ្នកដែលមកកម្សាន្តនៅទីនេះសូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ខណះដែលនៅទីនេះសំបូរទៅដោយសំរាម ព្រោះអ្នកដែលមកលេងកម្សាន្តខ្វះការយល់ដឹងបន្តចោលសំរាមពាសវាលពាសកានាំឲ្យខូចបិរិដ្ឋានជាខ្លាំង លោកបន្តថាសូមពលរដ្ឋទាំងគ្នាចូលរួមថែរក្សាទីនេះ ដេីប្បីឲ្យឆ្នាំបន្តបន្ទាប់ទៀត យេីងអាចមកលេងកម្សាន្តនិងនេសាទត្រីទៀត ។
Login to post comments