Rate this item
(0 votes)

អ្នករត់តាក់សុីនិងអ្នកលក់បាយម្ហូបនៅបេនឡានចាស់ក្រុងសិរីសោភ័ណ ផ្ទុះការ តវ៉ា ក្រោយម្ចាស់បេនឡានតម្រូវឲ្យរេីចេញក្រោយជូនដំណឹងរយះពេលត្រឹម៥ថ្ងៃទៅ ៧ថ្ងៃ ប្រជាពលរដ្ឋដែលជាអ្នកលក់បាយម្ហូបនិងអ្នករត់តាក់សុីលេីកគ្នាតវ៉ានៅរសៀល

ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣សុំឲ្យអភិបាលខេត្តបន្ទាយមានជ័យជួយរកដំណោះស្រាយខណះម្ចាស់បេណតម្រូវឲ្យឈប់លក់និងប្រកបរបបផ្សេងនៅចំណតនេះទៀតដោយមូលហេតុ ក្ស័យធុន មិនអាចបន្ត ជួលនិងប្រកបរបបអ្វីលេីដីចំណត់នេះទៀតទេ គឺតម្រូវប្រគលសិទ្ធិជូនអាជ្ញាធរវិញ ។ នេះបេីយោងតាមឯកសារមួយច្បាប់របស់លោក ឈឿង គិរីរ័ត្ន ម្ចាស់បេន ដែលជាសេចក្ដីជូនមកពលរដ្ឋមានខ្លឹមសារថា . សូមជូនដំណឹងដល់បងប្អូនអជីវករស្ដីពីការបញ្ចាប់ការជួលតូបនិងទីតាំងអាជីវិកម្មក្នុងបរិវេណចំណតរថយន្តតូចធំទាំងពីរនិងប្រគល់ទីតាំងងដីចំណតរថយន្តតូចធំទាំងពីរជូនសាលាខេត្តបន្ទាយមានជ័យគ្រប់គ្រង់វិញ។ នេះបេីតាមឲ្យដឹងពីប្រភពព័ត៍មានចំនួនបានឲ្យដឹងថា លោកឈឿង គិរីរ័ត្ន បានធ្វេីកិច្ចសន្យាវិនិយោគទុនសាងសង់និងធ្វេីអាជីវកម្មភាសុីចំណតនេះគឺត្រូវបាន ធ្វេីឡេីង នៅ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៨ និងផុតកិច្ចសន្យា នៅថ្ងៃទី ៣១ ខែធ្នូរ ឆ្នាំ ២០២៧ តែមិនទាន់ដល់ថ្ងៃកំណតផង បុគ្គលនោះបានធ្វេីលិខិតមួយច្បាប់សុំទៅរដ្ឋបាលខេត្តនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ ថាលោកសូមបញ្ចប់សិទ្ធវិនយោគមុនអាណត្តិនៃកិច្ចសន្យាវិនិយោគ និងសូមប្រគល់ទីតាំងដីចំណតរថយន្តតូចធំទាំងពីជូនសាលាខេត្តបន្ទាយមានជ័យ វិញ ។ យ៉ាងណាពលរដ្ឋសុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយខណះដែលម្ចាស់បេននោះ ជូនដំណឹងភ្លាម តម្រូវ ឲ្យរ៉ុះរេីភ្លាម លឿនពេក ខណះដែលពលរដ្ឋខ្លះទេីបតែ សាងសង់តូបថ្មីទេីបបានលក់ ២ .៣ ត្រូវគេជូនដំណឹងឲ្យរេីសចេញវិញ ខាត់ប្រាក់រាប់ពាន់ដុល្លា ខណះដែលសងតូបរួចមិនបានលក់ដូរអ្វីសោះ ។