Rate this item
(0 votes)

ឯកឧត្តម អ៊ុ រាត្រី បានអញ្ជេីញជាអធបិតីភាព សំណេះសំណាលសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក ជាង២០០០នាក់...

(បន្ទាយមានជ័យ)÷ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធបិតីភាព សំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ និងតំណាងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក ។       ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក ក្រុមការងារចុះឃុំ និងភូមិ ប្រមាណជាង២០០០នាក់ ប្រារព្ធធ្វេីឡេីងនៅភោជនីយដ្ឋាន លី គ្រុះ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានមានជ័យ។       ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុកទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះ ជាពិសេសគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧។        ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជាការបោះឆ្នោតមួយដែលមានលក្ខណៈសេរីយុត្តិធម៌, ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ជាង៨លាន២សែននាក់ ប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត របស់ គជប ហើយក្នុងនេះ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣ % ។    ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់ បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យ នូវ «យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម គណអធិបតី ក៏បានអញ្ជេីញពិសារ អាហារស្និតស្នាលជាមួយសមាជិក-សមាជិកា ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕